លោក ឆោម ឈាត ចៅសង្កាត់បឹងរាំងប្រជុំដាក់ផែនការ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់បឹងរាំង
- Hits: 1520
ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៩:៣០នាទីព្រឹក សាលាសង្កាត់បឹងរាំងបានរៀបចំប្រជុំប្រចាំសប្តាណ៍ ដើម្បីដាក់ផែនការអនុវត្តដូចខាងកហរោម ៖
-ផែនការផាកពិន័យសំរាមតាមភូមិ
-ត្រៀមជូនដំណឹង បញ្ហាសំរាមដល់ប្រជាពលរដ្ឋក្នុងភូមិ
-ផ្សព្ចផ្សាយ ការវេចខ្ចប់សំរាមឲ្យបានល្អតាមការកំណត់របស់សាលាសង្កាត់
ដើម្បីទប់ស្កាត់ និងកាត់បន្ថយកាត់ចោលសំរាមតាមទីសាធារណៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ថ្នាក់ដឹកនាំសាលាខណ្ឌដូនពេញ សួរសុខទុក្ខ លោក គឹម ឆន មេភូមិ ៥ សង្កាត់បឹងរាំង
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់បឹងរាំង
- Hits: 2288
ងៃទី ៦ ខែសីហា ឆ្នាំ ២០១៥ វេលាម៉ោង ៥:៣០នាទី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកស្រី ឈឹម វត្តី ប្រធាន គកសក ខណ្ឌដូនពេញ និងលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញទៅសួរសុខទុក្ខលោក គឹម ឆន អាយុ ៧៦ ឆ្នាំ និងជាមេភូមិ ៥ នៃសង្កាត់បឹងរាំង ដែលមានជំងឺធ្ងន់ធ្ងរ ហើយកំពុងសម្រាក់ព្យាបាលនៅគ្លីនិច សុខ ផាង ស្ថិតនៅផ្ទះលេខ ២៩០B ផ្លូវលេខ ២១៤ ក្រុម ២១ ភូមិ ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឆ្លៀតក្នុងឱកាសនោះក្នុងនាមសាលាខណ្ឌដូនពេញ និងសប្បុរសជនបានឧបត្ថម្ភថវិកាដល់លោក គឹម ឆន រួមមាន ៖
- លោក ហែម អាន និងលោក គួច ចំរើន ក្នុងនាមសាលាខណ្ឌដូនពេញ ចំនួន ១លានរៀល
- លោកស្រី ឈឹម វត្តី ចំនួន ២០មឺនរៀល
- លោក ចាន់ បណ្ឌិត ចំនួន ១០មឺនរៀល
នេះគឺជាការចូលរួមចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់មួយរបស់ថ្នាក់ដឹកនាំ ពិសេសមន្ត្រីរាជការដែលបំរើកិច្ចការងារក្នុងមូលដ្ឋានទាំងមូល ។
សលាខណ្ឌដូនពេញ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់បឹងរាំង
- Hits: 2162
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ លោកចៅសង្កាត់បឹងរាំង និងលោកនាយប៉ុស្តិ៍ ចុះចែអអត្តសញ្ញាប័ណ្ណជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់តាមតំរូវការរបស់បងប្អូន
គណបក្សប្រជាជនខណ្ឌដូនពេញសួរសុខទុក្ខបងប្អូនមានជំងឺ
- Details
- Written by ខណ្ឌដូនពេញ
- Category: សង្កាត់បឹងរាំង
- Hits: 1535
ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១០:២៥នាទីព្រឹក លោក គួច ចំរើន ប្រធានគណបក្សខណ្ឌ លោក ហែម អាន អនុប្រធាគណបក្ស ប្រចាំការ លោក សុខ ពេញ វុធ អនុប្រធានគណបក្សខណ្ឌ លោក ចាន់ បណ្ឌិត ប្រធានគណៈត្រួតពិនិត្យគណបក្សខណ្ឌ និងលោក ឈឹម ឌីណា ប្រធានគណៈឃោសនាអប់រំគណបក្សខណ្ឌ បានអញ្ជើញចុះទៅសួរសុខទុក្ខ លោក ឆោម ឈាត ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ បឹងរាំង មានជំងឺបញ្ហាពោះវៀនធំ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ព្រមទាំងបានឧបត្ថម្ភថវិកា ១លានរៀលផងដែរ ។