អំណោយរបស់លោកអភិបាលខណ្ឌច្បារអំពៅ ផ្តល់ជូនគ្រួសារដែលមានបណ្ណ័មូលនិធិសមធម៌ទទួលមរណភាព
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ក្បាលកោះ
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ សហគមន៍ សលសប្រ បាននាំយកអំណោយរបស់លោកអភិបាលខណ្ឌច្បារអំពៅ ផ្តល់ជូនគ្រួសារដែលមានបណ្ណ័មូលនិធិសមធម៌ទទួលមរណភាពគ្រួសារទីមួយ : គ្រួសារសពឈ្មោះ ជា ធី ភេទប្រុស នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ។ គ្រួសារទីពី : គ្រួសារសពឈ្មោះ ចាន់ សុខា ភេទស្រី នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ។ គ្រួសារទី៣ : គ្រួសារសពឈ្មោះ រស់ បូ ភេទស្រី នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា។ គ្រួសារទី៤: គ្រួសារសពឈ្មោះ ឡុង សុន ភេទស្រី នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី។ គ្រួសារទី៥ : គ្រួសារសពឈ្មោះ គ្រួច ធី ភេទប្រុស នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ។
អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ២០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ខណ
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ក្បាលកោះ
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨:00ព្រឹក លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានដឹកនាំសមាជិកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ មន្រ្តី និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌច្បារអំពៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ២០គ្រួសារ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។