បន្តជំរុញកសាងអំពើល្អតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់កំបូល កំបូល ភ្នំពេញ
- Details
- Written by PMY
- Category: សង្កាត់កំបូល
នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ប្រធានបក្សខ័ណ្ឌកំបូល សង្កាត់កំបូល ក្រុមការងារជាច្រើនទៀត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តចវិបុលសេនាភក្តី និងគាំទ្រ ដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ និង ប្រធានភូមិ ក្នុងកំឡុងពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់ក្នុងកំឡុងជិតពីរសប្តាហ៍ខាងមុខ នៅក្នុងមូលដ្ឋានសង្កាត់កំបូល ខ័ណ្ឌកំបូល រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។
វត្តមានលោក យូ ភិរម្យ នៅគណៈកម្មាធិការបក្សសង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ
- Details
- Written by PMY
- Category: សង្កាត់កំបូល
កាលពីថ្ងៃសៅរ៍ ៦រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ មករា ឆ្នាំ ២០១៩ រសៀល លោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានចុះសួរសុខទុក្ខបងប្អូននៅគណៈកម្មាធិការបក្សសង្កាត់កំបូលនិងប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួន។
កាលពីរសៀលនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ បានទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌មដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កំបូល
កាលពីរសៀលនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ បានទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌មដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតជីវភាពចំនួន 22 គ្រួសានៅសង្កាត់កំបូល ។
អំណោយដែលបានយកទៅចែកជូននាឱកាសនោះ ក្នុងមួយគ្រួសាទទួលបាន ៖
- អង្ក 30 គ ក្រ
- មី 01 កេះ
- ត្រីខ 10 កំប៉ុង
- ឃីត 1 ដែលក្នុងនោះមាន ( មុង1, ភួយ1, សារ៉ុង1, ក្រម៉ា1) ។
- ស្កស 02 គ ក្រ
- តែ 10 កញ្ចប់
- ទឹកក្រូច 05 កំប៉ុង
- ថវិកា 50000៛។
ប្រតិភូរបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីមានវត្តមាននៅបក្សសង្កាត់កំបូល
- Details
- Written by PMY
- Category: សង្កាត់កំបូល
នៅស្នាក់ការបក្សសង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ នាថ្ងៃអាទិត្យ ០៦កើតខែ ជេស្ឋ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៧:០០នាទីព្រឹក ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូរយ៉ាងយកចិត្តទុក្ខដាក់សម្រាប់បងប្អូនទាំង នៅរាជធានីភ្នំពេញក៏ដូចជាទូទាំងប្រទេស។ ជាចុងក្រោយគណៈអធិបតីក៏បានផ្តាំផ្ញើសូមអញ្ជើញទៅបោះឆ្នោតគ្រប់គ្នាដើម្បីបន្តនាវាកម្ពុជាក្នុងត្រើយសុភមង្គលទាំងក្នុងឆាកជាតិ និង អន្តរជាតិ៕
ថ្ងៃទី៧ ខែឧសភា លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងជីកស្រះជូនប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិទួលសាម៉រ សង្កាត់កំបូល
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កំបូល
៚នៅព្រឹកថ្ងៃទី៧ ខែឧសភា លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យទីតាំងជីកស្រះជូនប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិទួលសាម៉រ សង្កាត់កំបូល ដែលមានទំហំបណ្តោយ ១៧៨ម និងទទឹង៨៦ម។ បន្ទាប់ពីពិនិត្យការជីកស្រះមក លោកអភិបាល បានបន្តចុះពិនិត្យទីតាំងជីកអណ្តូងស្នប់ស្ថិតនៅភូមិព្រែកតាប៉ុក សង្កាត់ឱឡោក និងបានជួសជុលអណ្តូងស្នប់មួយកន្លែងទៀតនៅក្នុងភូមិត្បែងមានជយ័ ព្រមទាំងធ្វើការស្តាស្រះទឹកនៅក្នុងភូមិដូនរ័ត្ន មួយកន្លែងផងដែរ ដែលមានទំហំបណ្តោយ ៥០ម និងទទឹង ៤៥ម៕
Page 1 of 3