លោក កន សុកេន អនុប្រធានគណបក្ស សង្កាត់ព្រែកកំពឹស និងជាចៅសង្កាត់ព្រែកកំពឹស បាននាំយកនូវអំណោយរបស់ឯកឧត្ដម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រែកកំពឹស ជូនដល់ក្រុមគ្រួសារដែលមានជីវភាពទីទ័លក្រនៅក្នុងសង្កាត់ព្រែកកំពឹស មានចំនួន០៨គ្រួសារ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រែកកំពិស
ថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ លោក កន សុកេន អនុប្រធានគណបក្ស សង្កាត់ព្រែកកំពឹស និងជាចៅសង្កាត់ បាននាំយកនូវអំណោយរបស់ឯកឧត្ដម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានសន្យាជួយជាប្រចាំខែ ដល់ក្រុមគ្រួសារទីទ័លក្រនៅក្នុងសង្កាត់ព្រែកកំពឹស មានចំនួន០៨គ្រួសារ ក្នុងនោះរួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៣-/ ឈ្មោះ ប្រាជ្ញ ចែម ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិព្រែករទាំង(ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៤-/ ឈ្មោះ ឡង់សុីនួន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មេម៉ាយក្រីក្រកូនច្រើន) ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល។
៥-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៦-/ ឈ្មោះ ចៅ គង់ ប្រុស អាយុ៧៤ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង ។
៧-/ ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង ។
៨-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។
ក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹសបានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែកុម្ភះ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រែកកំពិស
ព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៨ ក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹសបានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែកុម្ភះ ក្រោមអធិបតីភាពលោក កន សុកេន ប្រធានក្រុមប្រឹក្សាសង្កាត់ព្រែកកំពឹស។
លោកកន សូកេន ប្រធានគណបក្សសង្កាត់និង ក្រុមប្រឹក្សាយកអំណាយនិងថវិការបស់ ឯឧត្តម រត្ន័ ស្រ៊ាងប្រធានគណះពង្រឹងចុះជួយសង្កាត់ព្រែកកំពឹសដឹកនាំដោយជូនគ្រួសារទុរគត៌ជនចនួន០៨គ្រួសារ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រែកកំពិស
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ លោកកន សូកេន ប្រធានគណបក្សសង្កាត់និង ក្រុមប្រឹក្សាយកអំណាយនិងថវិការបស់ ឯឧត្តម រត្ន័ ស្រ៊ាង ប្រធានគណះ ពង្រឹងចុះជួយសង្កាត់ព្រែកកំពឹសដឹកនាំដោយជូនគ្រួសារទុរគត៌ជនចនួន០៨គ្រួសារ ជាប្រចាំខែស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ជុំ ឈាង ប្រធានគណបក្សសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ទៅជូនគ្រួសារសព លោកយាយ អ៊ុច យួន
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រែកកំពិស
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក ជុំ ឈាង ប្រធានគណបក្សសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ទៅជូនគ្រួសារ សព លោកយាយ អ៊ុច យួន ត្រូវជាម្តាយលោក អ៊ុយ សុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ វេលាម៉ោង ២,០០រំលងអាធ្រាត នៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស។
អំណោយរួមមាន៖
- អង្ករ ៥០គីឡូក្រាម
- ទឹកសុទ្ធ ០២កេះ
- ទឹកស៊ីអ៊ី ០១យួរ
- ទឹកត្រី ០១យួរ
- និងថវិកា ២០០.០០០រៀល
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រែកកំពិស
ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ព្រមទាំងទទួលយកសំណើ សំណូមពរ និងបញ្ហាកង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយបានទាន់ពេលវេលា។
Page 1 of 3