លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ រួមជាមួយ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់ គ្រួសារសពប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ១
- Hits: 1356
យោងមតិដឹកនាំ របស់ ឯកឧត្តម ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ថ្ងៃសុក្រ ២ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង០០ នាទី នៅក្រុមទី២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខា បានដឹកនាំសហការីរួមដំណើរ ចុះសួរសុខទុក្ខ គ្រួសារសពខ្មែរឥស្លាមមួយ ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣ នាក់ កាលពីវេលាម៉ោង ១០ និង០០ នាទី ព្រឹកមិញ នៅចំណុចមុខសាលាសង្កាត់ច្រាំងចំរេះទី១ ។ នាឱកាសនោះ លោកស្រីតំណាង ឯកឧត្តមប្រធាន និងក្រុមការងារ បាននាំយក អង្ករ និង ថវិកាមួយចំនួន ឧបត្ថម្ភដល់គ្រួសារសពខាងលើផងដែរ ។
- យោងមតិដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដាច់ដោយឡែកគ្នានោះដែរ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧ និង ៣០ នាទី លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ តំណាងអោយ លោកជំទាវ អាន ផល្លា ជាប្រធាន និងសហការី បានបន្តចុះសួរសុខទុក្ខ ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ លឹម អាយសាក ភេទ ស្រី អាយុ ៧១ ឆ្នាំ រស់នៅ ក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ ហើយ លោកស្រី បាននាំយកថវិកាមួយចំនួន ឧបត្ថម្ភដល់ស្ត្រីចំណាស់ខាងលើផងដែរ ៕
ខ្លាចទឹកជំនន់លិចលង់កាន់តែខ្លាំង! អាជ្ញាធរសម្រេចវាយរបងផ្ទះពលរដ្ឋមួយកន្លែង ដើម្បីបង្ហូររំដោះជំនន់ទឹកភ្លៀង នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ១
- Hits: 1310
(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងក្រុម៧ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ មានការរអ៊ូរទាំតៗគ្នា ដោយសារតែជួបប្រទះ ទឹកភ្លៀងធ្លាក់ជោគជាំមួយមេធំ បណ្ដាលឲ្យលិចលង់ទាំងផ្លូវ និងផ្ទះសំបែងមួយចំនួន តែបែរជាមានការសប្បាយរីករាយឡើងវិញ ត្រឹមតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់ពីពួកគាត់បានឃើញវត្តមានលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ជាមួយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានចុះមកត្រួតពិនិត្យភ្លាមៗ រកយុទ្ធសាស្ត្រក្នុងការរំដោះទឹកចេញ បញ្ជៀសបាននូវការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ តាមសំណូមពរជាក់ស្ដែងនៅចំពោះមុខ។
ក្នុងសកម្មភាពខាងលើនេះ លោក ជា ពិសី បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋថា មានការជន់លិចដោយសារជំនន់ទឹកភ្លៀងធ្លាក់មួយមេធំ ហើយដើម្បីបញ្ចៀសបាន នូវការលិចលង់ ដែលជាមធ្យោបាយបណ្ដោះអាសន្ន លោកបានសម្រេចបញ្ជាឲ្យវាយរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដោយក្ដីអនុគ្រោះ ក្នុងការដោះស្រាយ បញ្ហាប្រឈម។
ជាក់ស្ដែង នៅចំពោះមុខ ដើម្បីបង្ហូររំដោះទឹកចេញភ្លាមៗ ទម្លាក់ទៅក្នុងប្រឡាយ ដែលនៅក្បែរនោះ ដោយរង់ចាំថ្ងៃស្អែក លោកនឹងទំនាក់ទំនងទៅកាន់ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ស្នើរសុំកិច្ចសហការចុះសិក្សាស្វែងយល់ រកវិធីសាស្ត្ររំដោះការជន់លិច ដោយសារជុំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ តាមសំណូមពរ និងតាមដែលអាចធ្វើទៅបាន៕
លោក ជា ពិសី អភិបាលខណ្ឌ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅភូមិ១ សង្កាត់ច្រាំងចំរេះទី១
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ១
- Hits: 1232
ប្ញស្សីកែវ ៖ តាមពិតថ្ងៃអាទិត្យជាពេលឈប់សម្រាករបស់ មន្ត្រីរាជការស៊ីវិល ប៉ុន្តែ មន្ត្រីដ៏សកម្ម ខាងបំរើរាស្ត្រប្រជា មិនហត់នឿយឡើយ រសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០១៧ នៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក ហ៊ុយ ម៉ូរ៉ា ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ និងមេភូមិ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ជាសាសនិកខ្មែរ ឥស្លាម អ៊ូងៗ ម៊ីៗ ហាកឹម ទួន តាមខ្នងផ្ទះ ប្រមាណ ៨៨ គ្រួសារ ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជូន ប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត អស់ថវិកាចំនួន ៩៦០,០០០ រៀល ។
ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំ លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ ចុះធ្វើសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋនៅសង្កាត់ច្រាំងចំរេះទី១
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ១
- Hits: 1149
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ជា ពិសី សមាជិកក្រុមលេខាសម្តេចតេជោ និងជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ អមដំណើរដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពីលោកអធិការរង លោកចៅសង្កាត់រង នាយប៉ុស្តិ៍ នាយផ្នែក លោកមេភូមិ និងតំណាងក្រុមហ៊ុន បុរីវិមានភ្នំពេញ បានធ្វើពិធីចុះប្រគល់ចែកជូន សៀវភៅស្នាក់នៅ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងបុរីវិមានភ្នំពេញ ដែលស្ថិតនៅភូមិទី៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ បានចំនួន ៨០គ្រួសារ។
លោកស្រី អាន ផល្លា ចូលរួមបុណ្យសព ម្ដាយបង្កើតរបស់ ស្មៀនសង្កាត់ច្រាំងចំរេះទី១
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់ច្រាំងចំរេះ១
- Hits: 1193
ប្ញស្សីកែវ ៖ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៧ នៅខណ្ឌទួលគោក លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីខណ្ឌ តំណាងលោកអភិបាលខណ្ឌ និង សហការី បានអញ្ជើញចូលរួមបុណ្យសពឧបាសិកា សាន ស៊ាន ម្តាយបង្កើតរបស់ លោក សាន រ៉ែណ្ណារិទ្ធ ស្មៀនសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៩:៤៨ នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសនោះផងដែរ លោកស្រី អាន ផល្លា បាននាំយកថវិការបស់លោកអភិបាលខណ្ឌ ចំនួន ៥០០,០០០ រៀល និងថវិការបស់មន្រ្តីសាលាខណ្ឌសរុប ២៩០,០០០ រៀល រៀល មកចូលរួមបុណ្យសពខាងលើផងដែរ ។ បច្ចុប្បន្ននេះ សព កំពុងតម្កល់ នៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌទួលគោក ។
Page 1 of 6