ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញមកបដិសណ្ឋាកិច្ចបក្សមូលដ្ឋានបាក់ខែង
- Details
- Written by PMY
- Category: សង្កាត់បាក់ខែង
- Hits: 438
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាក់ខែង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់បាក់ខែង ក្រោមអធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីលោក-លោកស្រី ជាក្រុមការងារថ្នាក់ខណ្ឌចុះជួយភូមិទាំងបី គណៈអចិន្ត្រៃយ៍សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សភូមិទាំងបី យុវជនគណបក្ស សរុប ៤៥នាក់។ ក្នុងគោលបំណងស្តាប់របាយការណ៍គណបក្សសង្កាត់ រួមមាន៖ -របាយការណ៍គណៈចលនាទាំង៤ ស្តីពីថវិការបស់សម្តេច សាយ ឈុំ ទាំង ៨ជុំ -របាយការណ៍ស្តីការចុះសំណេះសំណាលតាមខ្នងផ្ទះ -បញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះសមាជិកCPPសរុប -មតិចូលរួមពីអង្គប្រជុំ បន្ទាប់មកឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវពង្រឹងសមត្ថភាពក្រុមការងារអោយអនុវត្តចំទិសដៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបានជូនស្រោមសំបុត្រអនុស្សាវរីយ៍ក្នុងមួយនាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល សរុបចំនួន ៩០ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ឯកឧត្តម។
ឯកឧត្តម យូ ភិរម្យ អញ្ជេីញពិនិត្យគណ:កម្មាធិការបក្សសង្កាត់កោះដាច់
- Details
- Written by You Phirum
- Category: សង្កាត់កោះដាច់
- Hits: 1722
កាលពីព្រឹក ថ្ងៃ សុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញពិនិត្យ និង សំណេះសំណាលជាមួយបងប្អូនគណ:កម្មាធិការបក្សសង្កាត់កោះដាច់ខ័ណ្ឌជ្រោយចង្វារ ដេីម្បីចូលរួមពង្រឹងអង្គការចាត់តាំងបក្សដែលមាននៅមូលដ្ឋានដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបក្ស៕
Read more: ឯកឧត្តម យូ ភិរម្យ អញ្ជេីញពិនិត្យគណ:កម្មាធិការបក្សសង្កាត់កោះដាច់
ឯកឧត្តម យូ ភិរម្យ បានពាំនាំនូវអង្ករ និងថវិកាមួយចំនួនជូនអ្នកទីទ័លនៅសង្កាត់កោះដាច់
- Details
- Written by You Phirum
- Category: សង្កាត់កោះដាច់
- Hits: 1744
កាលពីព្រឹក ថ្ងៃ សុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញឧបត្ថម្ភគ្រួសារខ្វះខាតចំនួន៥គ្រួសារ ដោយមួយគ្រួសារៗនូវអង្ករ ៥០គក្រ និងបច័្ចយ៥០០០០៛ ដែលមានទីលំនៅនៅសង្កាត់កោះដាច់ខ័ណ្ឌជ្រោយចង្វារ ដេីម្បីចូលរួមសម្រាលទុក្ខលំបាករបស់បងប្អូនទៅតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕
Read more: ឯកឧត្តម យូ ភិរម្យ បានពាំនាំនូវអង្ករ និងថវិកាមួយចំនួនជូនអ្នកទីទ័លនៅសង្កាត់កោះដាច់
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា
- Details
- Written by PMY
- Category: សង្កាត់កោះដាច់
- Hits: 2159
នៅថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨:០០នាទីព្រឹកឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ លោក កៅ សារ៉ាវុធ អភិបាលរងខ័ណ្ឌជ្រោយចង្វា ក្រុមប្រឹក្សាសង្កាត់កោះដាច់ ក្រុមការងារគ្រប់លំដាប់ថ្នាក់បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូនម្ចាស់ឆ្នោតតាមខ្នងផ្ទះនៅភូមិរនះ សង្កាត់កោះដាច់។ ក្នុងឱកាសនោះឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាទេដែលមានគោលនយោបាយច្បាស់លាស់ មានប្រមុខដឹកនាំត្រឹមត្រូវមានសមត្ថភាពគ្រាន់ក្នុងការដឹកនាំប្រទេសជាតិមានប្រវត្តិយូរលង់មានស្នាដៃដែលមិនអាចខ្វះបានគ្រប់កាលៈទេសៈទាំងអស់។ជាពិសេសទៅទៀតគណបក្សប្រជាជនកម្ពុជាបាននាំមកជូនជាតិនិងប្រជាជននូវការអភិវឌ្ឍរីកចំរើនគ្រប់វិស័យ សុខសន្តិភាព និង ស្ថិរភាពនយោបាយលើសពីនេះទៅទៀតគណបក្សបាននាំមកជូនប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិនូវកិត្តិយសដ៏ឧត្តមដែលមិនអាចកាត់ថ្លៃបាន។
Read more: យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា
សម្ដេច សាយ ឈុំ បានអញ្ជើញទៅសំណេះសំណាលជាមួយបងប្អូននៅគណៈកម្មាធិការបក្សខណ្ឌជ្រោយចង្វារ
- Details
- Written by PMY
