ក្រុមការងារចុះជួយសង្កាត់ព្រែកតាសេក បើកកិច្ចប្រជុំវេទិកាសាធារណៈ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកតាសេក
នៅព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៨ ក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកតាសេក បានបើកកិច្ចប្រជុំ វេទិការសាធារណះ នៅអាស្រម លោកតាសឹម ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ក្រោមអធិបតីភាព លោកជំទាវ មុំ ក្រសាល ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកតាសេក ដោយមានការចូលរួមពី លោក~លោកស្រី ក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ មន្រ្តីសង្កាត់ មេភូមិទាំង ៥ និង ប្រជាពលរដ្ឋ សរុប ៦៨ នាក់។
គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកតាសេក បើកកិច្ចប្រជុំជីវភាពប្រចាំខែ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកតាសេក
នាព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះ គណៈកម្មាធិការបក្សសង្កាត់ព្រែកតាសេក បានបើកកិច្ចប្រជុំជីវភាពប្រចាំខែមីនា ក្រោមអធិបតីភាព លោក អឿ ស៊ីផុន ប្រធានបក្សសង្កាត់ ដោយផ្តោតលើការងារសំខាន់ៗដូចខាងក្រោម៖
១-បន្តការងារកសាងសមាជិកបក្សបន្ថែម
២-រៀបចំផែនការបន្តចុះចែកសៀវភៅក្រុមបក្ស និងសមាជិកបក្ស
៣-ការងារផ្សេងៗ។
ក្រុមការងារចុះជួយសង្កាត់ព្រែកតាសេក រៀបចំពិធីអបអរសាទរខួបលើកទី ១០៧ នៃទិវាអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកតាសេក
នៅរសៀលថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៨ នៅគេហដ្ឋាន លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានរៀបចំពិធីអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិ ៨ មីនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោកជំទាវ មុំក្រសាល សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកតាសេក ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ មនុស្សចូលរួម ៨០ នាក់ ។ ក្នុងពិធីនោះដែរ លោកជំទាវ បានឧបត្ថម្ភ ដល់បុគ្គលិក មន្រ្តីរាជការសង្កាត់ជានារី ភរិយា អតីតថ្នាក់ដឹកនាំសង្កាត់ភូមិ ភរិយា ថ្នាក់ដឹកនាំ សង្កាត់ ភូមិ យុវនារីសង្កាត់ សរុប ៦៦ នាក់ ម្នាក់ ៗទទួល បាន សំពត់សឹង ១ ថវិកា ២០,០០០ រៀល ។ ដែលសំពត់សឹងទាំង ៦៦ សំពត់ ជាការឧបត្ថម្ភរបស់ លោក ជំទាវ មុំ ក្រសាល ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ព្រែកតាសេក និង ថវិកា ២០,០០០ រៀល ចំនួន៦៦ នាក់ =១,៣២០.០០០ រៀល ជាការឧបត្ថម្ភ ពី ពីឯកឧត្តម អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធិសភាជាតិ ប្រធានក្រុមការងារព្រឹទ្ធសភា ចុះជួយខណ្ឌជ្រោយចង្វារ តាមរយៈ ឯកឧត្តម កែវ ចាន់ណា ប្រធានក្រុមការងារព្រឹទ្ធិសភា ចុះជួយសង្កាត់ព្រែកតាសេក។
ក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ព្រែកតាសេក បើកកិច្ចប្រជុំលើកដំបូងដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកតាសេក
នារសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាសង្កាត់ព្រែកតាសេក បានបើកកិច្ចប្រជុំលើកដំបូង ក្រោមអធិបតីលោកជំទាវ មុំ ក្រសាល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកតាសេក និងមានការចូលរួម លោក-លោកស្រីសមាជិក សមាជិកាអង្គប្រជុំ ចូលរូមសរុប២៨ នាក់ ។
ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ៖
១ អានសេចក្តីសំរេចលេខ ០០១/១៨ សសរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រុមការងាររាជធានីចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ។
២ ពិភាក្សាប្រតិទិនការងារឆ្នាំ២០១៨ របស់ក្រុមការងារ ដែលអង្គប្រជុំបានឯកភាព
៣ ការលើកឡើងបញ្ហាប្រឈម និងលទ្ធផលនានារួមមាន៖
-បញ្ហាពាក់ព័ន្ធការកាត់ឃ្វៀលភូមិចាស់ និង OCIC នៅភូមិដើមគរ ដែលខាងជំនាញវាស់វែងរួចហើយ តែមិនទាន់ទទួលពាក្យពីប្រជាពលរដ្ឋដើម្បីធ្វើប័ណ្ណសំគាល់សិទ្ធិ(ក្រុមការងារស្នើអោយអាជ្ញាធរសង្កាត់ ធ្វើរបាយការណ៏ជូនសាលាខណ្ឌ)។
-បញ្ហាការស្ថាបនាផ្លូវមាត់ទន្លេ នៅភូមិព្រែកតារ័ត្ន ដែលត្រូវការចំណាយថវិកាច្រើន( សង្កាត់ធ្វើរបាយការណ៏ជូនខណ្ឌ)។
-បញ្ហាទឹកស្អាត ដែលនៅសល់ពាក់កណ្តាលភូមិព្រែកតាសេក និងភូមិដើមគរ ដែលមានក្នុងគម្រោងរបស់រដ្ឋាករទឹករួចហើយ សង្កាត់ត្រូវធ្វើសំណើរទៅរដ្ឋាករទឹក តាមរយៈខណ្ឌ ដើម្បីពន្លឿនការដោះស្រាយ។
-បញ្ហាបាក់ច្រាំងទន្លេ សង្កាត់បានធ្វើរបាយការណ៍ជូនសាលាខណ្ឌរួចហើយ។
-បញ្ហាបូមខ្សាច់ និងដីលប់ព្រែក នៅបន្ទាន់ភ្លាភូមិព្រែកតាគង់ របស់ក្រុមហ៊ុន អ័រគីដេរ (សង្កាត់គួរអញ្ជើញធ្វើការសំរបសំរួលនិងរាយការណ៍ជូនខណ្ឌ។
-បញ្ហាគ្រឿងញៀន និង ល្បែងស៊ីសង បំភ្លឺដោយលោកនាយប៉ុស្តិ
គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកតាសេក បើកកិច្ចប្រជុំការងារចាំបាច់មួយចំនួន
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកតាសេក
នាវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកតាសេក បានបើកកិច្ចប្រជុំការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោក អឿ ស៊ីផុន ប្រធានគណបក្សសង្កាត់ និងមានការចូលរួមពីប្រធានសាខាបក្សភូមិទាំង៥ និងអ្នកពាក់ព័ន្ធសរុប ០៩នាក់។
+ខ្លឹមសារនៃកិច្ចប្រជុំរួមមាន៖
១-ជំរុញការងារកសាងសមាជិកបក្សបន្ថែមតាមសន្ទស្សន៍
២-ខិតខំជំរុញចលនាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យចូលរួមជីវភាពជាមួយយើង
៣-ការងារជ្រើសរើសក្រុមនីតិកម្មសង្កាត់ទាំង
៤-ការងារផ្សេងៗ។
Page 1 of 24