ឯកឧត្តម ជា ពិសី ចុះពិនិត្យការលិចលង់ដោយជំនន់ទឹកភ្លៀង នៅវិទ្យាល័យ ជា ស៊ីម ចំរើននិងបាននាំយកគ្រឿងចក្រកាយប្រឡាយបើកផ្លូវរំដោះទឹកចេញ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ស្វាយប៉ាក
- Hits: 1323
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ចុះពិនិត្យស្ថានភាពជន់លិច វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ដោយសារភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះថ្ងៃសុក្រ ២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ព្រមទាំងមេភូមិ ចុះពិនិត្យការលិចលង់ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ហើយ ឯកឧត្តម បានបន្តចុះពិនិត្យប្រឡាយ និងបញ្ជាអោយគ្រឿងចក្រចុះកាយប្រឡាយ ដើម្បីបើកផ្លូវបង្ហូរទឹកលិចលង់ចេញ ពីតំបន់ខាងលើនេះ ៕
ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ជា ពិសី ចុះពិនិត្យគ្រឿងចក្រកាយប្រឡាយបើកផ្លូវរំដោះទឹកចេញពីក្នុងរាជធានីភ្នំពេញ នៅស្ថានីយ៍បូមទឹកកប់ស្រូវ និងស្វាយប៉ាក
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ស្វាយប៉ាក
- Hits: 1256
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំ លោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌប្ញស្សីកែវ-ខណ្ឌសែនសុខ ប្រធានមន្ទីរសាធារណការ រាជធានី អាជ្ញាធរភូមិ សង្កាត់ និងមន្ត្រីក្រោមឱវាទ ចុះពិនិត្យ ទំបន់ទឹក (កប់ស្រូវ) និងទំនប់បង្ហូរទឹក (ស្វាយប៉ាក) បានបញ្ជាអោយខាង មន្ទីរសាធារណការ យកគ្រឿងចក្រ កាយបើកផ្លូវប្រឡាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង ចេញពីរាជធានីភ្នំពេញ ៕
គណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខពលរដ្ឋក្រីក្រនៅ សង្កាត់ស្វាយប៉ាក
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ស្វាយប៉ាក
- Hits: 1079
ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ព្រមទាំង លោក ហ៊ូ សាម៉ន ប្រធានគណបក្សសង្កាត់ស្វាយប៉ាក រួមទាំង សហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្ររស់នៅក្រុមទី៦ ភូមិលូ សង្កាត់ស្វាយប៉ាក ចំនួន ០៦ គ្រួសារ នាឱកាសនោះ លោកជំទាវ ប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនដល់ បងប្អូន ផងដែរ ៕
បណ្តាញចលនាស្រ្តីនៃគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បន្តចុះសួរសុខទុក្ខ ស្ត្រីជួបការលំបាក នៅសង្កាត់ស្វាយប៉ាក
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ស្វាយប៉ាក
- Hits: 1218
-បានចុះសួរសុខទុក្ខឈ្មោះ វ៉ា ប៉ាត់ ភេទ ស្រី អាយុ៦៤ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុមទី៦ ភូមិលូ សង្កាត់ស្វាយប៉ាក។
-បានចុះសួរសុខទុក្ខឈ្មោះ ខៀវ សៀម ភេទស្រី អាយុ៥៨ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក។
-បានចុះសួរសុខទុក្ខឈ្មោះ សៀ ផាត ភេទqស្រី អសយុ៦៦ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុម៧ ភូមិលូ សង្កាត់ ស្វាយប៉ាក។
-បានចុះដួរសុខទុក្ខឈ្មោះ លឹម សឿន ភេទស្រី អាយុ៦០ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក។
-បានចុះសួរសុខទុក្ខឈ្មោះ អន សាប ភេទស្រី អាយុ៦៧ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក។
-បានចុះសួរសុខទុក្ខឈ្មោះ ឈុន ឃី ភេទស្រី អាយុ៦៨ឆ្នាំ ដែលក្រីក្រចាស់ជរា នៅក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក។
-បានចុះសំណេះសំណាល ជាមួយប្រជាការពារ នារីសង្កាត់ នារីភូមិ ។ លោកជំទាវប្រធាន បានឧបត្ថម្ភប្រជាពលរដ្ឋខាងលើ នូវថវិកា របស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។
កងរាជអាវុធហត្ថ ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ស្វាយប៉ាក
- Hits: 1747
នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃអង្គារ៍ ០៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌប្ញស្សីកែវ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ រួមនឹង កម្លាំងកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ បានចុះធ្វើការឆែកឆេរសំណង់មិនរៀបរយ មួយកន្លែងស្ថិតនៅក្រុមទី០៧ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ និងបានដកហូត វត្ថុតាងមួយចំនួនរួមមាន ៖
-ម្សៅក្រាមពណ៍សថ្លាចំនួន ២៣កញ្ចប់ (កញ្ចប់ធំ ០១ កញ្ចប់ធំល្មម០៤ កញ្ចប់តូច១៨)
- លុយខ្មែរចំនួន ៣០០,០០០ រៀល
- លុយដុល្លារចំនួន ៣១ ដុល្លាសហរដ្ឋអាមេរិក
- ម៉ូតូចំនួន ០១គ្រឿង
- ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ
- ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
- កន្រៃ្តសម្រាប់កាត់ច្រកគ្រឿងញៀនចំនួន ០៣
- ដែកកេះចំនួន ០៦
- កាំបិតផ្គាក់ចំនួន ០១
ដោយបច្ចុប្បន្ននេះ ជនសង្ស័យ និង វត្ថុតាងខាងលើ កំពុងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅដើម្បីបន្តនីតិវិធីបញ្ជូនទៅកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ៕
Page 1 of 13