លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស រួមទាំងក្រុមប្រឹក្សាសង្កាត់ បានយកអំណោយកាកបាទក្រហម ទៅជួយដល់ជនក្រីក្រ ចំនួន ១១គ្រួសារ ស្ថិតនៅភូមិប្រការ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រៃស
ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស រួមទាំងក្រុមប្រឹក្សាសង្កាត់ បានយកអំណោយកាកបាទក្រហម ទៅជួយដល់ជនក្រីក្រ ចំនួន ១១គ្រួសារ ស្ថិតនៅភូមិប្រការ ក្នុងនោះម្នាក់ៗទទួលបានអង្ករមួយ ១បាវ ឃីត១កញ្ចប់ និងថវិការ ២មឺុនរៀល។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងអនាម័យសំរាម
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រៃស
ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងអនាម័យសំរាម ដោយមានការចូលរួម ពីលោកនាយរងប៉ុស្តិ៍ លោកមេភូមិទាំង១២ រួមនឹងមន្រ្តីសង្កាត់។
លោកជំទាវ គង់ សំអូន ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃស បានចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងមេភូមិ ដើម្បីពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមនានា
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រៃស
ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ព្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ លោកជំទាវ គង់ សំអូន ប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃស បានចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងមេភូមិ ដើម្បីពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមនានា។ ក្នុងឱកាសនោះលោកជំទាវ បានឧបត្ថម្ភថវិកា ក្នុងម្នាក់់ ១ម៉ឺនរៀលផងដែរ។
លោក ខាត់ សុខៃ ប្រធានគណបក្សសង្កាត់ព្រៃស និងជាចៅសង្កាត់ព្រៃស ព្រមទាំងក្រុមប្រឹក្សា មេភូមិ បានទៅសួរសុខទុក្ខ លោកស្រី ឃឹម សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាអនុប្រធានគណបក្សសង្កាត់ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យ វិសាល សុខ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រៃស
នៅព្រឹកថ្ងៃច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ខាត់ សុខៃ ប្រធានគណបក្សសង្កាត់ព្រៃស និងជាចៅសង្កាត់ព្រៃស ព្រមទាំងក្រុមប្រឹក្សា មេភូមិ បានទៅសួរសុខទុក្ខ លោកស្រី ឃឹម សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ និងជាអនុប្រធានគណបក្សសង្កាត់ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីពេទ្យ វិសាល សុខ។
នាឱកាសនោះផងដែរ លោកប្រធានគណបក្ស បានពាំនាំនូវការសួរសុខទុក្ខ ពីលោកជំទាវ គង់ សំអូន ប្រធានក្រុមការងារចុះជួយសង្កាត់ និង លោក តិមា សោភា អនុប្រធានក្រុមការងារក្នុងនោះ លោកជំទាវ ជួយឩបត្ថម្ភ 20ម៉ឺនរៀល លោក តិមា សោភា 20ម៉ឺនរៀល និងលោក ខាត់ សុខៃ 20ម៉ឺនរៀល។
ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ ក្នុងសង្កាត់ព្រៃស
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ព្រៃស
នៅព្រឹកថ្ងៃចន្ទ ០៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៣០គ្រួសារ ក្នុងសង្កាត់ព្រៃស។
អំណោយដែលត្រូវចែកជូនរួមមាន៖ អង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់៨មុខផ្សេងទៀត រួមជាមួយថវិកា ៣ម៉ឺនរៀល។
Page 1 of 4