គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបល្បែងកន្ទុយលេខវៀតណាម នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅវេលាម៉ោង ២ ថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៧ ដោយមានការឯកភាព ពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គណះបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការសហការជាមួយ លោក ហ៊ួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ ទទួលផែនយុត្តិធម៍ លោក វុធ ផូសារវន្ត័ មេបុស្តិ៍ចាក់អង្រែក្រោម លោកឈួន សំអិត មេភូមិទួររកា១ និងមន្រ្តីជំនាញរបស់សាលាខណ្ឌមានជ័យ បានចុះឆ្មក់ចូលទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងដែលមានម្ចាស់កត់ឆ្នោតឈ្មោះ កែវ មុន្នី ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅផ្ទះលេខ១៩ ផ្លូវលេខ៤ ភូមិទួរកា១ ក្រុមទី១៤ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
👉ក្នុងការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នោះ កំលាំងជំនាញបានដកហូតនៅសំភារះមួយចំនួនដូចជា : តុកត់ឆ្នោតចំនួន១ ក្រដាសកត់ឆ្នោតវៀតណាមមួយចំនួន ម៉ាសុីនតូច copy ក្រដាសឆ្នោតចំនួន១គ្រឿង ម៉ាសុីនព្រីនចំនួន១គ្រឿង ម៉ាសុីនធំcopy ចំនួន១គ្រឿង និង ថវិកាចំនួន១,០៥០,០០០រៀល បន្ទាប់មកក៏បាននាំខ្លួនម្ចាស់ផ្ទះកត់ឆ្នោតបញ្ជូនទៅបុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារមណ្ឌលសុខភាព កម្ពស់ ៤ជាន់ ក្នុងមណ្ឌលសុខភាពចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
- Details
- Written by រាជធានី
- Category: សង្កាត់ចាក់អង្រែក្រោម
នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអភិបាល និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូពេទ្យ ប្រជាពលរដ្ឋ រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារមណ្ឌលសុខភាព កម្ពស់ ៤ជាន់ ក្នុងមណ្ឌលសុខភាពចាក់អង្រែ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសាងសង់អគារពេទ្យថ្មីនេះ គឺជាការពង្រីក និងពង្រឹងការផ្តល់សេវាតម្រូវការលើផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត៕
អនុវិទ្យាល័យសិក្សា ហ៊ុន សែន ចាក់អង្រែ បានប្រារព្វទិវាកុមារអន្តរជាតិ 1មិថុនា ខួបលើកទី 67
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
ព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៦ នៅសាលាអនុវិទ្យាល័យសិក្សា ហ៊ុន សែន ចាក់អង្រែ បានប្រារព្វទិវាកុមារអន្តរជាតិ 1មិថុនា ខួបលើកទី 67 ក្រោមអធិបតីភាពលោក ឡុង ង៉ែត អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។ នាឱកាសនោះដែរ គណៈអធិបតីបានឧបត្ថម្ភ ដល់វិទ្យាល័យ រួមមាន ៖
លោក ឡុង ង៉ែត អភិបាលរងខណ្ឌ 200000៛
លោក ជា សុខៃ 100000៛
លោក កែវ វ៉ាន់ដេត 50$
លោក ហោ យៀវ 100000៛
លោ អាន ហ៊ុយ 100000៛
ព្រះចៅអធិការវត្តចាក់អង្រែ 100$ និងបានចែកអំណោយដល់សិស្សជួបការលំបាក ចំនួន 62នាក់ មាន ខោអាវសិស្សមួយកំប្លេរ សៀវភៅ ប៊ិច និង ថវិកា ក្នុង1នាក់2000៛។
លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភំ្នពេញ អញ្ជើញជាអធិបតីក្នុងពីធីបរិច្ចាកឈាមដោយស្មគ្រចិត្តិ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅព្រឹកថ្ងៃទី០៨ ខែ០៦ ឆ្នាំ២០១៦ក្នុងបរិវេណវត្តចាក់អង្រែក្រោមសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភំ្នពេញ សាខាកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោកជំទាវ ឡោក ខេង អនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភំ្នពេញ នឹងលោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រារព្ធយុទ្ធនាការ បរិច្ចាគឈាម ក្រោមប្រធានបទ ( ចែករំលែកជីវិត សូមបរិច្ចាគឈាម ) ដោយមានការចូលរួមពីសមាជិក សមាជិការ គណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ប្រជាការពារប្រជាពលរដ្ឋ ប្រមាណ ៧០ជាងនាក់ស្ម័គ្រចិត្តអញ្ជើញមកបរិច្ចាគឈាម ។គោលបំណងនៃយុទ្ធនាការ បរិច្ចាគឈាមនេះ គឺចង់បង្ហាញអោយប្រជាពលរដ្ឋយើងចេះចូលរួមក្នុងការងារសង្គម នឹងចេះចែករំលែកនូវ អំពើល្អឱ្យគ្នាទៅវិញទៅមក ហើយការបរិច្ចាគឈាមនេះគឺមានសារះសំខាន់ណាស់សម្រាប់សង្គ្រោះប្រជាពលរដ្ឋណាដែលជួប គ្រោះថ្នាក់ដោយយថាហេតុ ផ្សេងៗ ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំបានបរិច្ចាគឈាម ៦ដងហើយ ។
គណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែក្រោម បានបើកកិច្ចប្រជុំជីវភាពប្រចាំខែ ឧសភា ឆ្នាំ២០១៦
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែក្រោម
នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែក្រោម បានបើកកិច្ចប្រជុំជីវភាពប្រចាំខែ ឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម យិត ប៊ុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម លោកជំទាវ មុំ សណ្តាប់ អនុប្រធានទី១ លោក ជា សុខៃ ប្រធានគណៈបក្សសង្កាត់ លោក លោកស្រី ក្រុមការងារ និងសាខាបក្សភូមិទាំង ៨ សាខាបក្សសាលារៀនទាំង២ និងសាខាបក្សនគរបាលបុ៉ស្តិ៏ សរុបចំនួន ៤៥ នាក់ ។
របៀបវារៈ 1-ផ្សព្វផ្សាយផែនចាត់តាំងអនុវត្តសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ។
2-ពង្រឹងការងារកសាងសមាជិកបក្ស ប្រធានក្រុមបក្ស និងអនុសាខាបក្ស ។
3-បញ្ហាផ្សេងៗ -តាមដានសកម្មភាពសកម្មជនរបស់គណៈបក្សប្រឆាំង ។
-ក្តាប់សភាពការណ៌ទូទៅរបស់គណៈបក្សប្រឆាំង ។
Page 1 of 3