ឯកឧត្តម ជា ពិសី បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងដើរពិនិត្យមើលការស្ដារ និងសិក្សាគម្រោងប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ក្នុងសង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 589
ថ្ងៃចន្ទ ១៣ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ចៅសង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមេភូមិ ចុះជួបសួរសុខទុក្ខ បងប្អូូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ និងភូមិបឹងឈូក សង្កាត់ គ.ម ៦ ។ បន្ទាប់មក ឯកឧត្តម បានបន្តដើរពិនិត្យមើល ការស្ដារប្រព័ន្ធលូ និងសិក្សាគម្រោងដាក់ប្រព័ន្ធលូបន្ថែម ក្រោយពីមានការលិចលង់ដោយសារជំនន់ទឹកភ្លៀង ធ្វើអោយមានផលប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ៕
ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ ណែនាំអោយ ប្រធានគណៈចលនាស្រ្តីខណ្ឌ ចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូន និងមានជម្ងឺ នៅសង្កាត់ គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 482
យោងតាមការដឹកនាំរបស់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សខណ្ឌឫស្សីកែវ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ នាថ្ងៃច័ន្ទ ១២កេីត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី រសៀល លោកជំទាវ អាន ផល្លា អនុប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ បានដឹកនាំគណៈចលនាស្រ្តីខណ្ឌ និងសង្កាត់ រួមទាំង យុវជនគណបក្សសង្កាត់ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងសមាជិកបក្ស ដូចខាងក្រោម ៖
លោក សំ ប៉ូឡូញ អាយុ៧៣ឆ្នាំ នៅក្រុមទី១២ ភូមិក្រោលគោ សង្កាត់គម៦ ដែលមានជម្ងឺ សំរាកនៅផ្ទះ ។
លោកស្រី ឡោ ស្រីដា អាយុ២៦ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ សំរាលកូន សំរាកនៅផ្ទះ។
លោកស្រី យ៉ាត ស្រីរឿន អាយុ៦២ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ មានជម្ងឺ សំរាកនៅផ្ទះ ។
លោកស្រី យ៉ែម យន់ អាយុ៨០ឆ្នាំ ក្រុមទី២ ភូមិបឹងឈូក មានជម្ងឺចាស់ជរា សំរាកនៅផ្ទះ ។
លោកស្រី វ៉ែន យ៉ាត អាយុ៦១ឆ្នាំ អនុប្រធានអនុសាខាទី៥ ក្រុមទី៥ ភូមិបឹងឈូក មានជម្ងឺ សំរាកនៅផ្ទះ ។
លោកស្រី សំ សុខុន អាយុ៧៣ឆ្នាំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ មានជម្ងឺ ចាស់ជរា សំរាកនៅផ្ទះ ហើយនឹង ចុះសួរសុខទុក្ខ ចាស់ជរាចំនួន៥នាក់ ។
នាឱកាសនោះ លោកជំទាវប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន របស់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់គ.ម ៦ ជូនដល់ ប្រជាពលរដ្ឋ សមាជិកបក្ស រួមទាំង គណៈចលនាស្ត្រីសង្កាត់ គ.ម ៦ ផងដែរ ៕
លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ ០២ គ្រួសារ នៅសង្កាត់ គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 384
ដោយមានការណែនាំ និងចង្អុលបង្ហាញពី សំណាក់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២គ្រួសារ÷
១-គ្រួសារសពលោក ហែម ផល្លី អាយុ៦៩ នៅភូមិស្ពានខ្ពស់ ស្លា ប់ ដោយជម្ងឺលើសឈាម ដែលដំកល់នៅ វត្ត ឧត្តរាវត្តី។ ខណៈនោះដែរ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យ សពចំនួន ១០០,០០០ រៀល និងអង្ករ ២០ គ.ក ដោយឡែក លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។
