អនុសាខាកាកបាទក្រហម ខណ្ឌព្រែកព្នៅ បានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់គោករកា
នៅព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៥ អនុសាខាកាកបាទក្រហម ខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ និង លោក ម៉ៅ បូរ៉ា ព្រមទាំងមន្ត្រីរាជការសាលាខណ្ឌ-សាលាសង្កាត់ បានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន 15គ្រួសារមកពី4ភូមិក្នុងមូលដ្ឋានសង្កាត់គោករកា អំណោយរួមមាន ៖ អង្ករ25kg មី1កេស ត្រីខ12កំប៉ុង ឃិត1កញ្ចប់និងថវិកាចំនួន40000រៀលក្នុងមួយគ្រួសារ។
លោកជំទាវ ម៉ែន នារីសុភ័ក្រអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានចូលរួមនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិក្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូន:
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់គោករកា
សូមគោរពជូនជ្រាប:
នៅព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៨:៣០នាទី ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសុភ័ក្រអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក សុខ សម្បត្តិ ប្រធានកិក្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារកាកបាទក្រហមថ្នាក់សង្កាត់-ខណ្ឌទាំងអស់ បានចូលរួមនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិក្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូន លោកគ្រូអ្នកគ្រូបុគ្គលិកបណ្ដុះបណ្ដាលជំនាញបងប្អូនជនពិការចំនួន ចាស់ជរាចំនួន៨៨ នាក់ សិស្សានុសិស្សចំនួន៥២នាក់ នៅក្នុងអង្គការជួយសង្គ្រោះក្មេងកំព្រានិងជនពិការកម្ពុជា ស្ថិតក្នុងសហគមន៍ ភូមិអណ្តូងសង្កាត់គោករកា។ អំណោយដែលចែកជូនក្នុងនោះ រួមមាន:
-អង្ករចំនួន ៣តោន
-មីចំនួន ៣០កេស
-ត្រីខចំនួន ៧កេស
-ឃីត(មុង, ភួយ, សារុង, ក្រមា)
-ទឹកក្រូច ២០កេស
-ទឹកសុទ្ធ ២០កេស
-សៀវភៅ ៥កេស
-ប៊ិច ១កេស
-ផ្លែឈើ ៤កេស
-ប្រេងកូឡា ៥កេស
-ឯកសណ្ឋានសិស្ស ៣កេស
-និង ថវិកាសរុប(១០ លានរៀល):
+បុគ្គលិកលោកគ្រូអ្នកគ្រូ ចំនួន ១០០ ០០០រៀល
+បងប្អូនជនពិការ ចំនួន ១០០ ០០០រៀល
+ចាស់ជរា ចំនួន ១០០ ០០០រៀល
+សិស្សានុសិស្ស ចំនួន ៥០០ ០០រៀល។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចធម្មពោធិសាលជា សុីម ចំនួន១.៥៥១នាក់បានមកពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងវិទ្យាល័យជា សីុមឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់គោករកា
គោរពជូនជ្រាប:(ខណ្ឌព្រែកព្នៅ)
នាព្រឹកថ្ងៃអាទិត្យទី០២/០៨/០១៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចធម្មពោធិសាលជា បានមកពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងវិទ្យាល័យជា សីុមឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
*ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ-ដឹងគុណចំពោះសម្តេចនិងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាព និងការលំបាកផ្សេងៗដល់ប្រជាពលរដ្ឋ មិនគិតនូវការនឿយហត់ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរងនៃគណ:អភិបាលរាជធានី និង លោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ និង លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីសាលាខណ្ឌគ្រប់ថ្នាក់។
ជាលទ្ធផលប្រជាពលរដ្ឋបានទទួលការពិនិត្យ និងព្យាបាលសរុបចំនួន ១.៥៥១នាក់ ក្នុងនោះមាន៖
-ព្យាបាលជំងឺទូទៅ កុមារ ច្រមុះ ត្រចៀក ភ្នែក បានចំនួន ៩១១នាក់
-ព្យាបាលជំងឺមាត់ធ្មេញ បានចំនួន ៥៩០នាក់
-ជំងឺពិនិត្យអេកូ បានចំនួន ៣៤នាក់
-ព្យាបាលជំងឺវះកាត់តូច បានចំនួន ១៦នាក់
-ចែករទេះដល់ជនពិការចំនួន ០៣គ្រឿង និងឈើច្រត់ចំនួន ០១គូរ ។
ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី38 អណ្តត្តិទី5 នៅសង្កាត់គោករកា
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់គោករកា
ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី38 អណ្តត្តិទី5 របស់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់គោករកា ថ្ងៃទី 02 ខែកក្កដា ឆ្នាំ2015។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់គោករកា
ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ០៩ៈ០០ នាទីព្រឹក អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់គោករកាចំនួន ១៥គ្រួសារ។
អំណោយរួមមាន៖ អង្ករ ២៥ គីឡូក្រាម. មីចំនួន០១កេស ត្រីខចំនួន១២កំប៉ុង.ឃីដចំនួន០១កញ្ចប់(មុង1 ក្រមា1 សារុង1ភួយ1)និងថវិកា4មឺុនរៀល។លោកយាយលោកតានិងបងប្អូនដែលក្រីក្រទាំងអស់បានអរគុណណាស់និងជូនពរដល់សម្តេចតេជោនិងសម្តេចគតិព្រឹទ្ឋិបណ្ឌិតមានព្រះជន្មយឺនយូរនិងជាម្លប់ដល់ប្រជារាស្រ្តបានសុខរហូត៕
Page 1 of 2