- Category: ខណ្ឌជ្រោយចង្វារ
- Hits: 1878
ថ្ងៃទី ១៣ ខែកក្កដា ២០១៨ ម៉ោង៩ព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយខណ្ឌ គណៈអចិន្ត្រៃយ៍បក្សខណ្ឌ ប្រធាន-អនុប្រធានគណបក្សសង្កាត់ និងមន្ត្រីគណបក្សសំខាន់ៗ សរុប ៤២នាក់ ដោយផ្តោតលើខ្លឹមសារដូចខាងក្រោម៖
១-ស្តាប់របាយការណ៍សង្ខេបរបស់គណបក្សខណ្ឌ
២-គណបក្សសង្កាត់រាយការណ៍អំពីចំនួនភាគរយអ្នកដែលទៅបោះឆ្នោតទូទៅ និងចំនួនភាគរយនៃសមាជិកបក្សដែលទៅបោះឆ្នោតក្នុងពេលបោះឆ្នោតកន្លងមក។
៣-អនុសាសន៍របស់សម្តេចប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ៖
-បន្តបញ្ជ្រាបកម្មវិធីនយោបាយរបស់គណបក្សដល់ម្ចាស់ឆ្នោត
-ឲ្យម្ចាស់ឆ្នោតក្តាប់ឲ្យជាប់ និងចំណាំទៅលើលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ និងត្រូវគូសឲ្យចំគណបក្សយើង
-ចលនាឲ្យម្ចាស់ឆ្នោតទៅបោះឆ្នោតឲ្យច្រើនបំផុតជាអតិបរិមា
-នៅពេលក្បួនដង្ហែដល់ទីកន្លែងដែលមានអ្នកគាំទ្រយើងច្រើន ក្បួនត្រូវឈប់ហើយចុះជួបសំណេះសំណាល និងឆ្លៀតឃោសនាដោយផ្ទាល់មាត់ចំពោះបងប្អូនដែលទទួលក្បួនដង្ហែ ដោយលើកយកអំពីសមិទ្ធផលនានាដែលសម្រេចបានក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
+ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាដល់គណបក្សខណ្ឌមួយចំនួនសម្រាប់ដំណើរការយុទ្ធនាការប្រកបដោយជោគជ័យ។
Read more: សម្ដេច សាយ ឈុំ បានអញ្ជើញទៅសំណេះសំណាលជាមួយបងប្អូននៅគណៈកម្មាធិការបក្សខណ្ឌជ្រោយចង្វារ
វត្តមានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ លើភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ
- Details
- Written by PMY
- Category: សង្កាត់កោះដាច់
- Hits: 2137
នាថ្ងៃសៅរិ ១២កើតខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥:០០នាទីរសៀល ក្រុមការងារចុះជួយភូមិរនះ បានរៀបចំពិធីសំណេះសំណាលជាមួយបងប្អូននៅភូមិរនះ សង្កាត់កោះដាច់ សរុបប្រមាណ២២០នាក់ ប្រុស៥៨នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញនិងលោក កៅ សារ៉ាវុធ សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌចុះជួយភូមិរនះ លោកប៉ាត់ អែល ប្រធានគណះបក្សសង្កាត់ព្រមទាំងសមាជិក-សមាជិការ ក្រុមការងារថ្នាក់ខណ្ឌ សង្កាត់ ភូមិ នៅក្នុងពិធីនោះផងដែរ ក្រុមការងារក៏បានចែកជូននៅទង់ជាតិ នឹងទង់បក្ស ដល់សមាជិកបក្សដែលមានផ្ទះជាប់ផ្លូវបេតុងដើម្បីដាក់ក្នុងពេលមានពិធីបុណ្យជាតិផ្សេងៗ ។ ក្នុងបរិយាកាសដ៏សែនកក់ក្តៅបងប្អូនប្រជាជនបានទទួលនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូរយ៉ាងយកចិត្តទុក្ខដាក់សម្រាប់បងប្អូនទាំង នៅរាជធានីភ្នំពេញក៏ដូចជាទូទាំងប្រទេស។ ជាចុងក្រោយគណៈអធិបតីក៏បានផ្តាំផ្ញើសូមអញ្ជើញទៅបោះឆ្នោតគ្រប់គ្នាដើម្បីបន្តនាវាកម្ពុជាក្នុងត្រើយសុភមង្គលទាំងក្នុងឆាកជាតិ និង អន្តរជាតិ៕
អាជ្ញាធរសង្កាត់ព្រែកលៀប នាំយកបច្ច័យចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
- Hits: 1562
នៅល្ងាចថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរសង្កាត់ព្រែកលៀប ដឹកនាំដោយលោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ តំណាង លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឈ្មោះ យ៉ែម សុផល អាយុ៥៤ ឆ្នាំ ភេទស្រី ភូមិព្រែកលៀប ដែលទទួល មរណភាពដោយជម្ងឺមហារីក កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ និងបាននាំយកថវិកាចំនួន ២៤ម៉ឺនរៀល និងអង្ករ២០ គ.ក្រ ជូនដល់ក្រុមគ្រួសារនៃសព ។
ក្នុងនោះមានអ្នកចូលបុណ្យ÷
១/.ឯកឧត្តម ប៊ុន វុទ្ធា ប្រធានក្រុមការងារ ថវិកា ៥ម៉ឺនរៀល
២/.លោក ព្រាប មុនី ចៅសង្កាត់ ថវិកា ៤ម៉ឺនរៀល និងអង្ករ២០គ.ក្រ
៣/.លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ ថវិកា ៤ម៉ឺនរៀល
៤/.លោក អ៊ុច យាន ចៅសង្កាត់រងទី២ ថវិកា ៣ម៉ឺនរៀល
៥/.លោក អួង អៀវ ក្រុមប្រឹក្សា ថវិកា ១ម៉ឺនរៀល
៦/.លោក ម៉ន គឹមលី ក្រុមប្រឹក្សា ថវិកា ៥ម៉ឺនរៀល
៧/. លោក ស៊ុយ ចំណាប់ ស្មៀន ថវិកា ២ម៉ឺនរៀល
៨/.លោក កូយ សុខឈុន ថវិកា ១ម៉ឺនរៀល
៩/.លោកស្រី អ៊ុច ទ្រព្យ ថវិកា ២ម៉ឺនរៀល
Page 1 of 264