ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញមកបដិសណ្ឋាកិច្ចបក្សមូលដ្ឋានបាក់ខែង
- Details
- Written by PMY
- Category: សង្កាត់បាក់ខែង
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាក់ខែង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់បាក់ខែង ក្រោមអធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីលោក-លោកស្រី ជាក្រុមការងារថ្នាក់ខណ្ឌចុះជួយភូមិទាំងបី គណៈអចិន្ត្រៃយ៍សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សភូមិទាំងបី យុវជនគណបក្ស សរុប ៤៥នាក់។ ក្នុងគោលបំណងស្តាប់របាយការណ៍គណបក្សសង្កាត់ រួមមាន៖ -របាយការណ៍គណៈចលនាទាំង៤ ស្តីពីថវិការបស់សម្តេច សាយ ឈុំ ទាំង ៨ជុំ -របាយការណ៍ស្តីការចុះសំណេះសំណាលតាមខ្នងផ្ទះ -បញ្ជីឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះសមាជិកCPPសរុប -មតិចូលរួមពីអង្គប្រជុំ បន្ទាប់មកឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវពង្រឹងសមត្ថភាពក្រុមការងារអោយអនុវត្តចំទិសដៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបានជូនស្រោមសំបុត្រអនុស្សាវរីយ៍ក្នុងមួយនាក់ទទួលបានថវិកាចំនួន ២ម៉ឺនរៀល សរុបចំនួន ៩០ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ឯកឧត្តម។
ក្រុមការងារព្រឹទ្ធសភា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជម្ងឺប្រជាពលរដ្ឋក្នុងសង្កាត់បាក់ខែង
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់បាក់ខែង
នៅព្រឹក ថ្ងៃព្រហស្សហ៏ ១៣កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃ ទី២៩ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម ឡោក ឆាយ ប្រធានក្រុមការងារចុះជួយសង្កាត់បាក់ខែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងសង្កាត់បាក់ខែង ទីតាំងក្នុងវត្តសុវណ្ណបទុម ភូមិចំបក់មាស ដោយមានប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលជម្ងឺ សរុបចំនួន ១២២អង្គ/នាក់ ស្រី ៤៩នាក់ ក្នុង នោះ ព្រះសង្ឃ១០អង្គ ប្រជាពលរដ្ឋ ១០១នាក់ ស្រី ៤៩ នាក់ កុមារ ១១នាក់ ស្រី ០៥ នាក់ ហើយកម្មវិធីបានបញ្ចប់នៅវេលាម៉ោង ១១៖០០ នាទីព្រឹក។
រដ្ឋបាលសង្កាត់បាក់ខែង រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់បាក់ខែង
នៅថ្ងៃសុក្រ៧កើត ខែចេត្រឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០ នាទី ក្រុមការងារចុះជួយសង្កាត់បាក់ខែង បានធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋក្នុងភូមិបាក់ខែងលើ ក្រោមអធិបតីភាព លោក ឡុង ឡាវី អនុប្រធានក្រុមការងាចុះជួយ សង្កាត់ និង លោក គង់ ប៊ុនលី ចៅសង្កាត់បាក់ខែង ដែលមានប្រជាពលរដ្ឋចូលរួមសរុប ៤៧ នាក់ ស្រី ១៨ នាក់។ ក្នុងវេទិការនោះ ប្រជាពលរដ្ឋបានសំណូមពរ ដល់ក្រុមការងារចំនួន ២ ចំណុច គឺ
1-ស្នើដាក់ប្រព័ន្ធលូរំដោះទឹកនៅចំណុចជាប់ផ្លូវព្រែកវង្សាចាប់ពីផ្លូវជាតិលេខ៦ ចុះទៅលិច ស្របតាមបណ្តោយផ្លូវបេតុងផ្នែកខាងជើង។
2-ស្នើបន្តជួសជុលផ្លូវបេតុងព្រែកវង្សាទៅលិច ប្រវែង ៩០ម៉ែត្រ បន្ថែមលើផ្លូវដែលបានធ្វើរួច ១៤៦៥ម៉ែត្រ។
សំណូមពរទាំងពីរនេះ ក្រុមការងារបានឯកភាពទទួលយកមកពិភាក្សា ដើម្បីដោះស្រាយ។
គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់បាក់ខែង បើកកិច្ចប្រជុំប្រចាំខែ
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់បាក់ខែង
នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង ៨៖០០នាទីព្រឹក នៅសាលាសង្កាត់បាក់ខែង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ប្រចាំខែមីនា ក្រោមអធិបតីភាពលោក គង់ ប៊ុនលី ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ដែលមានសមាសជិក សមាជិកាចូលរួម សរុប ២២ នាក់ ស្រី ០២ នាក់ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោមៈ
១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ខាន។
២-ការងារធ្វើអត្តសញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ។
៣-ការត្រួតពិនិត្យ តាមដានសកម្មភាព បក្សប្រឆាំងក្នុងមូលដ្ឋាន។
៤-ការរៀបចំកម្លាំងប្រជាការពារតាមភូមិ
៥-អំពីសាមគ្គីភាពរបស់ អាជ្ញាធរជាមួយ កម្លាំងនគរបាលប៉ុស្តិ៏ និង កម្លាំងប្រជាការពារ។
៦-បញ្ហាផ្សេងៗ
អាជ្ញាធរសង្កាត់បាក់ខែង ចលនាប្រជាពលរដ្ឋកសាងផ្លូវបេតុងដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍
- Details
- Written by ខណ្ឌជ្រោយចង្វា
- Category: សង្កាត់បាក់ខែង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរសង្កាត់បាក់ខែង បានសហការជាមួយអជ្ញាធរភូមិ និងប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជន ក្នុងមូលដ្ឋានភូមិចំបក់មាស បានរួបរួមគ្នាស្ថាបនាផ្លូវក្រាលបេតុងឆ្លងកាត់ក្រោមស្ពានទី១១ ស្ថិតក្នុងភូមិ ចំបក់មាស សង្កាត់បាក់ខែង ដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ បញ្ជៀសការធ្វើដំណើរវៀងឆ្ងាយ និង បញ្ជៀសការគ្រោះថ្នាក់ចរាចរដែលផ្លូវ នេះមានទទឹង ២,៥ម បណ្តោយ ៦០ម កម្រាស ០,១០ម ចំណាយអស់ថវិកា ១៥៥០ដុល្លារ ដែលជាថវិការួមគ្នារបស់អាជ្ញាធរសង្កាត់ភូមិ ប្រជាពលរដ្ឋ និងសប្បុរសជន។
Page 1 of 31