ឯកឧត្តម យូ ភិរម្យ អញ្ជើញទៅពិនិត្យ យុទ្ធនាការបោះឆ្នោតនីតិកាលទី ៧ នៅ កាកាប២
- Details
- Written by You Phirum
- Category: សង្កាត់កាកាប
នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណ:កម្មាធិការបក្សសង្កាត់កាកាបទី ២ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណបក្សសង្កាត់។
លោក យូ ភិរម្យ អញ្ជើញទៅសំណេះសំណាលជាមួយបក្សមូលដ្ឋាននៅកាកាប១
- Details
- Written by PMY
- Category: សង្កាត់កាកាប
ល្ងាចថ្ងៃទី២៨•៥•២០២៣ឯកឧត្តមយូ ភិរម្យទីប្រឹក្សាសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះរាជធានីភ្នំពេញបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារសង្កាត់កាកាបទី១ចំនួន៥១នាក់នៅស្នាក់ការបក្សសង្កាត់។អញ្ជើញចូលរួមក្នុងពិធីនេះផងដែរមានឯកឧត្តមម៉ម ម៉ាលីប្រធានក្រុមការងារសង្កាត់ លោកស្រីទៀបវណ្ណរឿង
ប្រធានគណបក្សសង្កាត់ លោកយ៉ែមខេងអនុប្រធានគណបក្សសង្កាត់និងលោកលោកស្រីក្រុមការងារមួយចំនួនទៀត។
ក្នុងនោះឯកឧត្តមយូភិរម្យនិងឯកឧត្តមម៉ប់សារិនប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌពោធិសែនជ័យបានឧបត្ថម្ភដល់ប្រជាការពារទាំង៥១នាក់ដោយម្នាក់ទទួលបានថវិកា២០០០០៛។
19/08/016 វេលាម៉ោង5,15ល្ងាច លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា បានចូលរួមជាមួយអនុសាខាកាកបាទក្រហមខណ្ឌ ដែលបាននាំអំណោយមនុស្សធ៌មដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋចំនួន ២៣គ្រួសា ដែលមានផ្ទុកមេរោគអេដស៍ មកពី ០៦ភូមិ ក្នុង
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កាកាប
19/08/016 វេលាម៉ោង5,15ល្ងាច លោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា បានចូលរួមជាមួយអនុសាខាកាកបាទក្រហមខណ្ឌ ដែលបាននាំអំណោយមនុស្សធ៌មដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលមានផ្ទុកមេរោគអេដស៍ មកពី ០៦ភូមិ ក្នុងសង្កាត់កាកាប ។ អំណោយដែលបានយកទៅចែកជូននាឱកាសនោះ ក្នុងមួយគ្រួសាទទួលបាន ៖ - អង្ក ៣០ គ ក្រ - មី ០១ កេះ - ត្រីខ ១០ កំប៉ុង - ឃីត ១ ដែលក្នុងនោះមាន ( មុង១, ភួយ១, សារ៉ុង១, ក្រម៉ា១) ព្រមទាំងថវិការបស់អនុសាខា ចំនួន ៥ម៉ឺនរៀល ក្នុងនោះភរិយាខ្ញុំបានជួយឧបត្ថម្ភបន្ថែម ៥ម៉ឺន ក្នុងមួយគ្រួសារៗ ដូច្នេះមួយគ្រួសារទទួលបានថវិកាសរុបចំនួន ១០ម៉ឺនរៀល។
ល្ងាចថ្ងៃទី 02/09/2016 ខ្ញុំបាទនិងភរិយា បានទៅចុះឈ្មោះបោះឆ្នោតជាមួយប្រជាលរដ្ឋជាច្រើននាក់ នៅសាលាសង្កាត់កាកាប ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ 2017 និងតំណាងរាស្ត្រ 2018
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កាកាប
ល្ងាចថ្ងៃទី 02/09/2016 ខ្ញុំបាទនិងភរិយា បានទៅចុះឈ្មោះបោះឆ្នោតជាមួយប្រជាលរដ្ឋជាច្រើននាក់ នៅសាលាសង្កាត់កាកាប ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ 2017 និងតំណាងរាស្ត្រ 2018 ។
ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេសដ៏ត្រឹមត្រូវ៕
នាព្រឹកនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៧១៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលមានកម្រាស់ ០,១៥ម៉ែត្រ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ ២០១៦។ គម្រោងនេះបានផ្តល់ជូនភូមិចំនួន ៣ក្នុងសង្កាត់កាកាប មានភូមិប៉ប្រកខាងជើង ក្បាលដំរី និង
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កាកាប
នាព្រឹកនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានចូលរួមបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៧១៦ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលមានកម្រាស់ ០,១៥ម៉ែត្រ ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ ២០១៦។ គម្រោងនេះបានផ្តល់ជូនភូមិចំនួន ៣ក្នុងសង្កាត់កាកាប មានភូមិប៉ប្រកខាងជើង ក្បាលដំរី និងភូមិចំការឪឡឹក។ ខ្ញុំបាទ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងចូលរួមត្រួតពិនិត្យការស្ថាបនា និងសម្រួលដល់ក្រុមការងារជួសជុល បើមានការប៉ះពាល់ដោយប្រការណាមួយ។ @16-08-2016
Page 1 of 3