នៅព្រឹកថ្ងៃទី17 ខែ កញ្ញា ឆ្នាំ 2015 លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បាននាំយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ បរិភោគ សំភារះប្រើប្រាស់និងថវិកាជូនដល់ចាស់ជរា ទីទាល់ក្រគ្មានទីពឹងក្នងសង្កាត់ព្រែកប្រាខណ្ឌច្បារអ
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ព្រែកប្រា
ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាចំនួន៣១គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកប្រា បានទទួលអំណោយជា គ្រឿង ឧបភោគ បរិភោគ និងថវិការ ពីអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាព:រស់នៅប្រចាំថ្ងៃបានមួយរយៈពេល ។ សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅឋាន ក្រោមដំណក់ទឹកភ្លៀងរលឹមស្រិចៗនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌ, និងមន្ត្រីក្រុមការងារ អនុសាខាកាកបាទក្រហមជាច្រើននាក់ទៀត ។ អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្រីក្រនិងចាស់ជរាចំនួន៣១គ្រួសារ ទទួល បាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ មួយយួរ ទឹកស៉ីអ៉ីវមួយយួរ ទឹកត្រីមួយយួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយជាច្រើនមុខទៀត ព្រមទាំងថវិកា ៣ម៉ឺនរៀលផងដែរ ។ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អនុវត្តតាមគោលការរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហមខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៍ចែករំលែក ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាង់សង់កុដិសាលាអនុគុណខណ្ឌច្បារអំពៅ និងសិតព្រះពុទ្ធរូប សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
- Details
- Written by ខណ្ឌច្បារអំពៅ
- Category: សង្កាត់ព្រែកប្រា
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ សាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាង់សង់កុដិសាលាអនុគុណខណ្ឌច្បារអំពៅ និងសិតព្រះពុទ្ធរូប ស្ថិតក្នុងវត្តកំសាន្ត សង្កាត់