ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ព្រមទាំងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី ០១ខ្សែប
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់រលួស
ព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ព្រមទាំងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី ០១ខ្សែប្រវែង ៤៦៥ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តព្រះធាតុ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់រលួស
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តព្រះធាតុ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់រលួស។
អំណោយដែលត្រូវបានចែកជូន ក្នុង០១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម បំពង់ទឹកក្តៅ០១ កំសៀវ០១ គ្រឿងឧបភោគបរិភោគ ០១កញ្ចប់ និងថវិកា៣ម៉ឺនរៀល។
គណៈកម្មាធិការគណបក្សសង្កាត់រលួស បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិកណ្តាល សរុបចំនួន៦៨នាក់
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់រលួស
ព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការគណបក្សសង្កាត់រលួស បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិកណ្តាល សរុបចំនួន៦៨នាក់ ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី ប្រធានក្រុមការងារចុះជួយសង្កាត់រលួស និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ ២ម៉ឺនរៀល និងថ្នាំពេទ្យ១កញ្ចប់ ។
គណៈកម្មាធិការគណបក្សសង្កាត់រលួស បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិព្រះធាតុ សរុបចំនួន១៣៣ នាក់
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់រលួស
រសៀលថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការគណបក្សសង្កាត់រលួស បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សភូមិព្រះធាតុ សរុបចំនួន១៣៣ នាក់ ក្រោមអធិបតីភាព លោកស៊ន សេងហុក ប្រធានក្រុមការងារចុះជួយភូមិព្រះធាតុ តំណាងលោកជំទាវ គឹម សេដ្ឋានី ប្រធានក្រុមការងារចុះជួយសង្កាត់រលួស លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ និងបានឧបត្ថម្ភថវិកាក្នុង១នាក់ ២ម៉ឺនរៀល និងថ្នាំពេទ្យ១កញ្ចប់ ។
ក្រុមប្រឹក្សាសង្កាត់រលួសបានធ្វើការប្រជុំក្រុមប្រឹក្សាសង្កាត់ ប្រចាំខែមេសា ឆ្នាំ២០១៨
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់រលួស
ព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាសង្កាត់រលួស បានធ្វើការប្រជុំក្រុមប្រឹក្សាសង្កាត់ ប្រចាំខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក កឹប ហ៊ន ប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់។
Page 1 of 4