កំលាំងចម្រុះបានសហការគ្នាចុះត្រួតពិនិត្យជាតិស្រវឹង ចំណុចគោលដៅ ផ្លូវ 271 កែង មុខមន្ទីរពេទ្យរុស្ស៊ី
- Details
- Written by ចំការមន
- Category: សង្កាត់បឹងទំពុន
នៅថ្ងៃទី 12-10-2017 ម៉ោង 22:00 ដល់ 24:00 កំលាំងចម្រុះបានសហការគ្នាចុះត្រួតពិនិត្យជាតិស្រវឹង ចំណុចគោលដៅ ផ្លូវ 271 កែង មុខមន្ទីរពេទ្យរុស្ស៊ី សង្កាត់ ទំនប់ទឹក ប្រើប្រាស់កំលាំងរួម 21 នាក់
+សណ្តាប់ធ្នាប់សាលាខណ្ឌ 08 នាក់
+នគរបាលខណ្ឌចំការមន 13 នាក់
ដឹកនាំដោយ លោកវរសេនីយ៍ទោ ឡេង គឹមហ៊ាង អធិការរង នគរបាលខណ្ឌចំការមន ជាលទ្ធផល ៖
1-យានយន្តឆ្លងកាត់គោលដៅ 95 គ្រឿង
-រថយន្ត 15 គ្រឿង
-ម៉ូតូ 80 គ្រឿង
2-ចេញប័ណ្ណពិន័យអន្តរការណ៍ 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
3-អប់រំអ្នកបើកបរ ( អត្រាជាតិអាកុលក្រោម 0;25 មីលីក្រាមក្នុងមួយលីត្រខ្យល់) ចំនួន 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
4-ចេញប័ណ្ណត្រួតពិនិត្យអ្នកបើកបរយានយន្តដែលមានជាតិអាកុលចាប់ពី 0;25 ដល់ 0,39 ចំនួន 0 គ្រឿង
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
5-ឃាត់ខ្លួនអ្នកបើកបរដែលមានជាតិអាកុលចាប់ពី 0;40 មីលីក្រាមឡើងទៅចំនួន 0 នាក់
-រថយន្ត 0 គ្រឿង
-ម៉ូតូ 0 គ្រឿង
*ចំពេាះអ្នកល្មើសនិងមធ្យោបាយបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍
ផ្លូវគោក ។
6-ឃាត់ខ្លួនជនសង្ស័យចំនួន 02 នាក់,ម៉ូតូ 01 គ្រឿង និង ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន 01 កញ្ចប់តូច បញ្ជូនមកអធិការនគរបាលខណ្ឌចំការមន ។
លោក ពេជ្រ កែវមុនី អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់បឹងទំពុន
នាព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ០៨ៈ៣០ នាទី ក្នុងបរិវេណវត្តដំបូងខ្ពស់ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានជញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្នុងពីធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធានមន្ទីររៀបចំដែនដី លោកនាយករដ្ឋបាលខណ្ឌ លោកអនុប្រធានការិយាល័យភូមិបាលខណ្ឌ លោកចៅសង្កាត់បឹងទំពន់ លោកស្រីស្មៀនសង្កាត់ មេភូមិ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលត្រូវទទួលបានវិញ្ញាបនបត្រ នាពេលនេះ យ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ជូនផងដែរថា ប្រជាពលរដ្ឋដែលត្រូវមកទទួលយកវិញ្ញាបនបត្រនៅព្រឹកនេះ មានចំនួន ២៥០គ្រួសារ ស្មើ ២៥០វិញ្ញាបនបត្រ ។
សាលាបឋមសិក្សាវត្តសន្សំកុសល ប្រារព្វទិវា កុមារអន្តរជាតិ ក្រោម អធិបតីភាព លោក ឌី រ័ត្នខេមរុណ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់បឹងទំពុន
ថ្ងៃទី ៣១ ខែ ឩសភា ឆ្នាំ ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចូលរួមជាគណះអធិបតី ក្នុងពិធីខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាវត្តសន្សំកុសល ដោយមានការចូលរួមពី លោកស្រី ទឹម លីណា នាយិកាសាលាវត្តសន្សំកុសល លោកក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ លោក គ្រូអ្នកគ្រូ ជាពិសេសដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស សរុប៣០០នាក់ផងដែល ក្នុងឪកាសនោះដែល លោក ឌី រត្ន័ខេមរុណ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសខួបលើកទី ៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ ២០១៦ បន្ទាប់មក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានចែកនូវសំភារះសិក្សាជូនដល់សិស្សក្រីក្រ ក្នុងចំណោមសិស្សក្រីក្រចំនួន១២០នាក់ចំរាញ់បានសិស្សក្រីក្រសុទ្ធសាធ ៣០នាក់ និងសំភាះត្រូវចែកជូនមានដូចជា កាបូបស្ពាយ ចំនួន១ សៀវភៅចំនួន ២ក្បាល ប៊ិច ចំនួន ២ដើម ខ្មៅដៃចំនួន ២ ខោ អាវ ចំនួន ១កំប្លេ និង ថវិកា ចំនួនសិស្សក្រីក្រក្នុងម្នាក់ ២មុឺនរៀលសរុបសិស្សក្រីក្រចំនួន ៣០នាក់ ៦០មុឺនរៀល លោកស្រីយិកាសាលា ថវិកាចំនួន ២០មឺុនរៀល សរុបទាំងអស់ ៨០មឺុនរៀលផងដែល ។
លោកស្រី ឃុន បុប្ផា ត្រូវជាស្មៀន និងជាប្រធាន សសយក សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះជួលក្នុងភូមិត្នោតជ្រុំ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់បឹងទំពុន
នៅវេលាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី ឃុន បុប្ផា ត្រូវជាស្មៀន និងជាប្រធាន សសយក សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រួមជាមួយ លោកចៅសង្កាត់រងទី១ ក្រុមប្រឹក្សាសង្កាត់ យុវជន ប្រធានភូមិ បានចុះសាកសួរសុខទុក្ខ និង ភ្ជាប់ជាមួយ នូវ អាហារវីតាមីន ជាអំណោយរបស់សប្បុរសជនផ្តល់តាមរយះ ឯកឧត្តម ខៀវ កញ្ញារឹទ្ធ និងថ្នាំទីហ្វី ជាអំណោយសប្បុរសជនផ្តល់តាមរយះ សសយក រាជធានីភ្នំពេញ យកទៅជូនប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះជួលក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ !
អនុវិទ្យាល័យ វត្តដំបូកខ្ពស់ ប្រារព្វទិវា កុមារអន្តរជាតិ ក្រោមអធិបតីភាព លោក សួស សារិន ចៅសង្កាត់បឹងទំពុន
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់បឹងទំពុន
នៅព្រឹកថ្ងៃទី៣១ ខែ ៥ ឆ្នាំ ២០១៦ លោកសួស សារិន ចៅសង្កាត់ បឹងទំពុនបានចូលរួម ទិវាកុមារ អន្តរជាតិ ០១ មិថុនា នៅសាលា បឋមសិក្សា និង អនុវិទ្យាល័យ ដំបូកខ្ពស់ ជាមួយក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ ហេីយបែងចែកមន្ត្រីចូលរួមគ្រប់ សាលាទាំង ៥. ហេីយ បានឧបត្ថម្ភវិកា ក្នុង ១ សាលា ២០ មុឺនរៀល សរុប ទាំង ៥ សាលា ១ លានរៀល ។
Page 1 of 3