ពិធីចែកអំណោយប្រារព្វនៅវត្តក្តីតាកុយ
- Details
- Written by PMY
- Category: សង្កាត់និរោធ
- Hits: 494
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាន់វេនទី ១៣ នៅវត្តសំពោងផលអណ្តែត
- Details
- Written by PMY
- Category: សង្កាត់និរោធ
- Hits: 1073
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១៣ នៅវត្តសំពោងផលអណ្តែត ភូមិឬស្សីស្រស់ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័សឥតឈប់ឈរក្នុងនីតិរដ្ឋក្រោមបាវចនាជាតិ៕
Read more: សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាន់វេនទី ១៣ នៅវត្តសំពោងផលអណ្តែត
ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ១៩គ្រួសារ នៅក្នុងខណ្ឌ ច្បារអំពៅ
- Details
- Written by រាជធានី
- Category: សង្កាត់និរោធ
- Hits: 781
កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ១៩គ្រួសារ ដែលរងផលប៉ះពាល់អំពីការរៀបចំអភិវឌ្ឍន៍តំបន់ប្រឡាយព្រែកបារាំង ខណ្ឌច្បារអំពៅ ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនជាក់ស្តែងបន្ថែមទៀត។ គួរបញ្ជាក់ដែលថា បងប្អូនរងផលប៉ះពាល់ទាំង ១៩គ្រួសារនេះ បានផ្លាស់ទៅរស់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕
នៅព្រឹកថ្ងៃទី០៦ ខែ១១ ឆ្នាំ២០១៥ វេលាម៉ោង ៨:០០នាទីព្រឹក សាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ-សង្កាត់ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: ខណ្ឌច្បារអំពៅ
- Hits: 2011
នៅព្រឹកថ្ងៃទី០៦ ខែ១១ ឆ្នាំ២០១៥ វេលាម៉ោង ៨:០០នាទីព្រឹក សាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ-សង្កាត់ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ។
នៅថ្ងៃទី01 ខែតុលា10 ឆ្នាំ2015 វេលាម៉ោង8:00AM លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: ជូនប្រជាពលរដ្ឋ ក្នុងឱកាស
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: ខណ្ឌច្បារអំពៅ
- Hits: 3282
នៅថ្ងៃទី01 ខែតុលា10 ឆ្នាំ2015 វេលាម៉ោង8:00AM លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃ 0១រោច ខែភទ្របទ ដល់ថ្ងៃ ០១កើត ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៥ នៅតាមវត្តអារាមទាំង២៤ ក្នុងខណ្ឌច្បារអំពៅ ប្រកបដោយភាពអធិកអធម ស្របតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយដាក់ចេញនូវផែនការការពារដូចខាងក្រោម ៖
I.គោលបំណង និងសំណូមពរ ៖
១-គោលបំណង
- ធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈប្រកបដោយជោគជ័យ ក្នុងការរៀបចំពិធីបុណ្យខាងលើ ។
- ម្ចាស់ការលើការទទួលខុសត្រូវ ដោយមានវិធានការជាក់លាក់ និងស៊ីជំរៅ នៅតាមវត្តអារាម ដែលយើងបានកំណត់ថាស្មុគស្មាញ ឬ អាចបង្កឲ្យមានបញ្ហាបទល្មើសកើតឡើង។
២-សំណូមពរ
- យកចិត្តទុកដាក់សហការណ៍អោយបានល្អ រវាងសង្កាត់-ភូមិ គណៈកម្មការអាចារ្យវត្ត និងកងកំលាំងប្រដាប់អាវុធ ដើម្បីចូលជ្រៅជាមួយប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកលើកកំពស់ស្មារតីទទួលខុសត្រូវខ្ពស់លើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងខណ្ឌច្បារអំពៅទាំងមូលឲ្យមានស្ថេរភាពរឹងមាំ ដើម្បីធានាឲ្យការអនុវត្តផែនការទទួលបានជោគជ័យ ។
ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥ ពិធីចែករង្វាន់ជ័យលាភីជូនដល់សិស្សានិសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៤ ២០១៥ ប្រចាំវិទ្យាល័យច្បារអំពៅ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: ខណ្ឌច្បារអំពៅ
- Hits: 4081
ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៥ ពិធីចែករង្វាន់ជ័យលាភីជូនដល់សិស្សានិសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៤ ២០១៥ ប្រចាំវិទ្យាល័យច្បារអំពៅ ក្រោមអធិបតីភាព លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ៨:០០នាទីព្រឹក សាលាខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ណុប ផា អភិបាលរង នៃគណៈអភិបាលរងខណ្ឌច្បា
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: ខណ្ឌច្បារអំពៅ
- Hits: 1824
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ៨:០០នាទីព្រឹក សាលាខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក ណុប ផា អភិបាលរង នៃគណៈអភិបាលរងខណ្ឌច្បារអំពៅ តំណាងលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការអញ្ជើញចូលរួមប្រជុំពីអ្នកពាក់ព័ន្ធសរុប ចំនួន ៥៨នាក់ ។
Page 1 of 5