លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពីធីដាំកូនឈើ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ស្រះចក
- Hits: 1618
ថ្ងៃសៅរ៏ទី០៥ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០៨ៈ៣០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមពីធីដាំកូនឈើ នៅតាមដងផ្លូវព្រះស៊ីសុវត្ថិ ខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ចាប់ពីផ្លូវលេខ៩០ ដល់៩៣ និងផ្លូវលេខ១៣ ដល់១៩ ព្រមទាំងនៅតាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
Read more: លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ...
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការដ្ឋានដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនៅតាមបណ្តោយផ្លូវលេខ ៧២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ស្រះចក
- Hits: 1532
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៦ៈ៣០នាទី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងអមដំណើរដោយ លោក អធិការ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យសាធារណការខណ្ឌ លោកចៅសង្កាត់ស្រះចក និងមន្ត្រីក្រោមឱវាទ ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យមើលការដ្ឋាន ដាក់ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងនៅតាមបណ្តោយ ផ្លូវលេខ៧២ ដែលមានប្រវែង៤០០ម៉ែត្រ និងមានមុខកាត់ទំហំ០.៨ម៉ែត្រ ចាប់ពីផ្លូវលេខ៤៧ ដល់ព្រំប្រទល់ ផ្លូវលេខ០១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ចំពោះគំរោងនេះក៏ជាការឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ក្នុងការ ស្នើសុំដល់លោក អភិបាលខណ្ឌ អោយជួយដល់ពួកគាត់ ក្នុងការដាក់ប្រព័ន្ធលូថ្មី ដើម្បីរំដោះជំនន់ទឹកភ្លៀង ចេញពីតំបន់នោះផងដែរ ។ ហើយគំរោងនេះ គឺជាថវិការ សំរាប់ការអភិវឌ្ឍន៏ ឆ្នាំ២០១៥ របស់សាលាខណ្ឌដូនពេញ ។
Read more: លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ...
ឯកឧត្តម អៀង អូននី ប្រជុំស្ដីពីការជម្រុញបើកការដ្ឋានចំណតក្រោមដីមុខព្រះសក្យមុនីចេតិយ៍ និងត្រួតពិនិត្យប្លង់សួនច្បារព្រះសក្យមុនីចេតិយ៍
- Details
- Written by រាជធានី
- Category: សង្កាត់ស្រះចក
- Hits: 2427
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ សាលារាជធានីបានរៀបចំកិច្ចប្រជុំស្តីពីការជម្រុញបើកការដ្ឋានចំណតក្រោមដីមុខព្រះសក្យមុនីចេតីយ៍ ចាស់ និងត្រួតពិនិត្យប្លង់កែលំអរសួនច្បារជុំវិញព្រះសក្យមុនីចេតិយ៍ចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលត្រូវពង្រីកទំហំបន្ថែម ព្រមទាំងដាំលម្អដោយផ្កា ដើមឈើ និងរុក្ខជាតិ ដោយដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
Read more: ឯកឧត្តម អៀង អូននី ប្រជុំស្ដីពីការជម្រុញបើកការដ្ឋានចំណតក្រោមដីមុខព្រះសក្យមុនីចេតិយ៍...
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះពិនិត្យមើលការងារដាក់លូរំដោះទឹកភ្លៀង
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់ស្រះចក
- Hits: 1373
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះពិនិត្យមើការងារដាក់ប្រព័ន្ធលូថ្មី សំរាប់ធ្វើការរំដោះជំនន់ទឹកភ្លៀង នៅផ្លូវលេខ៧២ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ ហើយប្រព័ន្ធលូថ្មីមួយខ្សែនេះ គឺអាចធ្វើការរំដោះជំនន់ទឹកភ្លៀងបានបន្ថែមទៀតផងដែរ នៅតាមផ្លូវលេខ៤៥ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ចំពោះការងារដាក់ប្រព័ន្ធលូថ្មី សំរាប់រំដោះជំនន់ទឹកភ្លៀងនេះ គឺជាគំរោងថវិកាខណ្ឌសំរាប់ការអភិវឌ្ឍន៏ ឆ្នាំ២០១៥ ។
បំពង់លូភ្ជាប់ពីតំបន់សហគមន៍ភូមិ៣ មកបណ្តាញលូមេនៅមហាវិថីសហព័ន្ឋរុស្សីុ បានបញ្ជប់ដោយជោគជ័យ
- Details
- Written by រាជធានី
- Category: សង្កាត់ស្រះចក
- Hits: 1530
យោងតាមការណែនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការរំដោះទឹកកំពុងលិចលង់ជាបន្ទាន់នៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាយប់ម៉ោង ១៩ៈ៤៥ នាទីនេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានជីកដាក់បំពង់លូភ្ជាប់ពីតំបន់សហគមន៍ភូមិ៣ មកបណ្តាញលូមេនៅមហាវិថីសហព័ន្ឋរុស្សីុដែលទេីបដាក់លូរួចថ្មីៗនេះ បានបពា្ចប់ដោយជោគជ័យ ដែលក្នុងខណៈនេះទឹកកំពុងហូរចេញយ៉ាងខ្លាំង ។
Read more: បំពង់លូភ្ជាប់ពីតំបន់សហគមន៍ភូមិ៣ មកបណ្តាញលូមេនៅមហាវិថីសហព័ន្ឋរុស្សីុ បានបញ្ជប់ដោយជោគជ័យ
Page 1 of 2