លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក ព្រមទាំងក្រុមប្រឹក្សាសង្កាត់បានចូលរួមបុណ្យសពលោក លឹម តាត នៅភូមជើងឯក លោកបានប្រគល់សំបុត្រមរណៈភាពជូនគ្រួសារសព
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ជើងឯក
ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក ព្រមទាំងក្រុមប្រឹក្សាសង្កាត់បានចូលរួមបុណ្យសពលោក លឹម តាត នៅភូមជើងឯក លោកបានប្រគល់សំបុត្រមរណៈភាពជូនគ្រួសារសព និងចូលបច្ច័យចំនួន២០០០០០រៀលផងដែរ។
លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក និងក្រុមប្រឹក្សាសង្កាត់បានចូលរួមបុណ្យសពលោកស្រី ឡា សំណាង អាយុ ៣១ឆ្នាំនៅភូមិជើងឯកស្លាប់ដោយសារជំងឺបេះដូង និងធ្វើសំបុត្រមរណៈភាពជូនក្រុមគ្រួសារសព
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ជើងឯក
នៅព្រឹកថ្ងៃអង្គារ ៨កើតខែ ជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក និងក្រុមប្រឹក្សាសង្កាត់បានចូលរួមបុណ្យសពលោកស្រី ឡា សំណាង អាយុ ៣១ឆ្នាំនៅភូមិជើងឯកស្លាប់ដោយសារជំងឺបេះដូង និងធ្វើសំបុត្រមរណៈភាពជូនក្រុមគ្រួសារសព ព្រមទាំងបានចូលបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ។
លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចុះធ្វើសំបុត្រអាពាហ៏ពិពាហ៏ជូនដល់គូស្វាមីភរិយាថ្មី នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ជើងឯក
ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចុះធ្វើសំបុត្រអាពាហ៏ពិពាហ៏ជូនដល់គូស្វាមីភរិយាថ្មី នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ និងបានចងដៃ ថវិកា ១០ម៉ឺនរៀល ផងដែរ។
លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក និងក្រុមប្រឹក្សាសង្កាត់បានចូលរួមចុះសំបុត្រអាពាហ៍ពិពាហ៍កូនប្រុសឈ្មោះ ស៊ុម សំណាង និងកូនស្រីឈ្មោះ ខៀវ រតនា នៅភូមិព្រែកថ្លឹង
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ជើងឯក
ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក និងក្រុមប្រឹក្សាសង្កាត់បានចូលរួមចុះសំបុត្រអាពាហ៍ពិពាហ៍កូនប្រុសឈ្មោះ ស៊ុម សំណាង និងកូនស្រីឈ្មោះ ខៀវ រតនា នៅភូមិព្រែកថ្លឹង ព្រមទាំងចងដៃ ២០០០០០រៀលផងដែរ។
នៅភូមិរលួស សង្កាត់ជើងឯក បានរៀបចំពិធីចែកអំណោយ និងស្រង់ទឹកជូនចាស់ៗ ដើម្បីកសាងបុណ្យកុសល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងចូលមកដល់នាពលរដ្ឋខាងមុខ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ជើងឯក
ព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិរលួស សង្កាត់ជើងឯក បានរៀបចំពិធីចែកអំណោយ និងស្រង់ទឹកជូនចាស់ៗ ដើម្បីកសាងបុណ្យកុសល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងចូលមកដល់នាពលរដ្ឋខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ។
ឯកឧត្តម នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរ ចំពោះការលំបាករបស់បងប្អូននៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានខណ្ឌដង្កោយើង។ ឯកឧត្តម នុត ពុធដារ៉ា បានបន្តលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមដំបូលសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិចេញពីសង្គ្រាម ឈានមករកការអភិវឌ្ឍន៍លើកគ្រប់វិស័យ។
កម្មវិធីចែកអំណោយ និងស្រង់ទឹកជូនចាស់ៗ នាថ្ងៃនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឈានមកដល់នាពេលខាងមុខ។
អំណោយត្រូវបានចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ៦៧៥គ្រួសារ ក្នុងសង្កាត់ជើងឯក ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ, មី , ទឹកក្រូច និង សារ៉ុង០១ ព្រមទាំងថវិកា ២ម៉ឺនរៀល។
Page 1 of 7