លោក អ៊ុំ ឡុង ចៅសង្កាត់ស្ពានថ្ម បានចូលរួមពិធីបុណ្យសព និងធ្វើសំបុត្រមរណភាព ជូនដល់គ្រួសារសពលោកយាយ ម៉ូវ ម៉ត់ សមាជិកសមាគមមនុស្សចាស់សង្កាត់ស្ពានថ្ម
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ស្ពានថ្ម
នៅព្រឹកថ្ងៃព្រហស្បតិ៏ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក អ៊ុំ ឡុង ចៅសង្កាត់ស្ពានថ្ម បានចូលរួមពិធីបុណ្យសព និងធ្វើសំបុត្រមរណភាព ជូនដល់គ្រួសារសពលោកយាយ ម៉ូវ ម៉ត់ សមាជិកសមាគមមនុស្សចាស់សង្កាត់ស្ពានថ្ម។
លោក ម៉ន សាមា និងលោក សេង អ៊ីម តំណាង ឯ.ឧ លី ឆេង ប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម បាននាំយកអង្ករ គ្រឿងបរិភោគ និងថវិកាជួយឧបត្ថមប្រជាជនចំនួន ២០គ្រួសារ នៅភូមិអញ្ចាញ ព្រមទាំងថវិកាមួយចំនួន
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ស្ពានថ្ម
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ លោក ម៉ន សាមា និងលោក សេង អ៊ីម តំណាង ឯ.ឧ លី ឆេង ប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម បាននាំយកអង្ករ គ្រឿងបរិភោគ និងថវិកាជួយឧបត្ថមប្រជាជនចំនួន ២០គ្រួសារ នៅភូមិអញ្ចាញ និងប្រគេនទ័យទាន ព្រមទាំងបច្ច័យ ដល់ព្រះសង្ឃវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម សរុបថវិកាទាំងអស់ចំនួន ៤.៥៣៥.០០០,០០រៀល។
អភិបាលខណ្ឌដង្កោ ចុះពិនិត្យផ្លូវបេតុងថ្មី០២ខ្សែ ក្នុងសង្កាត់ស្ពានថ្ម
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ស្ពានថ្ម
ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី ០២ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ប្រវែងសរុប ២៤២ម៉ែត្រ ខ្សែទី១ ប្រវែង ១៣៨ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ និងខ្សែទី២ ប្រវែង ១០៤ម៉ែត្រ ទទឹង ០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
អភិបាលខណ្ឌដង្កោ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋក្រីក្រ ២០គ្រួសារ ក្នុងសង្កាត់ស្ពានថ្ម
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ស្ពានថ្ម
ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយ ព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
អំណោយដែលត្រូវបានចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភាគ និងសម្ភារៈប្រើប្រាស់ ១០មុខផ្សេងទៀត និងថវិកា ចំនួន ៤ម៉ឺនរៀល។ ជាមួយគ្នានោះ ព្រះតេជគុណ ឈឿន ឈូក ចៅអធិការស្តីទីវត្តចំការខ្សាច់ បានឧបត្ថម្ភបន្ថែម ទេយ្យវត្ថុ ០១កញ្ចប់ ក្នុងមួយគ្រួសារ ផងដែរ។
ក្នុងឱកាសនោះ លោកអភិបាល បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងគិតគូ អំពីការលំបាក សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ កុមារកំព្រា ទុរគតជន និងជនរងគ្រោះនានា។ លោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋានយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូនទាំងអស់ ជាពិសេសលោកតា លោកយាយ ចាស់ៗ សូមថែរក្សាសុខភាពឲ្យបានល្អ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត និងធ្វើលំហាត់ប្រាណ ដើម្បីមានសុខភាពល្អ អាយុយឺនយូរ បន្តមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិយើងបានយូរអង្វែង។
អភិបាលខណ្ឌដង្កោបន្តចែកអំណោយជូនប្រជាពលរដ្ឋសង្កាត់ស្ពានថ្ម
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ស្ពានថ្ម
ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយអភិបាលរង មន្ត្រីរាជការ បានបន្តនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន ១០០គ្រួសារទៀត នៅក្នុងភូមិម៉ឺនត្រា ភូមិអញ្ចាញ និងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម។ អំណោយដែលចែកជូនក្នុងឱកាសនោះរួមមានៈ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ។
Page 1 of 2