ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ខ័ណ្ឌកំបូល
- Details
- Written by PMY
- Category: សង្កាត់ប្រទះឡាង
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា អនុប្រធានគណ:បក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយរាជធានី បានអញ្ជេីញកាន់បិណ្ឌទី១២ នៅវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ប្រជាពុទ្ធបរិស័ទដ៏ច្រេីនរូប នាវេលាព្រឹកថ្ងៃ ពុធ ១២ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលផលវិជ្ជមានពីសុខសន្តិភាព និង ការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។
លោក ញូង ធិន ចៅសង្កាត់ប្រទះឡាង រួមជាមួយក្រុមការងារសង្កាត់បានទៅចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រុមគ្រួសារសពលោកបូប៊ុនជាប្រជាពលរដ្ឋរស់នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ដែលបានទទួលមរណភាពក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ប្រទះឡាង
ល្ងាចថ្ងៃសុក្រទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ញូង ធិន ចៅសង្កាត់ប្រទះឡាង រួមជាមួយក្រុមការងារសង្កាត់បានទៅចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រុមគ្រួសារសពលោកបូប៊ុនជាប្រជាពលរដ្ឋរស់នៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ដែលបានទទួលមរណភាពក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ និងបានចូលបុណ្យចំនួន១០ម៉ឺន រៀល ក្នុងនោះថវិការបស់លោក ម៉ៃ ម៉ុន អនុប្រធានក្រុមការងារសង្កាត់ប្រទះឡាងចំនួន៥ម៉ឺនផងដែរ។
លោក ញូង ធិន ចៅសង្កាត់ប្រទះឡាង បាននាំយកនូវថវិការបស់លោកជំទាវ ទុង សុគន្ធ អនុប្រធានក្រុមការងារសង្កាត់ប្រទះឡាងចំនួន ៥ម៉ឺនរៀល និងថវិការបស់លោក ម៉ៃ ម៉ុន អនុប្រធានក្រុមការងារសង្កាត់ចំនួន ៥ម៉ឺនរៀល សរុប10ម៉ឺនរៀលទៅជូននិងសួរសុខទុក្ខលោកតា ក្រួច គឹមអ៊ីម ដែលគាត់មានជម្ងឺត
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ប្រទះឡាង
ល្ងាចថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ លោក ញូង ធិន ចៅសង្កាត់ប្រទះឡាង បាននាំយកនូវថវិការបស់លោកជំទាវ ទុង សុគន្ធ អនុប្រធានក្រុមការងារសង្កាត់ប្រទះឡាងចំនួន ៥ម៉ឺនរៀល និងថវិការបស់លោក ម៉ៃ ម៉ុន អនុប្រធានក្រុមការងារសង្កាត់ចំនួន ៥ម៉ឺនរៀល សរុប10ម៉ឺនរៀលទៅជូននិងសួរសុខទុក្ខលោកតា ក្រួច គឹមអ៊ីម ត្រូវជាឪពុកក្មេករបស់លោក ហួត ឡា ប្រធានសហភាពសហព័ន្ធយុវជនសង្កាត់ប្រទះឡាង ដែលគាត់មានជម្ងឺត្រូវវះកាត់ទើបនឹងចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិប្រទះឡាងសង្កាត់ប្រទះឡាងខណ្ឌដង្កោ។
គណកម្មាធិការគណបក្សសង្កាត់ប្រទះឡាង បានធ្វើការប្រជុំជីវភាពនិងសំណេះសំណាលជាមួយសមាជិកបក្សក្នុងសាខាបក្សភូមិគោកមាស សមាជិកបក្សបានចូលរួមសរុប ១២៣នាក់
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ប្រទះឡាង
ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ គណកម្មាធិការគណបក្សសង្កាត់ប្រទះឡាង បានធ្វើការប្រជុំជីវភាពនិងសំណេះសំណាលជាមួយសមាជិកបក្សក្នុងសាខាបក្សភូមិគោកមាស សមាជិកបក្សបានចូលរួមសរុប ១២៣នាក់ ក្រោមអធិបតីភាពលោក ម៉ៃ ម៉ុន អនុប្រធានប្រចាំការគណបក្សខណ្ឌដង្កោ។
នៅទីស្នាក់ការគណបក្សសង្កាត់ប្រទះឡាង គណកម្មាធិការគណបក្សសង្កាត់ប្រទះឡាងបានធ្វើការប្រជុំជីវភាពនិងសំណេះសំណាលជាមួយសមាជិកបក្សនៃសាខាបក្សភូមិ ភា ដែលមានសមាជិកបក្សចូលរួម ២៧៨
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់ប្រទះឡាង
ព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សសង្កាត់ប្រទះឡាង គណកម្មាធិការគណបក្សសង្កាត់ប្រទះឡាងបានធ្វើការប្រជុំជីវភាពនិងសំណេះសំណាលជាមួយសមាជិកបក្សនៃសាខាបក្សភូមិ ភា ដែលមានសមាជិកបក្សចូលរួម ២៧៨នាក់ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ គឹមស្រ៊ាង ប្រធានក្រុមការងារ និងលោកជំទាវ ទុង សុគន្ធ អនុប្រធានក្រុមការងារចុះជួយសង្កាត់ប្រទះឡាង។
Page 1 of 7