អធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅសង្កាត់អូរបែកក្អម
- Details
- Written by PMY
- Category: ខណ្ឌសែនសុខ
- Hits: 424
នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់អូបែកក្អម បានរៀបចំកម្មវិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សសង្កាត់ ក្រោមអធិបតីភាពឯកឧត្ដម យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីលោក-លោកស្រី ជាក្រុមការងារថ្នាក់ខណ្ឌចុះជួយភូមិ គណៈអចិន្ត្រៃយ៍សង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន-អនុប្រធានសាខាបក្សភូមិ យុវជនគណបក្ស សរុប ៤០នាក់។ ក្នុងគោលបំណងស្តាប់របាយការណ៍គណបក្សសង្កាត់ រួមមាន៖ -របាយការណ៍គណៈចលនាទាំងអស់ ស្តីពីថវិការបស់សម្តេច សាយ ឈុំ -របាយការណ៍ស្តីពីការចុះសំណេះសំណាល និងបញ្ជីឈ្មោះសមាជិកCPPសរុប -មតិចូលរួមពីអង្គប្រជុំ បន្ទាប់មកឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ក្រុមការងារ ត្រូវពង្រឹងសមត្ថភាពក្រុមការងារអោយអនុវត្តចំទិសដៅក្នុងអំពើល្អ ដើម្បីជោគជ័យខាងតែបានក្នុងកំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបានជូនស្រោមសំបុត្រអនុស្សាវរីយ៍ក្នុងមួយនាក់ទទួលបានថវិកាចំនួន ១ម៉ឺនរៀល ជាថវិកាផ្ទាល់របស់ឯកឧត្តម។
ឯកឧត្តម យូ ភិរម្យ បានជួបសំណេះសំណាលជាមួយសកម្មជនចំនួន 90រូប នៅខណ្ឌសែនសុខ
- Details
- Written by PMY
- Category: ខណ្ឌសែនសុខ
- Hits: 2648
នៅថ្ងៃពុធ ១៥កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានព្រឹទ្ធសភា សួរសុខទុក្ខបងប្អូនសកម្មជនចំនួន ៩០ រូប នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌសែនសុខ។ ក្នុងឱកាសនោះឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលមានគោលនយោបាយច្បាស់លាស់ មានប្រមុខដឹកនាំត្រឹមត្រូវមានសមត្ត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិ មានប្រវត្តិយូរលង់ មានស្នាដៃដែលមិនអាចខ្វះបានគ្រប់កាលៈទេសៈទាំងអស់។ជាពិសេសទៅទៀតគណបក្សប្រជាជនកម្ពុជាបាននាំមកជូនជាតិនិងប្រជាជននូវការអភិវឌ្ឍរីកចំរើនគ្រប់វិស័យសុខសន្តិភាព និងស្ថេរភាពនយោបាយ។ លើសពីនេះទៅទៀតគណបក្សបាននាំមកជូនប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិនូវកិត្តិយសដ៏ឧត្តុង្គឧត្តមដែលមិនអាចកាត់ថ្លៃបាន។
Read more: ឯកឧត្តម យូ ភិរម្យ បានជួបសំណេះសំណាលជាមួយសកម្មជនចំនួន 90រូប នៅខណ្ឌសែនសុខ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ជាមួយប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ
- Details
- Written by រាជធានី
- Category: ខណ្ឌសែនសុខ
- Hits: 2126
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ស៊ុយ សេរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ជាមួយប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ ក្រោមប្រធានបទ៖
១-ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ
២-ការងារ បរិស្ថាន
៣-ការងារអភិវឌ្ឍមូលដ្ឋាន
និង៤-ការងារ សេវាសង្គមច្រកចេញចូលតែមួយ នៅភោជនីយដ្ឋាន Capital សង្កាត់ភ្នំពេញថ្មី ។
លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ នាំយកអំណោយ មនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន៥៣គ្រួសារ នៅសង្កាត់ឃ្មួញ
- Details
- Written by ខណ្ឌសែនសុខ
- Category: ខណ្ឌសែនសុខ
- Hits: 2281
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ...ន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ៥៣ គ្រួសារ ស្ថិតនៅសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ឃីត(សារុង ក្រមា មុង ភួយ)ចំនួន ០១ឈុត និងបានឧបត្ថម្ភថវិកាក្នុងមួយគ្រួសារទទួលបានចំនួន ២០.០០០រៀល ក្នុងនោះសប្បុរសជនលោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀល ៕
Read more: លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ នាំយកអំណោយ...
កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
- Details
- Written by ខណ្ឌសែនសុខ
- Category: ខណ្ឌសែនសុខ
- Hits: 2626
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ ក្រោមអធិបតីភាពលោក អ៊ូវ ឡៃយ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សា និងសមាជិកអង្គប្រជុំ ដោយមានរបៀបវារៈប្រជុំចំនួន ០៩ ចំណុចដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២២ របស់ក្រុមប្រឹក្សាខណ្ឌ
២-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៦ ស្តីពីការងាររបស់រដ្ឋបាលខណ្ឌ
៣-ពិនិត្យ និងអនុម័តលើការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ
៤-កែសម្រួលសមាសភាពគណៈកម្មាធិការផ្សេងៗ ពីលោក លី សាវេត មកលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ
៥-ពិនិត្យ និងអនុម័តលើផែនការអន្តរាគមន៍អភិវឌ្ឍន៍សា្ថប័ន រដ្ឋបាលខណ្ឌសែនសុខសម្រាប់រយៈពេល ៣ឆ្នាំ (២០១៦-២០១៨)
៦-ពិនិត្យ និងអនុម័តលើការកែប្រែតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងដីកាលេខ ០០១ ដក.កច្រ១ ចុះថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ២០១៥ ស្តីពីការកំណត់តម្លៃសេវារដ្ឋបាល របស់រដ្ឋបាលខណ្ឌសែនសុខ
៧-ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខ
៨-ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
៩-បញ្ហាផ្សេងៗ
Read more: កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ
ខណ្ឌសែនសុខរៀបចំពិធីចំរើនប្រសិទ្ធិពរជ័យ សិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
- Details
- Written by ខណ្ឌសែនសុខ
- Category: ខណ្ឌសែនសុខ
- Hits: 3560
នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ ០៥កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៥៩ រដ្ឋបាលខណ្ឌសែនសុខបានរៀបចំប្រារព្ធពិធីចំរើនប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោក អ៊ូវ ឡៃយ ប្រធានក្រុមប្រឹក្សា ខណ្ ឌសែនសុខ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខ និងលោកស្រី គុណ ណាដែត និងមានការ អញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ លោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្រ្តី រាជការខណ្ឌ បុគ្គលិកជាច្រើននាក់ផងដែរ
ពិធីប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ
- Details
- Written by ខណ្ឌសែនសុខ
- Category: ខណ្ឌសែនសុខ
- Hits: 3068
នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលខណ្ឌសែនសុខថ្មី លោក ប៉ឹល កុសល ជំនួសលោក លី សាវេត ដែលត្រូវទៅកាន់ដំណែងថ្មីអភិបាលរងខេត្តកំពត ។ ក្នុងពិធីនេះដែរ ឯកឧត្តម អភិបាលបានជួយរំលឹកដល់ពង្រឹងការងារមួយចំនួនទៀតដូចជា ៖
១ ត្រូវថែរក្សាសុវត្ថិភាពឲ្យបានល្អក្នុងឪកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ទាំង អំពើចោរកម្ម លួចប្លន់ គ្រោះអគ្គីភ័យ ចរាចរ ល្បែងស៊ីសង គ្រឿងញៀន គ្រប់ប្រភេទ និងរឿងការគ្រប់គ្រងសំណង់ សុរិយោដីផងដែរ។
២ ត្រូវធ្វើការងាដោយយកចិត្តទុកដាក់កុំបន្សល់ឲ្យមានបញ្ហារដល់ថ្នាក់ក្រោមរបស់យើង
៣ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យលឿន មានប្រសិទ្ឋភាព និង មានគណនេយ្យភាពដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ របស់យើង ជាពិសេសត្រូវត្រួតពិនិត្យ និង ជួសជុលឡើងវិញនូវផ្លូវដែលខូចខាត និង ប្រឡាយទាំង ប្រព័ន្ឋលូ គ្រប់កន្លែង ដោយចិត្តទុកដាក់ខ្ពស់ ។
៤ បង្កើនការធ្វើការងារជូនប្រជាពលរដ្ឋ ឲ្យបានលឿនទាន់ពេលវេលា ។
Read more: ពិធីប្រកាសតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ
Page 1 of 8