សំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស ក្នុងសង្កាត់សំរោងក្រោម
- Details
- Written by PMY
- Category: សង្កាត់សំរោងក្រោម
សកម្មភាពក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ ចុះសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស ក្នុងសង្កាត់សំរោងក្រោម
ព្រឹកថ្ងៃអង្គារ៍ ០៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ រួមជាមួយ ឯកឧត្តម ឃុន ហាំងអនុប្រធានក្រុមការងារចុះជួយខណ្ឌ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយរាជធានី ឯកឧត្តម ក្រូច ផាន ប្រធានគណៈកម្មាធិការបក្សខណ្ឌ លោក ប៊ិន ស៊ីនាថ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់សំរោងក្រោម និងលោក-លោកស្រី អនុប្រធាន សមាជិក-សមាជិកាក្រុមការងារចុះជួយសង្កាត់ បានចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស ចំនួន ១១៥នាក់ មកពីភូមិចំការស្បែង ។
សកម្មភាពថ្នាក់ដឹកនាំចុះជួយសុខទុកប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិពពេល ឃុំសំរោងខ័ណ្ឌពោធិសែនជ័យ
- Details
- Written by រាជធានី
- Category: សង្កាត់សំរោងក្រោម
ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមការងារចុះជួយខណ្ឌពោធិសែន និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ, លោក ហែម ដារិទ្ធិ និងសមាជិកក្រុមការងារ បានចុះសំណេះសំណាលផ្ទាល់ជាមួយសមាជិកបក្ស ចំនួន ១៧៣នាក់ តំណាងឲ្យគ្រួសារបក្សសរុប ១៧៣គ្រួសារ ស្មើនឹង ៧៧៧ នាក់ ស្ថិតនៅក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានពន្យល់ដល់សមាជិកចូលរួមទាំងអស់ ឲ្យចងចាំជានិច្ចពីគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា នឹងបេាះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា
•ដាស់តឿនដល់សមាជិកកំុឲ្យចាញ់បោកសំដីភូតភរ កុហុក បោកប្រាស់ និងការសន្យាខ្យល់របស់ពួកប្រឆាំង។
ទន្ទឹមនេះដែរ បង ប្អូន ក៏បានសំណូមពរដល់ក្រុមការងារ ហើយត្រូវបានក្រុមការងារដេាះស្រាយជូនតាមសំណូមពរដូចខាងក្រោម៖
•សំុបណ្តាញទឹកស្អាត
•សំុផ្លូវបេតុងក្នុងភូមិ ០១ខ្សែ ប្រវែងប្រហែលមួយពាន់ម៉ែត្រ
**ដំណោះស្រាយ:
-បញ្ហាទឹកស្អាត: យោងតាមការិយាល័យជំនាញរាយការណ៍ជូនឯកឧត្តមប្រធានក្រុមការងារជ្រាបថា បណ្តាញទឹកស្អាតនឹងមកដល់ក្នុងភូមិនេះ ក្នុងអំឡុងខែ តុលា-វិច្ឆិកា ខាងមុខនេះ ។ ក្រុមការងារក៏បានសន្យាផងដែរថា នឹងដឹកជញ្ជូនទឹកមកចែកជូនបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្នសិន។
-ចំពោះការស្នើសុំផ្លូវបេតុង ០១ខ្សែ នឹងឲ្យក្រុមការងារជំនាញចុះមកសិក្សា និងដាក់ចូលក្នុងគម្រោងកម្មវិធីវិនិយោគរបស់ខណ្ឌ ឆ្នាំ ២០១៧ ប៉ុន្តែបញ្ហាចំពោះមុខ នឹងឲ្យក្រុមការងាររកដីស ថ្មមិច យកមកចាក់ជួសជុលផ្លូវជូនបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្នសិន។
ជាទីបញ្ចប់ ក្រុមការងារបានឧប្ថម្ភថវិកាដល់សាខាបក្សភូមិ ចំនួន ១០០.០០០រៀល, សមាជិក និងប្រជាការពារដែលចូលរួមទាំង ១៨០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ១០.០០០រៀល និងសារុង ០១ ៕
សកម្មភាពថ្នាក់ដឹកនាំក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់សំរោងក្រោម
សកម្មភាពចុះសួរសុខទុក្ខផ្ទាល់ជាមួយ ពុក ម៉ែ បង ប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សំរោងក្រោម នាព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ម៉ប់ សារិន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ,ឯកឧត្តម ក្រូច ផាន ប្រធានគណ:កម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ, ក្រុមការងារគណបក្សរាជធានីភ្នំពេញ, ក្រុមការងារគណបក្សខណ្ឌពោធិ៍សែនជ័យ និង ក្រុមការងារចុះជួយសង្កាត់ បានចុះសួរសុខទុក្ខផ្ទាល់ជាមួយ ពុក ម៉ែ បង ប្អូន សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងភូមិគោកព្រេជ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមអបអរស្វាគមន៍ ពីលោកប្រធាន អនុប្រធាន គណ:កម្មាធិការបក្សសង្កាត់, ប្រធាន អនុប្រធាន គណ:សាខាបក្សភូមិ និងប្រធានក្រុមបក្ស សរុបចំនួន ៦៧នាក់ ។