២-គ្រួសារសពយុវជនភូមិឈ្មោះ មឿន វណ្ណៈ អាយុ២៧ឆ្នាំ ស្លាប់ ដោយជម្ងឺគាំងបេះដូង ដែលដំកល់សពនៅ ផ្ទះ ក្រុមទី១០ភូមិក្រោលគោ។ក្នុងឱកាសនោះ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យសពចំនួន ១០០,០០០ រៀលនិងអង្ករ ២០ គ.ក ហើយ លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។
ប្រធានចលនាស្ត្រីខណ្ឌប្ញស្សីកែវ លោកជំទាវ អាន ផល្លា ចូលរួមបុណ្យសព ឪពុករបស់ លោកស្រីចៅរងទី២ សង្កាត់គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 432
ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ បណ្តាញចលនាស្រ្តី គណបក្ស ប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ដែលមាន លោកជំទាវ អាន ផល្លា ជាប្រធាន រួមដំណើរដោយ សហការី បានចូលរួមរំលែកទុក្ខបុណ្យសព លោកតា សុខ គៀត ភេទប្រុស អាយុ៨៣ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិស្ពានខ្ពស់ សង្កាត់ គ.ម ៦ ដែលត្រូវជាឪពុករបស់លោកស្រី សុខ ដេម៉ា ចៅសង្កាត់រងទី២ និងជាអនុប្រធានគណបក្សសង្កាត់ គ.ម ៦ ។ នាឱកាសនោះដែរ លោកជំទាវប្រធាន បាននាំយក បច័្ចយមួយចំនួន ជាការឧបត្ថម្ភ របស់ ឯកឧត្តមអភិបាលខណ្ឌឫស្សីកែវ និង សហការីរួមដំណើរ ចូលរួមក្នុងបុណ្យសព ផងដែរ ៕
ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ និងលោកជំទាវ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់ ប្រជាជន នៅសង្កាត់ គ.ម ៦ ជាង ២០០ គ្រួសារ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 409
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម ជា ពិសី សមាជិកក្រុមលេខា សម្ដេចតេជោ ជាអនុប្រធានគណបក្សខណ្ឌ ជាប្រធានគណៈចលនាមហាជនខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក សុខ សម្បត្តិ ប្រធានគណបក្សសង្កាត់ និងជាចៅរងទី២ សង្កាត់ គ.ម ៦ មន្ត្រី សកម្មជន និងយុវជនគណបក្ស ចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ចំនួន ២១០ គ្រួសារ នៅក្នុងសង្កាត់ គ.ម ៦ ។ នាឱកាសនោះ ឯកឧត្តមអនុប្រធានគណបក្សខណ្ឌ បាននាំយកអំណោយរបស់ គណបក្សប្រជាជនកម្ពុជា មកឧបត្ថម្ភជូន បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ចំនួន ២១០ គ្រួសារ អំណោយរួមមាន ៖
- មី កញ្ចប់
- ទឹកក្រូច ៤២០ កំប៉ុង
- ត្រីខ ៤២០ កំប៉ុង
- ទឹកស៊ីអ៊ីវ ២១០ ដប
- ទឹកត្រី ២១០ ដប
- ស្ករស ១០៥ គ.ក
- តែ ២១០ កញ្ចប់
- និងថវិកា ២,១១០,០០០ រៀល ។
- ទិញទឹកអំពៅ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ពិសារ ចំណាយថវិកាអស់ ១២៨,៤០០ រៀល ។
- ឧបត្ថម្ភ ប្រជាការពារ និងយុវជន ៥៨០,០០ រៀល ។
••• សរុបថវិកាចំណាយ ២,៨១៨,៤០០ រៀល ។
ដោយឡែក វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃដដែល ឯកឧត្តមអភិបាលខណ្ឌ និងលោកជំទាវ រួមដំណើរជាមួយ យុវជន បានជួបសួរសុខទុក្ខ កញ្ញា ផាន់ សោភា អនុប្រធានយុវជនសង្កាត់ស្វាយប៉ាក កំពុងមានជម្ងឺ និងសម្រាកព្យាបាល នៅផ្ទះ ។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភ កញ្ញាខាងលើ នូវថវិកា ៤០០,០០០ រៀល ។
*** សរុបថវិការួមទាំងអស់ ចំណាយអស់ ៣,២១៨,៤០០ រៀល ជាការឧបត្ថម្ភផ្ទាល់របស់ ឯកឧត្តម ជា ពិសី និងលោកជំទាវ ។
Page 1 of 9