លោកជំទាវ ឡោក ខេង សមាជិកាសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធបតីក្នុងពិធីពិនិត្យជម្ងឺជូនប្រជាពលរដ្ឋ កម្មករ ក្នុងសង្កាត់ស្ទឹងមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ស្ទឹងមានជ័យ
ព្រឹកថ្ងៃ អាទិត្យ ទី ១២ ខែ មីនា ឆ្នាំ ២០១៧ នៅវិមានសុភមង្គល ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបចំពិធីពិនិរត្យជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចាស់ជរា ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង សមាជិកា សភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ។ អញ្ជើញជាគណៈអធិបតីនាពិធីនេះដែរ រួមមាន ឯកឧត្ត ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោកអភិបាលរង អ្នកពាក់ព័ន្ធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រមាណ ១០០០ នាក់ ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចូលអង្គការស្កុត
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ស្ទឹងមានជ័យ
រសៀលថ្ងៃ សៅរ៍ ទី ១១ ខែ មីនា ឆ្នាំ ២០១៧ ក្នុងបរិវេណសាលានីសិនគ្រីប បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវចូលទៅកាន់អង្គការស្កុត ដោយចាក់បេតុងឆ្អឹងដែកកំរ៉ាស់ ១៥ សង់ទីម៉ែត្រ ចំនួន ០២ខ្សែ ប្រវែងសរុប ៣៤៦៥ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ អញ្ជើញជាភ្ញៀវកិត្តិយសនាឱកាសនោះរួមមាន ឯកឧត្តម អភិបាលរងរាជធានីភ្នំពេញ លោកស្កុត តំណាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកនាយករដ្ឋបាលាសារាជធានីភ្នំពេញ លោកប្រធាន អនុប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ លោកអភិបាល អភិបាលរងខណ្ឌ តំណាង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងអធិការដ្ឋាននគរបាលខណ្ឌ នាយករដ្ឋបាលសាលាខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញខណ្ឌ អ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ។ បើតាមការលើកឡើងក្នុងរបាយការណ៍ស្វាគមន៍ ដែលអានដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវដែលត្រូវបើកការដ្ឋានស្ថាបនានាពេលនេះមាន ០២ខ្សែ ដែលខ្សែទី១ ស្ថិតក្នុងភូមិដំណាក់ធំ ចាប់ពីមហាវិថីព្រះមុនីរ៉េត ដល់ក្បាលស្ពានទី១ កែងនឹងផ្លូវលេខ ២៧១(មុខមន្ទីរពេទ្យរុស្ស៊ី) ប្រវែ ១៨៨៥ ម៉ែត្រ ទទឺង ០៥ម៉ែត្រ ព្រមទាំងដាក់លូទំហំ ០១ម៉ែត្រ ចំនួន ០១ខ្សែ និងខ្សែទី២ ស្ថិតក្នុងភូមិចំរើនផល ចាប់ពីផ្លូវលេខ ៧៧បេតេ ដល់ផ្លូវលំ ក្នុងភូមិដំណាក់ធំ ប្រវែង ១៥៨០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ព្រមទាំងដាក់លូទំហំ ០១ម៉ែត្រ ចំនួន ០១ខែ្សផងដែរ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញជាកិត្តិយសក្នុងពីធីទទួលស្វាគមន៍ ឪពុក-ម្តាយ អាណាព្យាបាល សិស្សសាលា នីសិនគ្រីប របស់អង្គការមូលនិធីកុមារកម្ពុជា
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ស្ទឹងមានជ័យ
នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញជាកិត្តិយសក្នុងពីធីទទួលស្វាគមន៍ ឪពុក-ម្តាយ អាណាព្យាបាល សិស្សសាលា នីសិនគ្រីប របស់អង្គការមូលនិធីកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមជម្រាបជូនថា សាលានីសិនគ្រីបរបស់អង្គការមូលនិធិកុមារកម្ពុជាមានទីតាំងស្ថិតនៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អង្គការមូលនិធិកុមារកម្ពុជាបានផ្តួចផ្តើមបង្កើតសាលានេះឡើង ដើម្បីផ្តល់ឱកាសដល់កុមារក្រីក្រ កុមារគ្មានទីពឹង និងកំព្រាឳពុកម្តាយដែលពុំមានលទ្ធភាពចូលរៀននៅសាលារដ្ឋ ដោយសារតែគ្រួសាររបស់កុមារមានជីវភាពខ្វះខាត ជាពិសេសក្រុមគ្រួសារដែលរស់នៅតំបន់ ចាក់សំរាមស្ទឹងមានជ័យ ។
នាពេលថ្មីៗកន្លងមកនេះ កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ អង្គការបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាមធ្យមសិក្សា នីសិនគ្រីប អាខាដឹមី ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
