សាលាខណ្ឌព្រែកព្នៅ បានរៀបចំវេទិកាសាធារណៈស្តីពីការតាមដានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពន្សាង
នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ សាលាខណ្ឌព្រែកព្នៅ បានរៀបចំវេទិកាសាធារណៈស្តីពីការតាមដានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងមូលដ្ឋានសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម រស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ និងជារដ្ឋលេខាធិការក្រសួងមុខងារសារធារណៈ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករង ការិ.ចំណុះជំនាញជុំវិញខណ្ឌ មន្ត្រីសាលាខណ្ឌ ចៅសង្កាត់ទាំង៤ សង្កាត់ពន្សាំង-លោកមេប៉ុស្តិ៍ និងប្រ/រដ្ឋ ចូលរួមសរុបចំនួនជាង ៣០០ នាក់ផងដែរ ៕
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពន្សាង
សូមគោរពជូនជ្រាប៖ នាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ រស់នៅក្នុងភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ មិនថាទីជិតទីឆ្ងាយនោះទេ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២មុឺនរៀល។ ក្នុងនោះផងដែរ ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅបានឧបត្ថម្ភជាថវិកាក្នុង០១គ្រួសារចំនួន ៥០,០០០ រៀលបន្ថែមទៀត។
លោកអភិបាលខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពន្សាង
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោកអភិបាលខណ្ឌ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះមានប្រវែង ១៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ចេញពីភូមិបឹងខ្នំ ទៅភូមិត្រពាំងថ្លាន់ ស្ថាបនាដោយក្រុមហ៊ុន លីន សុគន្ធា សំរេចបាន ៩០%ហើយ និងបញ្ចប់រួចរាល់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ខាងមុខ ។
បន្ទាប់មកលោកអភិបាលខណ្ឌ និងក្រុមការងារបន្តចុះពិនិត្យមើលទ្វារទឹកបឹងក្រចាប់ ។ ទ្វារទឹក១នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៤២ ភូមិតាគល់ ដែលនៅក្នុងគម្រោងសិក្សា និងជួសជុលឡើងវិញ របស់សាលាខណ្ឌ ដើម្បីអោយទ្វារទឹក១នេះ អាចស្តុកទឹកបានច្រើនជាងមុន ព្រមទាំងប្រែក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីមួយផងដែរ ៕
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ដែលមានបណ្តោយប្រវែង ១,៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពន្សាង
នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី មានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ដែលមានបណ្តោយប្រវែង ១,៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការចូលរួមពីលោក-លោកស្រីអភិបាលរង លោកនាយក-នាយករង លោក-លោកស្រី ការិ.ចំណុះជំនាញជុំវិញខណ្ឌ សង្កាត់ពញាពន់ សង្កាត់ពន្សាំង និងប្រជាពលរដ្ឋសរុប ៣៥០នាក់ផងដែរ ៕
លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជេីញចុះមូលដ្ឋានពិនិត្យ ការស្ថាបនាផ្លូវបេតុង
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពន្សាង
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជេីញចុះមូលដ្ឋានពិនិត្យ ការស្ថាបនាផ្លូវបេតុង ពីភូមិបឹងខ្នំ ទៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង និងពិនិត្យស្ពាន ព្រមទាំងទ្វារទឹកបឹងក្រចាប់់ផងដែរ ដេីម្បីលេីកគំរោងជួសជុល និងកែលម្អរនូវរដូវប្រាំងខាងមុខ។
Page 1 of 3