រដ្ឋបាលសាលាខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២
- Details
- Written by ខណ្ឌ៧មករា
- Category: ខណ្ឌ៧មករា
- Hits: 1629
នៅម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦
ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ដែលមានរបៀបវារះអង្គប្រជុំដូចខាងក្រោម៖
១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ (២៩-០១-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ កុម្ភះ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។
៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែមករា ឆ្នាំ២០១៦។
៤-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាខណ្ឌ ៧មករា ៕
នាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ លោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា បានរៀបចំពិធីផ្សព្វផ្សាយទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌ៧មករា
- Details
- Written by ខណ្ឌ៧មករា
- Category: ខណ្ឌ៧មករា
- Hits: 1698
នាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦
លោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា បានរៀបចំពិធីផ្សព្វផ្សាយទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានខណ្ឌ៧មករា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរទិវាជាតិទីក្រុងស្អាតដែលប្រព្រឹត្តទៅនៅថ្ងៃ២៧ ខែកុម្ភះ រៀងរាល់ឆ្នាំ។
សមាសភាពចូលរួមក្នុងពិធីនេះមាន
-គណះអភិបាលខណ្ឌ
-គណះនាយករដ្ឋបាល
-មន្រ្តីសាលាខណ្ឌ
-មន្ត្រីសាលាសង្កាត់
-សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា
-បុគ្គលិកក្រុមហ៊ុនសុីនទ្រី។
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោក ហៀក ចាន់លាង និង លោក ជា សុធារ៉ា ជាអភិបាលរងខណ្ឌ៧មករា
- Details
- Written by ខណ្ឌ៧មករា
- Category: ខណ្ឌ៧មករា
- Hits: 2009
នៅម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោក ហៀក ចាន់លាង និង លោក ជា សុធារ៉ា ជាអភិបាលរងខណ្ឌ៧មករា ក្រោមអធិបតីភាព លោកជំទាវ ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលប្រជុំសាលាខណ្ឌ៧មករា។
គណបក្សសង្កាត់អូរប្ញស្សទីបី បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី39 អាណត្តិទី5 របស់គណបក្សប្រជាជនកម្ពុជា
- Details
- Written by ខណ្ឌ៧មករា
- Category: សង្កាត់អូឬស្សីទី៣
- Hits: 1536
រសៀលថ្ងៃទី18 ខែ02 ឆ្នាំ2016 នៅទីស្នាក់ការគណៈកម្មាធិការបក្សសង្កាត់អូរប្ញស្សទីបី បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី39 អាណត្តិទី5 របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក វ៉ា សាបាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ7មករា។ សមាសភាពអញ្ជើញចូលរួមនាឱកាសនោះរួមមាន÷ 1-សមាជិកគណៈកម្មាធិការគណបក្សសង្កាត់ 2-ក្រមការងារពង្រឹងមូលដ្ឋានសង្កាត់អូរប្ញស្សទីបី សរបមានចំនួន30នាក់. ឯកសារចែកជូនមានៈ 1-ឯកសារជំនួយស្មារតីស្តីពីការអុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រមប្រឹក្សាុំ-សង្កាត់ អាណត្តិទី4 ឆ្នាំ2017, 2-ឯកសារផ្សព្វផ្សាយនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី39។
kan 7makara
- Details
- Written by ខណ្ឌ៧មករា
- Category: សង្កាត់មនោរម្យ
- Hits: 1929
នៅថ្ងៃទៅ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨.៣០នាទៅព្រឹក សាលាសង្កាត់មនោរម្យ បានរៀបចំប្រជុំប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ ។
របៀបវារៈដូចមានខាងក្រោមៈ
១-ពិនិត្យលើរបាយការណ៏ ប្រជុំខែមុន
២-ពិនិត្យ និងពិភាក្សាអំពោះផ្នែកសុខភាព (សុខាភិបាល)
៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ (នាយិការង)
៤៣-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត (ស្មៀន)
៥-រាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ
(ភូមិទាំង៩)
៦-រាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់
-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ីសង អំពោះហឹង្សា ការឆបោក
សមាសភាពចូលរួម
-លោក ចិក សារឿន ប្រធានអង្គប្រជុំ
-លោកស្រី យឹម ថាវី ប្រធានកិច្ចការនារី និងកុមារខណ្ឌ
-តំណាងមណ្ឌលសុខភាព
-លោក លោកស្រី មេភូមិទាំងភូមិ
-លោក លោកស្រី បុគ្គលិកសង្កាត់
សរុបចំនួន ៣៣នាក់ ស្រី ១៩នាក់ ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក យូ រដ្ឋា នាយករដ្ឋបាលស្តីទី ខណ្ឌ៧មករា បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល បញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ ២៧៤ កែង ផ្លូវលេខ ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
- Details
- Written by ខណ្ឌ៧មករា
- Category: ខណ្ឌ៧មករា
- Hits: 1804
នៅម៉ោង ២៣ៈ០០យប់-០២ៈ០០ ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០១៦
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា
ដឹកនាំដោយលោក យូ រដ្ឋា នាយករដ្ឋបាលស្តីទី ខណ្ឌ៧មករា បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល បញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ ២៧៤ កែង ផ្លូវលេខ ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានកំលាំងចូលរួមសរុបចំនួន ៥៨នាក់៖
- នាយករដ្ឋបាលស្តីទី
- ប៉ូលិស ៣៥នាក់
- នាយកដ្ឋានសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ២នាក់
- ប៉េអឹម ១០នាក់
- ចរាចរណ៍រាជធានីភ្នំពេញ ៥នាក់
- អន្តរាគមន៍រាជធានីភ្នំពេញ ៥នាក់។
រដ្ឋបាលសាលាខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា
- Details
- Written by ខណ្ឌ៧មករា
- Category: ខណ្ឌ៧មករា
- Hits: 1701
នៅម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦
រដ្ឋបាលសាលាខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា ដែលមានរបៀបវារះអង្គប្រជុំដូចខាងក្រោម៖
១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ (៣០-១២-២០១៥) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ មករា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។
៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែមករា ឆ្នាំ២០១៦។
៤-ឆ្លង និងអនុម័តផែនការសកម្មភាពប្រចាំឆ្នាំ ២០១៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខណ្ឌ៧មករា។
៥-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាខណ្ឌ ៧មករា ៕
Page 1 of 7