សាលាខណ្ឌព្រែកព្នៅមានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ស្រះទឹកដែលមានទំហំ៥៨ម៉ែត្រ x៧០ម៉ែត្រស្ថិតនៅភូមិធំជើង និងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពញាពន់
ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥នេះ សាលាខណ្ឌព្រែកព្នៅមានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ស្រះទឹកដែលមានទំហំ៥៨ម៉ែត្រ x៧០ម៉ែត្រស្ថិតនៅភូមិធំជើង និងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តចវិបុលសេនាភក្តី សាយ ឈំុ ប្រធានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក សុខសម្បតិ្ត អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោកលោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករងខណ្ឌ និងលោកលោកស្រីប្រធានអនុប្រធានការិយាល័យចំណុះខណ្ឌ ក្នុងនោះផងដែរក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២២៥នាក់ ។
លោក សុខ សម្បត្តិ ប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងក្រុមការងារកាកបាទក្រហមថ្នាក់សង្កាត់-ខណ្ឌទាំងអស់បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនជនពិការ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពញាពន់
សូមគោរពជូនជ្រាប: នៅព្រឹកថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង០៨:៣០នាទីព្រឹក អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ ប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងក្រុមការងារកាកបាទក្រហមថ្នាក់សង្កាត់-ខណ្ឌទាំងអស់បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនជនពិការដោយគ្រោះ ថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ធម្មជាតិនៅវត្តអង្គរកា សង្កាត់ពញាពន់ចំនួន២១គ្រួសារ។ អំណោយដែលចែកជូនក្នុងមួយគ្រួសាររួមមាន:
-អង្ករចំនួន ២៥ គីឡូក្រាម
-មីចំនួន ០១កេស
-ត្រីខចំនួន ១០កំប៉ុង
-ឃីដចំនួន ០១កញ្ចប់ ( មុង,ភួយ,ក្រមា,សារុង)
-និង ថវិកាចំនួន ២០,០០០ រៀល។
ក្រុមការងារជីកប៉ះគ្រាប់មិនទាន់ផ្ទុៈចំនួន៣គ្រាប់
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពញាពន់
នាថ្ងៃទី ២០/មិថុនា/២០១៥ នៅសង្កាត់ពញាពន់ លោកចៅសង្កាត់បានចុះធ្វើការត្រួតពិនិត្យសកម្មភាពថ្នាក់មូលដ្ឋានចុៈមើលការស្តាស្រៈទឹកត្រពាំងវែងដែលជាអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ មកដល់ថ្ងៃនេះសម្រេចបាន៩៥%ហើយ។ ក្នុងសកម្មភាពនោះក្រុមការងារក៏ជីកប៉ះគ្រាប់មិនទាន់ផ្ទុៈចំនួន៣គ្រាប់ ម៉ាក DK ឆ្នាំ ១៩៧៥ ១គ្រាប់ និង ម៉ាក៦០ ចំនួន២គ្រាប់ទៀត ហើយគ្រាប់ទាំងនោះសុទ្ធតែជាគ្រាប់មិនទាន់ផ្ទុះ។(មិនទាន់ប្រគល់ជូនអង្គភាពCMAC ទេកំពុងជូនដំណឹង)។
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ លើកទី២ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ
- Details
- Written by ខណ្ឌព្រែកភ្នៅ
- Category: សង្កាត់ពញាពន់
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ លើកទី២ បានរៀបចំឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងបរិវេនវត្តសុវណ្ណធម្មរាជ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌ និង លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការអញ្ជើញអ្នកចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ លោក អធិការនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក នាយករងរដ្ឋបាល និងលោក លោកស្រីប្រធានការិយាល័យជុំវិញខណ្ឌ-មន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋចំនួន ០២សង្កាត់ គឺសង្កាត់ពញាពន់ និង សង្កាត់ពន្សាំង សរុបចំនួន ២៨៩នាក់ ។ ក្នុងឱកាសនោះអង្គវេទិកា បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋលើកឡើងអំពីទុក្ខកង្វល់ផ្សេងៗ ដោយមានតំណាងប្រជាពលរដ្ឋចំនួន ១១រូប បានលើកឡើងនូវតម្រូវការ ទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ពួកគាត់ ។ រាល់ទិន្នន័យដែលយើងទទួលបាននៅពេលនេះ ក្រុមប្រឹក្សាខណ្ឌ នឹងធ្វើការពិចារណា ដោះស្រាយតាមដំណាក់កាល ជាបន្តបន្ទាប់ជូនបងប្អូន ។