អង្គការ ស៊ីស៊ីអេហ្វបានដំណើរការអស់រយៈពេលជាង ១២ ឆ្នាំ នៅក្នុងតំបន់ចាក់សំរាមនេះ ដោយបានផ្តល់ការអប់រំពេញលេញ ផ្តល់អាហារ សំលៀក បំពាក់ សម្ភារសិក្សា កន្លែងស្នាក់អាស្រ័យ ស្វែងរកការងារឲ្យកុមារធ្វើ និងជួយ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ស្ទឹងមានជ័យប្រមាណ ៤.០០០ គ្រួសារ ឲ្យកាន់តែប្រសើរ តាមរយៈការផ្តល់នូវសេវាសុខភាពដោយ ឥតគិតថ្លៃ ផ្តល់ជំនួយបន្ទាន់ចាំបាច់ផ្សេងៗ ក្នុងនោះបានសាងសង់ផ្ទះស្នាក់នៅ ចំនួន ៤៣០ ខ្នងផ្ទះ និងផ្តល់ដើមទុនធ្វើអាជីវកម្មជាដើម ។ ល ។ ហើយរហូត មកដល់បច្ចុប្បន្ននេះ អង្គការស៊ីស៊ីអេហ្វបានឧបត្ថម្ភដល់សិស្សក្រីក្រប្រមាណជាង ៣.០០០ នាក់ ដែលបានឆ្លងកាត់កម្មវិធីអប់រំរបស់ស៊ីស៊ីអេហ្វ ដែលក្នុងនោះ មានសិស្សក្រីក្រប្រមាណ ១.០០០ នាក់ បានធ្វើសមាហរណកម្មត្រឡប់ទៅក្រុមគ្រួសារវិញ និងមួយចំនួនធំមានការងារធ្វើ ។
ជាក់ស្តែងថ្ងៃនេះ ដើម្បីផ្តល់ឱកាសដល់កុមារក្រីក្រ គ្មានទីពឹង និងកំព្រាឳពុកម្តាយអាចប្រើប្រាស់មជ្ឈមណ្ឌលសិក្សាមួយដែលមានភាពលេចធ្លោគួរឲ្យកត់សំគាល់ នឹងនាំពួកគាត់ឆ្ពោះទៅរកអាជីពក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ហើយទទួលបាននូវគុណភាពអប់រំដែលមានលក្ខណៈអាចប្រកួតប្រជែងបាននៅក្នុងតំបន់អាស៊ាន ។
ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ក្នុងសង្កាត់ស្ទឹឹងមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ស្ទឹងមានជ័យ
ព្រឹកថ្ងៃ សៅរ៍ ទី ១១ ខែ មីនា ឆ្នាំ ២០១៧ សង្កាត់ស្ទឹងមានជ័យ មានពិធីបើកការដ្ឋានស្ថាបនាផ្លូវស្របប្រឡាយភូមិម័ល ដោយចាក់បេតុងឆ្អឹងដែកកំរ៉ាស់ ២០ សង់ទីម៉ែត្រ ប្រវែង ៦៤៥ម៉ែត្រ ទទឹង ០៧ម៉ែត្រ និងដាក់បំពង់លូទំហំ ០១ម៉ែត្រ មួយចំហៀងផ្លូវប្រវែង ៦៤៥ម៉ែត្រ ចាប់ពីក្បាលស្ពានបេតុងចូលបុរីសូនី ដល់ផ្លូវលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ អញ្ជើញជា កិត្តិយសក្នុងឱកាសនោះ មាន លោក មា សុភាព អភិបាលរងខណ្ឌ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោកអនុប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ លោកប្រធានមន្ទីសេដ្ឋកិច្ចរាជធានីភ្នំពេញ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌមានជ័យ តំណាងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោកចៅសង្កាត់ និងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១០០ នាក់។ គួរបញ្ជាក់ថា ផ្លូវ១ខ្សែនេះ មានសភាពខូចខាតខ្លាំង ដោយនៅរដូវប្រាំង មានជង្ហុកធំៗ ហើយនៅរដូវវស្សា លិចទឹក ។
លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមន្ត្រីកាកបាទក្រហមសង្កាត់ បានចុះសួរសុខទុក្ខ គ្រួសារ មានកូន៧នាក់ មានជីវភាព ទីទ័លក្រ ដែលធ្លាក់ខ្លួនមានជំងឺ កុំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរ ពេទ្យ លោកសង្ឃ។
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ស្ទឹងមានជ័យ
នៅព្រឹកថ្ងៃទី២០.០៦.២០១៦ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមន្ត្រីកាកបាទក្រហមសង្កាត់ បានចុះសួរសុខទុក្ខ គ្រួសារ មានកូន៧នាក់ មានជីវភាព ទីទ័លក្រ ដែលធ្លាក់ខ្លួនមានជំងឺ កុំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ លោកសង្ឃ។
ខណៈនោះដែរ លោកចៅសង្កាត់ក៏បាននាំ យកអំណោយសង្គ្រោះបឋមទៅផ្តល់ជូនដល់ គ្រួសារឈ្មោះ ទេព ប៊ុនធឿន អាយុ៥៤ឆ្នាំ ស្ថិតនៅផ្លូវឌឿងហែម ក្រុមទី៨ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះរួមមាន ៖
១/ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ថវិការ ១០មុឺនរៀល។
២/ ព្រះ ឥន្ទញ្ញាណោ ផៃ ប៊ុនធឿន ព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យ បានជួយ ឧបត្ថម្ភ អង្ក ២០kg ទឹកសុទ្ធ ១កេះ មី២កេះ ថវិកា ២០ដុល្លា។
៣/ ព្រះ ធម្មប្បញ្ញោ យឹម ឯកវុត្ថា ព្រះគ្រូសូត្រ ស្តាំ វត្តស្ទឹងមានជ័យ បានជួយ ឧបត្ថម្ភ អង្ក ២០kg រួមថវិការ ៥ មុឺនរៀល។
៤/ ព្រះមហា ព្រហ្ម ចំរើន ព្រះគ្រូសូត្រ ឆ្វេងវត្តស្ទឹងមានជ័យបានជួយ ឧបត្ថម្ភ មីមួយកេះ តែ ស្ករសរួមថវិការ ៦មុឺនរៀល។
* សរុបគ្រឿងឧបភោគរួមមាន:
១-អង្ករ ៣០គីឡូក្រាម-មីចំនួន ៣កេស- ទឹកសុទ្ធ ១កេស- តែស្កសរ- រួមនងថវិកាចំនួន២១មុឺននិង២០ដុល្លា។
Page 1 of 6