ពិធីចែកអំណោយប្រារព្វនៅវត្តក្តីតាកុយ
- Details
- Written by PMY
- Category: សង្កាត់និរោធ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាន់វេនទី ១៣ នៅវត្តសំពោងផលអណ្តែត
- Details
- Written by PMY
- Category: សង្កាត់និរោធ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១៣ នៅវត្តសំពោងផលអណ្តែត ភូមិឬស្សីស្រស់ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សឥតឈប់ឈរក្នុងនីតិរដ្ឋក្រោមបាវចនាជាតិ៕
ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ១៩គ្រួសារ នៅក្នុងខណ្ឌ ច្បារអំពៅ
- Details
- Written by រាជធានី
- Category: សង្កាត់និរោធ
កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ១៩គ្រួសារ ដែលរងផលប៉ះពាល់អំពីការរៀបចំអភិវឌ្ឍន៍តំបន់ប្រឡាយព្រែកបារាំង ខណ្ឌច្បារអំពៅ ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនជាក់ស្តែងបន្ថែមទៀត។ គួរបញ្ជាក់ដែលថា បងប្អូនរងផលប៉ះពាល់ទាំង ១៩គ្រួសារនេះ បានផ្លាស់ទៅរស់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