អញ្ជើញពិនិត្យ និង គាំទ្រ គណ:កម្មាធិការបក្សសង្កាត់ជ័យជំនះ ក្នុងយុទ្ធនាការបោះឆ្នោត អាណត្តទី៧
- Details
- Written by You Phirum
- Category: សង្កាត់ជ័យជំនះ
- Hits: 309
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណកម្មាធិការបក្សសង្កាត់ជ័យជំនះ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណ:បក្សសង្កាត់។
លោក យូ ភិរម្យអញ្ជើញទៅពិនិត្យស្នាក់ការគណៈកម្មាធិការបក្សផ្សារថ្មីទី១
- Details
- Written by PMY
- Category: សង្កាត់ផ្សារថ្មីទី១
- Hits: 1546
នៅថ្ងៃពុធ ១០ រោច ខែបុស្ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ មករា ឆ្នាំ ២០១៩ វេលាថ្ងៃត្រង់ លោក យូ ភិរម្យ អនុប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណ:កម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តីជូនបងប្អូននៅគណ:កម្មាធិការបក្សសង្កាត់ផ្សារថ្មី១ ខ័ណ្ឌដូនពេញ និង ប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួន។
Read more: លោក យូ ភិរម្យអញ្ជើញទៅពិនិត្យស្នាក់ការគណៈកម្មាធិការបក្សផ្សារថ្មីទី១
ជំនួបជាមួយអចិន្ត្រៃយ៍បក្សសង្កាត់ផ្សារថ្មីទី១ និង សាខាបក្សភូមិ
- Details
- Written by PMY
- Category: សង្កាត់ផ្សារថ្មីទី១
- Hits: 1420
នៅថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០ រសៀល ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូននៅគណកម្មាធិការបក្សសង្កាត់ផ្សារថ្មីទី១ និងប្រជុំពិនិត្យលើការងារចាំបាច់មួយចំនួនឆ្ពោះទៅរកការបោះឆ្នោតនីតិកាលទី៦ ប្រកបដោយជោគជ័យ៕
Read more: ជំនួបជាមួយអចិន្ត្រៃយ៍បក្សសង្កាត់ផ្សារថ្មីទី១ និង សាខាបក្សភូមិ
ពិធីប្រកាសប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ
- Details
- Written by រាជធានី
- Category: ខណ្ឌដូនពេញ
- Hits: 1792
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ដែលជាគណៈអធិតី និងអស់លោក លោកស្រី ដែលជាប្រធានគណៈកម្មាធិការគណបក្សតាមសង្កាត់ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ក្នុងខណ្ឌដូនពេញទាំងអស់ផងដែរ។
Read more: ពិធីប្រកាសប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី (អាហារថ្ងៃត្រង់) ជាមួយយុវជន
- Details
- Written by wgccpn
- Category: ខណ្ឌដូនពេញ
- Hits: 2310
ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី (អាហារថ្ងៃត្រង់) ជាមួយយុវជនដែលអញ្ជើញមកពីសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ៥៥ នាក់ ។
នៅក្នុងការសំណេះសំណាលនោះដែរ សម្ដេចបានថ្លែងនូវអំណរសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជាយុវជនទាំងអស់ដែលបានខិតខំ ប្រឹងប្រែងរួមចំណែកក្នុងការងារកសាង និងអភិវឌ្ឍមូលដ្ឋាន ធ្វើអោយមូលដ្ឋានមានការប្រែមុខប្រែមាត់ថ្មីជាបន្តបន្ទាប់ ។
សាលាខណ្ឌដូនពេញ បានរៀបចំ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៥
- Details
- Written by រាជធានី
- Category: ខណ្ឌដូនពេញ
- Hits: 3708
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ សាលាខណ្ឌដូនពេញ បានរៀបចំ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ ឆ្នាំ២០១៥ នៅសាលាគរុកុសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម សួន រិនឌី សមាជិកក្រុមក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
កិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ ស្តីពីការកំណត់តំលៃសេវារដ្ឋបាល របស់សាលាខណ្ឌដូនពេញ
- Details
- Written by ខណ្ឌដូនពេញ
- Category: ខណ្ឌដូនពេញ
- Hits: 2598
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៤ៈ៣០នាទី នៅសាលប្រជុំ ក្នុងវិទ្យាល័យវត្តកោះ មានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាង ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ ស្តីពីការកំណត់តំលៃសេវារដ្ឋបាល របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធាន ក្រុមប្រឹក្សាខណ្ឌ និង លោក មាន សុភ័ណ្ឌ ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងអប់រំយុវជន និងកីឡា ដែលជាតំណាងរបស់ ឯកឧត្តម ហុង ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួម និងគាំទ្រ យ៉ាងច្រើនកុះករ ពិីលោក លោកស្រីដែលជាសមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ អង្គការសង្គមស៊ីវិល មេភូមិតំណាងប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតផងដែរ ។
Page 1 of 10