ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ បើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៨
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ជ្រោយចង្វារ
នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០ព្រឹក នៅសាលាសង្កាត់ជ្រោយចង្វារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ ក្រោមអធិបតីភាពលោក ម៉ៅ ប៊ុនថា ប្រធានក្រុមប្រឹក្សាសង្កាត់និងមានសមាជិកចូលរួមសរុប៣១នាក់។
+របៀបវារះកិច្ចប្រជុំ
ទី១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រចាំខែកុម្ភះ ឆ្នាំ២០១៨។
ទី២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៨
ទី៣.បញ្ហាផ្សេងៗ
លោកចៅសង្កាត់ជ្រោយចង្វារ នាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ០៣គ្រួសារ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ជ្រោយចង្វារ
នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន០៣គ្រួសារ ទើបសម្រាលកូនមកពីភូមិដើមគ និង១គ្រួសារទៀតមានជីវភាពខ្វះខាតមកពីភូមិ១ ក្នុងនោះផងដែរលោក ចៅសង្កាត់ក៍បានឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាន៖
-អង្ករកាកបាទក្រហម៣០kg
-ថវិកាគ.ក.ន.ក សង្កាត់៥ម៉ឺនរៀល
កាកបាទក្រហមកម្ពុជា សង្កាត់ជ្រោយចង្វារ នាំយកអំណោយចុះសាកសួរសុខទុក្ខបុគ្គលិកសង្កាត់ដែលទើបសម្រាលបុត្រ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ជ្រោយចង្វារ
នៅថ្ងៃពុធ៥កើត ខែចេត្រឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី២១ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក លោកស្រីសុខ ណារី ចៅសង្កាត់រងទី១ តំណាងលោកចៅសង្កាត់ជ្រោយចង្វារ បានដឹកនាំក្រុមការងារកាកបាទក្រហមសង្កាត់ចុះទៅសួរសុខទុក្ខភរិយាលោក ញឹម សុភក្រ័ បុគ្គលិកសង្កាត់ដែលទើបតែសម្រាលកូន ស្ថិតនៅភូមិ១។ ក្នុងនោះក៍បាននាំយកអំណោយសួរសុខទុក្ខរួមមាន:
-កាកបាទក្រហមកម្ពុជាអង្ករ៣០kg
-លោកចៅសង្កាត់ថវិកា៥ម៉ឺនរៀល
-គ.ក.ន.ក. សង្កាត់ថវិកាថវិកា១០ម៉ឺនរៀល
-លោក ជា ស៊ីពណ៍ ក្រុមប្រឹក្សាសង្កាត់
ថវិកា១៥,០០០៛
-លោក កង ផាន់ណា ថវិកា៥ម៉ឺនរៀល
-លោក លឹម ម៉ៅ ថវិកា៥ម៉ឺនរៀល
លោកចៅសង្កាត់ជ្រោយចង្វារ ប្រជុំជាមួយប្រជាពលរដ្ឋដែលប៉ះពាល់ដោយការស្ថាបនាផ្លូវ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ជ្រោយចង្វារ
នាវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះ រដ្ឋបាលសង្កាត់ជ្រោយចង្វារ បានជួបប្រជុំជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវចំការចិនទី២ចំនួន៩គ្រួសារ ដើម្បីដោះស្រាយបញ្ហាអាចម៍ដីហូរចូលផ្ទះរបស់ពួកគាត់ក្នុងអំឡុងពេលដំណើរការលើកកម្ពស់ផ្លូវ។ ជាលទ្ធផល លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ បានសម្រេចធ្វើការរៀបឥដ្ឋបាំងអាចម៍ដីជូនប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យហូរចូលបន្តទៀត។
ចៅសង្កាត់ជ្រោយចង្វារ បើកកិច្ចប្រជុំជាមួយប្រជាការពារសង្កាត់ដើម្បីត្រួតពិនិត្យការងារ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ជ្រោយចង្វារ
នាវេលាម៉ោង១៦:០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលសង្កាត់ជ្រោយចង្វារ បានបើកកិច្ចប្រជុំជាមួយប្រជាការពារសង្កាត់ក្រោមអធិបតីភាព លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ ដោយមានអ្នកចូលរួម១៣នាក់ និងផ្តោតលើខ្លឹមសារដូចខាងក្រោម៖
១-ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
២-ការងារផ្សេងៗ។
ក្នុងឪកាសនោះផងដែរ លោកចៅសង្កាត់ក៏បានផ្តាំផ្ញើដល់ប្រជាការពារសង្កាត់គ្រប់រូបត្រូវយកចិត្តទុកដាក់ថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ។
Page 1 of 68