អាជ្ញាធរសង្កាត់ព្រែកលៀប នាំយកបច្ច័យចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
នៅល្ងាចថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរសង្កាត់ព្រែកលៀប ដឹកនាំដោយលោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ តំណាង លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពឈ្មោះ យ៉ែម សុផល អាយុ៥៤ ឆ្នាំ ភេទស្រី ភូមិព្រែកលៀប ដែលទទួល មរណភាពដោយជម្ងឺមហារីក កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ និងបាននាំយកថវិកាចំនួន ២៤ម៉ឺនរៀល និងអង្ករ២០ គ.ក្រ ជូនដល់ក្រុមគ្រួសារនៃសព ។
ក្នុងនោះមានអ្នកចូលបុណ្យ÷
១/.ឯកឧត្តម ប៊ុន វុទ្ធា ប្រធានក្រុមការងារ ថវិកា ៥ម៉ឺនរៀល
២/.លោក ព្រាប មុនី ចៅសង្កាត់ ថវិកា ៤ម៉ឺនរៀល និងអង្ករ២០គ.ក្រ
៣/.លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ ថវិកា ៤ម៉ឺនរៀល
៤/.លោក អ៊ុច យាន ចៅសង្កាត់រងទី២ ថវិកា ៣ម៉ឺនរៀល
៥/.លោក អួង អៀវ ក្រុមប្រឹក្សា ថវិកា ១ម៉ឺនរៀល
៦/.លោក ម៉ន គឹមលី ក្រុមប្រឹក្សា ថវិកា ៥ម៉ឺនរៀល
៧/. លោក ស៊ុយ ចំណាប់ ស្មៀន ថវិកា ២ម៉ឺនរៀល
៨/.លោក កូយ សុខឈុន ថវិកា ១ម៉ឺនរៀល
៩/.លោកស្រី អ៊ុច ទ្រព្យ ថវិកា ២ម៉ឺនរៀល
ក្រុមប្រឹក្សាសង្កាត់ព្រែកលៀប បើកកិច្ចប្រជុំសាមញ្ញ ប្រចាំខែមីនា
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសាលាសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ព្រាប មុនី ជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ និងជាប្រធានអង្គប្រជុំ ។
សមាសភាពចូលរួមប្រជុំ៖ សមាជិកក្រុមប្រឹក្សា ស្មៀន បុគ្គលិកសង្កាត់ ភូមិទាំង៤ គណកម្មការផ្សារ គណកម្មការវត្ត សរុប ២៧នាក់។
ខ្លឹមសារនៃកិច្ចប្រជុំ៖
១ ពិនិត្យនិងអនុម័ត្ត កំណត់ហេតុកិច្ចប្រជុំខែមុន
២ ពិនិត្យ និងអនុម័ត របាយការណ័រីកចម្រើនរបស់រដ្ឋបាលសង្កាត់ប្រចាំខែមីនា
៣ ការងារផ្សេងៗ
-ពិធីសូត្រមន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
-បញ្ហាកន្លែងសប្បាយភាព នៅតាមបណ្តាវត្ត និងការរៀបចំសណ្តាប់ធ្នាប់
-បញ្ជីសារពើភ័ណ្ឌរបស់សង្កាត់
-ការងារអនាម័យបរិស្ថាន ក្នុងមូលដ្ឋានសង្កាត់
រដ្ឋបាលសង្កាត់ព្រែកលៀប បើកកិច្ចប្រជុំត្រួតពិនិត្យការងារចាំបាច់មួយចំនួន
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
នារសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅសាលាសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ជាប្រធានអង្គប្រជុំ សមាសភាពចូលរួមប្រជុំមាន៖ ចៅរងសង្កាត់ សមាជិកក្រមប្រឹក្សាសង្កាត់ ស្មៀន បុគ្គលិកសង្កាត់ មេភូមិទាំង៤ សរុប ១៩នាក់ ។
ខ្លឹមសារនៃកិច្ចប្រជុំ៖
១/ការផ្សព្វផ្សាយ លិខិតជូនដំណឹង លេខ ២៦៦/១៦ ស.ជ.ណ ស្តីពីការចលនាសប្បុរសជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារឬសម្ភារផ្សេងៗ ដើម្បីឧបត្ថម្ភដល់កងទ័ព និងគ្រួសារកងទ័ព
២/សេចក្តីជូនដំណឹងស្តីពី កម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងមូលដ្ឋាន
៣/ពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងក្រុមបដិសណ្ឋារកិច្ច
៤/កម្មវិធីពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨
៥/ការងារផ្សេងៗ
ក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប ប្រជុំត្រួតពិនិត្យការងារចាំបាច់មួយចំនួន
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
នារសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការមួយចំនួន ក្រោមអធិបតីភាព លោក ព្រាប មុនី ប្រធានគណបក្សសង្កាត់ ជាប្រធានអង្គប្រជុំ។
សមាសភាពចូលរួមមាន៖ គណអចិន្ត្រៃយ៏គណបក្សសង្កាត់ គណសាខាភូមិ លើខ្លឹមសារ៖
១/ការដានតាមសកម្មជន អតីតគណបក្ស CNRP ក្នុងមូលដ្ឋាន
២/សម្រង់សកម្មជនសំខាន់ៗដែលតែងតែបញ្ចេញសកម្មភាពខ្លាំងក្នុងមូលដ្ឋាន និងអ្នកឧបត្ថម្ភជាថវិកា និងសម្ភារៈដល់អតីតគណបក្ស CNRP
៣/ការងារ ពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨
៤/បន្តសកម្មភាពតាមដានការអនុវត្តគម្រោងក្នុងមូលដ្ឋាន
៥/ការងារប្រមូលថវិកា ឧបត្ថម្ភសំរាប់កងទ័ព ប្រមូលបានទឹកប្រាក់(1,030,000រៀល)
+ លោក ស៊ុយ ចំណាប់ ស្មៀនសង្កាត់ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានប្រគល់ថវិកាឧបត្ថម្ភដល់លោកគ្រួសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បាក់ខែង ចំនួន ២០ម៉ឺនរៀល សំរាប់ដឹកនាំក្រុមកីឡាករបាល់ទាត់ចូលរួមប្រកួតនៅខេត្តបាត់ដំបង។
សង្កាត់ព្រែកលៀបរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ រវាង តំណាងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់ព្រែកលាប
នាព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅសាលាសង្កាត់ព្រែកលៀបមានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ រវាង តំណាងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (Y C C) និងអាជ្ញាធរសង្កាត់ ភូមិ និងមានការចូលរួមពី៖
-លោកគ្រូ តំណាង នាយកសាលាអនុវិទ្យាល័យព្រែកលៀប
-លោកគ្រូ តំណាងនាយកវិទ្យាល័យព្រែកលៀប
-លោកគ្រូតំណាង នាយកសាលាអនុវិទ្យាល័យបាក់ខែង
-យុវជនសង្កាត់ ភូមិ
-តំណាងសិស្ស សាលា សរុប ចំនួន ២៧នាក់
ខ្លឹមសារ និងគោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់
1-គោលបំណងរបស់អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា(YCC)
2-ការចូលរួមរបស់យុវជនក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ
Page 1 of 80