ពាំនាំនូវគោលនយោបាយគណបក្សជូនប្រជាជនភូមិសាមគ្គី១ សង្ត្កាត់ត្រពាំងក្រសាំង
- Details
- Written by PMY
- Category: សង្កាត់ត្រពាំងក្រសាំង
ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ រួមជាមួយ ឯកឧត្តម ឃុន ហាំង, អនុប្រធានក្រុមការងារចុះជួយខណ្ឌ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានី ឯកឧត្តម ក្រូច ផាន ប្រធានគណៈកម្មាធិការបក្សខណ្ឌ និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង បានចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្ស ចំនួន ១០៥នាក់ មកពីភូមិសាមគ្គី១ ។
ឯកឧត្តមប្រធានបានថ្លែងអំណរគុណដល់បងប្អូន សមាជិក-សមាជិកា គណបក្សប្រជាជន ដែលតែងតែគាំទ្រ ស្រឡាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជន ជារៀងរហូតមក
-ពន្យល់ដល់សមាជិក-សមាជិកាដែលចូលរួមទាំងអស់ ឲ្យចងចាំជានិច្ចពីគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា
-បង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍន៍គ្រប់វិស័យ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សជាជនកម្ពុជា សម្រេចបានកន្លងមក ។
-សំណូមពរដល់បងប្អូនយើងកុំឲ្យចាញ់បោកសំដីភូតភរ កុហុក បោកប្រាស់ របស់ ពួកអគតិ ។
៚បន្ទាប់ពីសំណេះសំណាលរួច ក្រុមការងារបាន :
-ចែកសន្លឹកឆ្នោតគម្រូដល់បង-ប្អូនដែលបានចូលរួម ដើម្បីរៀនគូសសាកល្បង ។ ជាលទ្ធផល ឃើញថា បងប្អូនយើងគូសបានត្រឹមត្រូវ ១០០ភាគរយ ហើយពួកគាត់នឹងបង្រៀនការគូសសន្លឹកឆ្នោតនេះ បន្តទៅដល់ក្រុមគ្រួសាររបស់គាត់ និងសមាជិកបក្សយើងដទៃទៀត។
-ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
-ចែកខិត្តប័ណ្ណ ស្តីពីគោលនយោបាយ និងការអភិវឌ្ឍន៍ របស់គណបក្សប្រជាជនកម្ពុជា ។
៚ជាទីបញ្ចប់ ឯកឧត្តម ម៉ប់ សារិន បានឧប្ថម្ភថវិកាមួយចំនួន ដល់គណៈកម្មាធិការគណបក្សសង្កាត់ សម្រាប់បម្រើការងារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នេះ។
កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ លោកយាយ សឹុម នីន ដែលជាអតីតយុទ្ធជន ហើយបច្ចុប្បន្ន លោកយាយ រស់នៅក្នុងជីវភាពក្រីក្រលំបាក នៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ត្រពាំងក្រសាំង
កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ លោកយាយ សឹុម នីន ដែលជាអតីតយុទ្ធជន ហើយបច្ចុប្បន្ន លោកយាយ រស់នៅក្នុងជីវភាពក្រីក្រលំបាក នៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ តាមរយៈការសំណេះសំណាលជាមួយលោកយាយ សម្តេចភក្តី បានសម្រេច ផ្តល់ថវិកា ចំនួន ៤០០០ដុល្លាអាមេរិក (បួនពាន់ដុល្លាអាមេរិក) សម្រាប់ទិញដីមួយកន្លែង នៅក្នុងសង្កាត់ត្រពាំងក្រសាំងនេះជូនលោកយាយសម្រាប់សង់ផ្ទះ ហើយព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគម អតីត យុទ្ធជនកម្ពុជា ក៏បានឧបត្ថម្ភប្រាក់ ចំនួន៤០០០ដុល្លាទៀត សម្រាប់សង់ផ្ទះជូនលោកយាយ សឹុម នីន សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ ក្នុងវ័យជរារបស់គាត់ តទៅ។
ព្រឹកថ្ងៃសៅរ៍ទី13/08/2016 ខ្ញុំបាទចូលរួមក្នុងពិធីបើកការដ្ឋានធ្វើផ្លូវបេតុងគ្មានសរសៃដែកប្រវែង490ម&ទទឹង4ម ស្ថិតក្នុងភូមិសាមគ្គី1-2-3-4 សង្កាត់ត្រពាំងក្រសាំង ។
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ត្រពាំងក្រសាំង
ព្រឹកថ្ងៃសៅរ៍ទី13/08/2016 លោក ហែម ដារិទ្ធ អភិបាលខ័ណ្ឌពោធិសែនជ័យបាន ចូលរួមក្នុងពិធីបើកការដ្ឋានធ្វើផ្លូវបេតុងគ្មានសរសៃដែកប្រវែង490ម&ទទឹង4ម ស្ថិតក្នុងភូមិសាមគ្គី1-2-3-4 សង្កាត់ត្រពាំងក្រសាំង ។
កាលពីព្រឹកថ្ងៃទី05/09/2016 ខ្ញុំបាទណឹងភរិយា រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា &ក្រុមការងារចលនាស្រ្តីខណ្ឌ បាននាំយកអំណោយមនុស្សធ៌របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅសាកសួរសុខទុក្ខដល់លោកយាយ ស៊ឹម នីន ទីទាល់ក្រម្នាក់ ដែលស្នាក់អាស្រ័យទៅន
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ត្រពាំងក្រសាំង
កាលពីព្រឹកថ្ងៃទី05/09/2016 ខ្ញុំបាទណឹងភរិយា រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា &ក្រុមការងារចលនាស្រ្តីខណ្ឌ បាននាំយកអំណោយមនុស្សធ៌របស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅសាកសួរសុខទុក្ខដល់លោកយាយ ស៊ឹម នីន ទីទាល់ក្រម្នាក់ ដែលស្នាក់អាស្រ័យទៅនាក់ជិតខាង នៅភូមិសាមគ្គឺ4 សង្កាត់ត្រពាំងក្រសាំង ។
នៅល្ងាចថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក សំ ធា ប្រធានការិយាល័យអន្ដរវិស័យ ដែលជាតំណាងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បាននាំយកបច្ច័យចំនួន ២០០.០០០ រៀល ចូលបុណ្យសព លោក ចាន់ សំបូរ ប្រជាការពាភូមិ ត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ដែលបានទទួលមរណ:ភាពដោយរោគ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ត្រពាំងក្រសាំង
នៅល្ងាចថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក សំ ធា ប្រធានការិយាល័យអន្ដរវិស័យ ដែលជាតំណាងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បាននាំយកបច្ច័យចំនួន ២០០.០០០ រៀល ចូលបុណ្យសព លោក ចាន់ សំបូរ ប្រជាការពាភូមិ ត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ដែលបានទទួលមរណ:ភាពដោយរោគាពាធ។
Page 1 of 3