កំលាំងចម្រុះបានសហការគ្នាចុះត្រួតពិនិត្យជាតិស្រវឹង ចំណុចគោលដៅ ផ្លូវ 271 កែង មុខមន្ទីរពេទ្យរុស្ស៊ី
- Details
- Written by ចំការមន
- Category: សង្កាត់បឹងទំពុន
- Hits: 1665
នៅថ្ងៃទី 12-10-2017 ម៉ោង 22:00 ដល់ 24:00 កំលាំងចម្រុះបានសហការគ្នាចុះត្រួតពិនិត្យជាតិស្រវឹង ចំណុចគោលដៅ ផ្លូវ 271 កែង មុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់ ទំនប់ទឹក ប្រើប្រាស់កំលាំងរួម 21 នាក់
+សណ្តាប់ធ្នាប់សាលាខណ្ឌ 08 នាក់
+នគរបាលខណ្ឌចំការមន 13 នាក់
ដឹកនាំដោយ លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរង នគរបាលខណ្ឌចំការមន ជាលទ្ធផល ៖
1-យានយន្តឆ្លងកាត់គោលដៅ 95 គ្រឿង
-រថយន្ត 15 គ្រឿង
-ម៉ូតូ 80 គ្រឿង
2-ចេញប័ណ្ណពិន័យអន្តរការណ៍ 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
3-អប់រំអ្នកបើកបរ ( អត្រាជាតិអាកុលក្រោម 0;25 មីលីក្រាមក្នុងមួយលីត្រខ្យល់) ចំនួន 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
4-ចេញប័ណ្ណត្រួតពិនិត្យអ្នកបើកបរយានយន្តដែលមានជាតិអាកុលចាប់ពី 0;25 ដល់ 0,39 ចំនួន 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
5-ឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាកុលចាប់ពី 0;40 មីលីក្រាមឡើងទៅចំនួន 0 នាក់
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
*ចំពេាះអ្នកល្មើសនិងមធ្យោបាយបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍
ផ្លូវគោក ។
6-ឃាត់ខ្លួនជនសង្ស័យចំនួន 02 នាក់,ម៉ូតូ 01 គ្រឿង និង ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន 01 កញ្ចប់តូច បញ្ជូនមកអធិការនគរបាលខណ្ឌចំការមន ។
Read more: កំលាំងចម្រុះបានសហការគ្នាចុះត្រួតពិនិត្យជាតិស្រវឹង ចំណុចគោលដៅ ផ្លូវ 271 កែង...
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការ
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1258
រសៀលថ្ងៃ សៅរ៍ ទី ២៩ ខែ មេសា ឆ្នាំ ២០១៧ នៅទីស្នាក់ការគណបក្សខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារ ប្រចាំខែ មេសា ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ។ ក្នុងកិច្ចប្រជុំក្រុមការងារនារសៀលនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខណ្ឌមានជ័យទាំង០៤សង្កាត់ និងអស់លោក លោកស្រី ជាសមាជិក សមាជិកា ចុះជួយសង្កាត់ផងដែរ សរុបវត្តមានប្រមាណ ៣០ នាក់ ។
កិច្ចប្រជុំសាមញ្ញលើកទី ៣៥ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1182
ព្រឹកថ្ងៃ សុក្រ ទី ២៨ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:៣០ នាទី ក្រុមប្រឹក្សាខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៥ របស់ខ្លួនក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក មា សុភាព អភិបាលរងខណ្ឌ តំណាងលោកអភីបាលខណ្ឌ (ដោយលោកជាប់ភារកិច្ចប្រជុំនៅខាងក្រៅ) ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខណ្ឌ តំណាង អធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី នាយករងរដ្ឋបាលខណ្ឌ លោកចៅសង្កាត់ លោក លោកស្រី ប្រធានការិយាល័យ ចំណុះ ជំនាញលោកប្រធានផ្សាររដ្ឋទាំងបីក្នុងខណ្ឌ តំណាងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗ ។ របៀបវារៈ នៃកិច្ចប្រជុំថ្ងៃនេះ រួមមាន ៖
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៣៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ ។
២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មេសា របស់រដ្ឋបាលខណ្ឌមានជ័យ ស្តីពីការអនុវត្តការងារ ។
៣. ពិនិត្យ និងអនុម័តប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់មន្ត្រីរាជការប្រចាំ ខែ មេសា ឆ្នាំ ២០១៧ ។
៤. បញ្ហាផ្សេងៗ ។
កិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រឿងញៀនខណ្ឌមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1291
នាថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅសាលប្រជុំរួមសាលាខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រឿងញៀន ខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ លោក លោកស្រី នាយក នាយករដ្ឋបាលខណ្ឌ លោកអធិការរង មេបញ្ជាការរង ការិយាល័យ ចំណុះ ជំនាញ ជុំវិញខណ្ឌ អង្គភាពលទ្ធកម្ម ការិយាល័យស្រុកប្រតិបត្តិបាសាក់ មណ្ធលសុខភាពទាំងអស់ក្នុងខណ្ឌ នាយកសាលារដ្ឋទាំងអស់ក្នុងខណ្ឌ លោកចៅសង្កាត់ លោកប្រធានផ្សាររដ្ឋទាំងអស់ នាយករដ្ឋបាលសង្កាត់ទាំងអស់ក្នុងខណ្ឌ តំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ និងលោកអនុប្រធានសន្តិសុខណ្ឌ សរុប្រមាណ ៤០ នាក់ ។
កិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រឿងញៀនរបស់រដ្ឋបាលខណ្ឌមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1221
រសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៧ រដ្ឋបាលខណ្ឌមានជ័យបានរៀបចំកិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការគ្រឿងញៀន ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងខណ្ឌ លោក លោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការ លោកមេបញ្ជាការ លោកប្រធានការិយាល័យ ចំណុះ ជំនាញ ប្រធានអង្គភាពលទ្ធកម្ម ប្រធានការិយាល័យច្រកចេញចូលតែមួយ ការិយាល័យស្រុកប្រតិបត្តិបាសាក់ ប្រធានមណ្ឌលសុខភាព ចាក់អង្រែ ស្ទឹងមានជ័យ លោកនាយកសាលារដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ លោកចៅសង្កាត់ទាំង០៧ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង០៤ លោកប្រធានផ្សារទាំង០៣ សំណាងយុទ្ធភូមិភាគពិសេសប្រចាំខណ្ឌ និងប្រធាន អនុប្រធាន សន្តិសុខខណ្ឌ សរុបប្រមាណ ៤០នាក់ ។ កិច្ចប្រជុំប្រចាំខែ មីនា នេះមានរបៀបវារៈដូចខាងក្រោម ៖
១. អានសេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មាធិការគ្រឿងញៀន ។
២. របាយការណ៍អនុវត្តន៍ការងារប្រចាំខែ មីនា ឆ្នាំ ២០១៧ ស្តីពីយុទ្ធនាការបង្ក្រាបគ្រឿងញើន និងទិសដីបន្ត ។
៣. មតិចូលរួមរបស់សមាជិកអង្គប្រជុំ
៤. ការងារផ្សេងៗ
+ ពិធីសម្ភោធដាក់អោយប្រើប្រាស់ផ្លូវ ៦០ម៉ែត្រ
+ ការអនុវត្តការងារសណ្តាប់ធ្នាប់នៅផ្លូវវ៉េងស្រេង
+ ការពន្លឿននីតិវិធីនៃការអនុវត្តគម្រោងអភិវឌ្ឍ ខណ្ឌ សង្កាត់ ៕
កិច្ចប្រជុំសាមញ្ញលើកទី ៣៤ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1266
ព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ នៅសាលប្រជុំរួមសាលាខណ្ឌមានជ័យ ក្រុមប្រឹក្សាខណ្ឌមានជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី ៣៤ របស់ខ្លួន ក្រោមអធិបតីភាព លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោក មា សុភាព អភិបាលរងខណ្ឌ តំណាងលោក ពេជ្រ កែមុនី អភិបាលខណ្ឌមានជ័យ (ដោយលោកជាប់កម្មិធីនៅកាកបាទក្រហមកម្ពុជា) ។ កិច្ចប្រជុំសាមញ្ញលើកទី ៣៤នេះ មានរបៀបវារៈដូចខាងក្រោម ៖
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ ។
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំត្រីមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌមានជ័យ ឆ្នាំ ២០១៧ ។
៣. ពិនិត្យ និងអនុម័ត ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខណ្ឌមានជ័យ ប្រចាំខែ មីនា ។
៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្នាក់ខណ្ឌ (សុំអនុម័តម្តងទៀត) ។
៥. ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបន្ថែមគម្រោងវិនិយៅកខណ្ឌមានជ័យ ឆ្នាំ ២០១៧-២០១៩ ។
៦. បញ្ញាផ្សេងៗ
រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ និងចលនាប្រណងប្រណាំងទីក្រុងសា្អត
- Details
- Written by ខណ្ឌមានជ័យ
- Category: ខណ្ឌមានជ័យ
- Hits: 1400
ព្រឹកថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ នៅសាលប្រជុំរួមសាលាខណ្ឌមានជ័យ រដ្ឋបាលខណ្ឌម បានសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីទេសចរណ៍ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក្រោមអធិបតីភាព លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉ៅ នីរុ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក តំណាងអោយ អធិការដ្ឋាន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ចំណុះ ជំនាញ និងអស់លោក លោកស្រី ជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ បានលើកឡើងគោលការណ៍ច្បាប់ ស្តីពីការធ្វើអាជីវកម្មទេសចរណ៍ និងបានជម្រុញលើកទឹកចិត្តអោយមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋទូទៅ ទាំងមូលដ្ឋានអាជីវកម្ម ទាំងរដ្ឋអំណាច ដើម្បីធ្វើអោយខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាប្រទេសជាតិទាំងមូលក្លាយជាទីកន្លែងដែលសមដូចទៅហ្នឹងអ្វីដែលយើងបានទទួលថា ព្រះរាជាអាចក្រកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ) និងសូមជូនពរដល់មូលដ្ឋានអាជីវកម្មទាំងអស់ សូមទទួលបានជោគជ័យទាំងអស់គ្នា ។
Page 1 of 13