អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន 20 គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ព្រែកឯង
នាព្រឹកថ្ងៃទី06 កក្កដា ឆ្នាំ2015 វេលាម៉ោង 8:00ព្រឹក លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានដឹកនាំសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ មន្រ្តី និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន 20 គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ការធ្វើវេទិកាសាធារណះ និងការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកឯង
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ព្រែកឯង
កាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៥ វេលាម៉ោង១៤ :៣០ កម្លាំងអធិការនគបាលខណ្ឌច្បារអំពៅ និងសាលាសង្កាត់ព្រែកឯង. ដឹកនាំដោយលោកជំទាវ សុភ័ក្គថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌច្បារអំពៅនិង ជាអនុប្រធានក្រុមការងារចលត័ចុះជួយតាមសង្កាត់ បានអញ្ញើញចូលរួមជាអធិបតីក្នុងវេទិការសាធារណះផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្តិភាព នៅសង្កាត់ព្រែកឯង ដោយមានប្រជាពលរដ្ឋចូលរួម ចំនួន ១៨៩នាក់ ។ ក្នុងពិធីនោះ លោកជំទាវគណះអធិបតីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងចែកអត្តសញ្ញាណប័ណ្ណចំនួន៣០០សន្លឹកជូបប្រជាពលរដ្ឋនៅចំណុចភូមិចុងព្រែក-ចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។