លោកជំទាវ អ៊ឹង កន្ថាផាវី តំណាងឯកឧត្តម ត្រាក់ ថៃសៀង ប្រធានក្រុមការងារសង្កាត់គងនយ បានអញ្ជើញចុះចែកឃីត កូនក្មេង ជូនអ្នកមានកូនតូចចំនួន ១៨នាក់ ដែលម្នាក់ៗ ទទួលបានឃីតមួយ និងថវិកា៤ម៉ឺនរៀល
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់គងនយ
នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៨ លោកជំទាវ អ៊ឹង កន្ថាផាវី តំណាងឯកឧត្តម ត្រាក់ ថៃសៀង ប្រធានក្រុមការងារសង្កាត់គងនយ បានអញ្ជើញចុះចែកឃីត កូនក្មេង ជូនអ្នកមានកូនតូចចំនួន ១៨នាក់ ដែលម្នាក់ៗ ទទួលបានឃីតមួយ និងថវិកា៤ម៉ឺនរៀល។ ក្នុងឱកាសនោះ ដែរលោកជំទាវបានជួបសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាសង្កាត់ សរុបចំនួន ២០ នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ឺន សរុបចំនួន៤០ម៉ឺនរៀល ។
អភិបាលខណ្ឌដង្កោ ចុះសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ដែលមានជម្ងឺ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់គងនយ
;} ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ 14.00
បានចុះសួរសុខទុក្ខ លោក អ៊ឹម គិត សមាជិកក្រុមប្រឹក្សាសង្កាត់ គងនយដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ និងឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ។
អភិបាលខណ្ឌដង្កោ សួរសុខទុក្ខលោកចៅសង្កាត់គងនយ ដែលមានជម្ងឺ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់គងនយ
ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់ និងមន្ត្រីរាជការសាលាខណ្ឌ បានចុះសួរសុខទុក្ខ លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយ ដែលមានជម្ងឺ គ្រួសក្នុងប្រម៉ាត់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។
ក្នុងឱកាសនោះ លោកអភិបាល បានឧបត្ថម្ភនូវថវិកា ៥០ម៉ឺនរៀល និងផ្លែឈើ០១កន្ត្រក។ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៃខណ្ឌដង្កោ ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល និងលោក វើក សាមឿន ចៅសង្កាត់ដង្កោ បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀលផងដែរ។
គណបក្សសង្កាត់គងនយ រៀបចំកិច្ចប្រជុំជីវភាពបក្សប្រចាំខែកុម្ភៈ និងទិសដៅការងារនៅខែបន្ទាប់
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់គងនយ
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សសង្កាត់គងនយ មានរៀបចំកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងទិសដៅនៅខែបន្ទាប់ ដឹកនាំដោយលោក អ៊ុន សុខរុំ ប្រធានគណបក្សសង្កាត់គងនយ ។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានលោក លោកស្រីប្រធាន អនុប្រធានគណបក្ស សមាជិក សមាជិការក្រុមប្រឹក្សាបក្សសង្កាត់-ភូមិ។