ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងជូនបងប្អូនប្រជាពលរដ្ឋនៅភូមិពងទឹក និងភួមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ !
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ពងទឹក
ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៣៨៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិត្រពាំងគ សង្កាត់ពងទឹក ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានដឹកនាំការប្រជុំក្រុមប្រឹក្សាសង្កាត់ពងទឹក ប្រចាំខែ មិថុនា
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ពងទឹក
ថ្ងៃសុក្រ ៣រោច ខែជេស្ន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានដឹកនាំការប្រជុំក្រុមប្រឹក្សាសង្កាត់ពងទឹក ប្រចាំខែ មិថុនា។
លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានចុះចែកអត្តសញ្ញាណប៍ណ្ណចំនួន៦០ប៍ណ្ណ និងសៀវភៅគ្រួសារចំនួន ៧គ្រួសារ នៅទូទាំង១០ភូមិ ក្នុងសង្កាត់ពងទឹក
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ពងទឹក
ព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានចុះចែកអត្តសញ្ញាណប៍ណ្ណចំនួន៦០ប៍ណ្ណ និងសៀវភៅគ្រួសារចំនួន ៧គ្រួសារ នៅទូទាំង១០ភូមិ ក្នុងសង្កាត់ពងទឹក។
សាលាសង្កាត់ពងទឹក បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចការនារីសង្កាត់ ប្រចាំខែឧសភា
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ពងទឹក
នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ធ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៨ សាលាសង្កាត់ពងទឹក បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចការនារីសង្កាត់ ប្រចាំខែឧសភា ក្រោមការដឹកនាំលោក ហាក់ គួយ ចៅសង្កាត់ពងទឹក ។
លោកជំទាវ ពុំ ស៊ីចាន់ បានចុះទៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីជួបក្រុមគ្រួសារ ស៊ែម ស៊ីលីន ដែលសម្រាលបានកូនភ្លោះ៣ស្រីទាំងអស់ លោក ជំទាវបានជួយឧបត្ថម្ភ ១០០ដុល្លារ ដល់គ្រួសារកូនភ្លោះ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ពងទឹក
នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរការនព្វស័ក ពស២៥៦១ត្រូវនិងថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ពុំ ស៊ីចាន់ បានចុះទៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីជួបក្រុមគ្រួសារ ស៊ែម ស៊ីលីន ដែលសម្រាលបានកូនភ្លោះ៣ស្រីទាំងអស់ លោក ជំទាវបានជួយឧបត្ថម្ភ ១០០ដុល្លារ ដល់គ្រួសារកូនភ្លោះ ។
Page 1 of 5