ពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនាទន្លេបាសាក់
- Details
- Written by You Phirum
- Category: សង្កាត់ទន្លេបាសាក
- Hits: 413
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណកម្មាធិការបក្សសង្កាត់ទន្លេបាសាក់ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណបក្សសង្កាត់ផ្ទាល់។
មណ្ឌលឃោសនាសង្កាត់ទន្លេបាសាក់
- Details
- Written by You Phirum
- Category: សង្កាត់ទន្លេបាសាក
- Hits: 458
នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណកម្មាធិការបក្សសង្កាត់ទន្លេបាសាក់ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណបក្សសង្កាត់។
លោក យូ ភិរម្យុ ចុះយទ្ធនាការឃោសនាបោះឆ្នោតសង្កាត់ទន្លេបាសាក់
- Details
- Written by PMY
- Category: សង្កាត់ទន្លេបាសាក
- Hits: 824
នារសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ប្រធានបក្សសង្កាត់ទន្លេបាសាក់ ក្រុមការងារជាច្រើនទៀត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តចវិបុលសេនាភក្តី និងគាំទ្រ ដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ និង ជួបសំណេះសំណាលជាមួយជនបង្គោលចំនួន ៦៤រូប មុននឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងឈានមកដល់ នៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។
Read more: លោក យូ ភិរម្យុ ចុះយទ្ធនាការឃោសនាបោះឆ្នោតសង្កាត់ទន្លេបាសាក់
សកម្មភាពសង្កាត់ទន្លេបាសាក់នៅវត្តថាន់នា បិណ្ឌ១៤
- Details
- Written by PMY
- Category: សង្កាត់ទន្លេបាសាក
- Hits: 1228
ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវវេនបិណ្ឌទី១៤ នៅវត្តនួនមុនីរាមហៅវត្តថាន់លោកខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានអមដំណើរឯកឧត្តម យូ ភិរម្យអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញបានយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចំណាំព្រះវស្សាវត្ត នួនមុនីរាមហៅវត្តថាន់ រួមមាន : - អង្ករ ចំនួន ៥០០ គីឡូក្រាម - ត្រីខ ចំនួន ១ កេស - ស្លាដក់ មួយ ឈុត - ទឹកក្រូចចំនួន ៣ កេស - ទឹកបាកាសចំនួន៣កេស - ស្កសរ ១បាវ ២៥ គីឡូក្រាម - ទឹកសុទ្ធវីតាល់ចំនួន៥កេស - ទឹកដោះគោឆៅ២យូរ តែ១កញ្ចប់ កាហ្វេ ១កញ្ចប់។ - ទឹកត្រី ចំនួន៥ យូរ ទឹកសុីអុីវ៥ យូរ - ថវិកា ចំនួន ៥០០.០០០ រៀល ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានជួយឧបត្ថម្ភដល់ គណបក្សសង្កាត់ទន្លេបាសាក់សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៥០០.០០០រៀល ផងដែរ។
Read more: សកម្មភាពសង្កាត់ទន្លេបាសាក់នៅវត្តថាន់នា បិណ្ឌ១៤
ក្រុមការងារគណៈកម្មាធិការកណ្តាលជួយរាជធានីភ្នំពេញបានប្រគេនបច្ច័យបួនចំពោះព្រះសង្ឃដែលគង់ប្រថាប់ក្នុងវត្តថាន់ក្នុងកំឡុងរាំងខ្ទប់ដោយជម្ងឺកូវីដ១៩
- Details
- Written by You Phirum
- Category: សង្កាត់ទន្លេបាសាក
- Hits: 1952
យោងតាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងកាលពីថ្ងៃទី ២០ មេសា ២០២១ ទាក់ទងនឹងការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈមការឆ្លងខ្លាំងនឹងជំងឺកូវីដ១៩ (ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល) សម្តេចបានសំណូមពរឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាលឲ្យយកចិត្តទុកដាក់ជាមួយព្រះសង្ឃដែលគង់នៅតាមវត្តនានា ព្រោះក្នុងរយៈកាលនេះប្រជាជនមិនអាចទៅវត្តធ្វើបុណ្យបានទេ ឯព្រះសង្ឃទៀតសោតក៏មិនអាចចេញទៅបិណ្ឌបាត្របានដែរ
ស្បៀងអន្តរាគមន៍បងប្អូនខ្វះខាត សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន
- Details
- Written by You Phirum
- Category: សង្កាត់ទន្លេបាសាក
- Hits: 1637
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ឯកឧត្តមយូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និង ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំលោកវេជ្ជបណ្ឌិត ត្រឹង បញ្ចារុណ និងភរិយានាំ និង អមដំណើរដោយលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និង ភរិយា បាននាំយកឃីតចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១៦០ គ្រួសារដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតអាហារ ក្នុងកំឡុងពេលបិទខ្ទប់ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរស់នៅក្នុងភូមិ ៦,៧,៨,៩ និង ១៦ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ-អាជ្ញាធរសង្កាត់ទន្លេបាសាក់។
Read more: ស្បៀងអន្តរាគមន៍បងប្អូនខ្វះខាត សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន
ឯកឧត្តម យូ ភិរម្យ ចូលរួមរម្លែកទុក្ខគ្រួសារសព លោកវេជ្ជបណ្ឌិត សូ ផាត នៅសង្កាត់ទួលទំពូង២
- Details
- Written by You Phirum
- Category: សង្កាត់ទួលទំពូងទី២
- Hits: 1604
កាលពីព្រឹក ថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុម ការងារចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមបុណ្យសពលោកវេជ្ជបណ្ឌិត សូ ផាត ដែលទទួលអនិច្ចកម្មកាលពីថ្ងៃទី២០ មេសា ២០២០ ដោយរោគាពាធ នៅសង្កាត់ទួលទំពូង ២ ខ័ណ្ឌចំការមន ដោយក្តីក្តុកក្តួលជាពន់ពេកដែលបាត់បង់នូវបញ្ញាវន្តដ៏ឧត្តុង្គឧត្តមមួយរួម៕
Page 1 of 21