នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ កំលាំងយើងបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ មានទីតាំងលួចលាក់ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ។
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ភ្លើងឆេះរទះ
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ កំលាំងយើងបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដែលដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ មានទីតាំងលួចលាក់ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ។ សម្ភារៈឃាត់បានមាន៖
-ម៉ូតូចំនួន ៦គ្រឿង
-មាន់ចំនួន ៥ក្បាល
ដោយឡែកសម្ភារៈសម្រាប់ជល់មាន់ផ្សេងទៀត កំលាំងយើងបានបំផ្លាញចោលនៅនឹងកន្លែងផ្ទាល់៕
ព្រឹកថ្ងៃទី ១៦.០៦.២០១៦នេះ ខ្ញុំបាទ បានដឹកនាំសម្ភារ: ថវិការ របស់ ឯ.ឧ ម៉ប់ សារិន ប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៌សែនជ័យ ឯ.ឧ ក្រូច ផាន ប្រធានគណ:កម្មាធិការបក្សខណ្ឌពោធិ៌សែនជ័យ ជូនពុកម៉ែ បងប្អូន នៅភូមិត្រាញ់តាបាញ់ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ ពោធិ៌សែនជ័យ ចំនួន ១១គ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ភ្លើងឆេះរទះ
ព្រឹកថ្ងៃទី ១៦.០៦.២០១៦នេះ ខ្ញុំបាទ បានដឹកនាំសម្ភារ: ថវិការ របស់ ឯ.ឧ ម៉ប់ សារិន ប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៌សែនជ័យ ឯ.ឧ ក្រូច ផាន ប្រធានគណ:កម្មាធិការបក្សខណ្ឌពោធិ៌សែនជ័យ ជូនពុកម៉ែ បងប្អូន នៅភូមិត្រាញ់តាបាញ់ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ ពោធិ៌សែនជ័យ ចំនួន ១១គ្រួសារ ដែលជួបការ លំបាកខ្វះខាតជីវភាព ហើយបានសំណូមពរ ឲឯកឧត្តម ជួយកាលពី ថ្ងៃសៅរ៌ទី ១១.០៦.២០១៦ ក្នុងឱកាស ឯកឧត្តម ចុះសួរសុខ ទុក្ខ ពុកម៉ែ បងប្អូននៅ ភូមិ ត្រាញ់តាបាញ់នេះ ក្នុងនោះមួយគ្រួសារទទួលបាន : អង្ករ ២៥Kg មី១កេះ ស្ករស២Kg ទឹកក្រូច៦ កំប៉ុង ឆ្នាំង១ ខ្ទះ១ វែកឆា១ ចានស្រាក់១យួរ តែ១០ កញ្ចប់ ថវិការ ៥មុឺនរៀល ។
ពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលទើបឆ្លងទន្លេ ដែលមានជីវភាពខ្វះខាត
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ភ្លើងឆេះរទះ
នាព្រឹកថ្ងៃទី២២.១២.២០១៥ បងប្អូនប្រជាពលរដ្ឋដែលទើបឆ្លងទន្លេ ដែលជួបខ្វះខាតជីវភាព ចំនួន០៥គ្រួសារ បានទទួលសម្ភារ: ថវិកាឯកឧត្តម សាយ សំអាល់ លោក ហែម ដារិទិ្ធ បន្តទៀតនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៌សែនជ័យ។តាងនាមឲក្រុមការងារយុវជនខណ្ឌពោធិ៌សែនជ័យ សូមថ្លែងអំណរគុណ ឯកឧត្តមប្រធានទាំង២ សូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់កិច្ចការ បន្តជួយបងប្អូនប្រជាពលរដ្ឋបន្តទៀត។
អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់ភ្លើងឆេះរទេះ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ភ្លើងឆេះរទះ
ប្រជាពលរដ្ឋចំនួន ១០គ្រួសារដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ក្នុងសង្កាត់ភ្លើងឆេះរទេះ ទទួលអំណោយឧបត្ថម្ភពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦។ ឆ្លៀតឱកាសនោះលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា បានសំណេះសំណាលសួសុខទុក្ខ និងបានផ្តាំផ្ញើការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ អំណោយដែលទទួលបានក្នុងមួយគ្រួសារៗរួមមាន៖
-អង្ករ 25Kg
-មី 1កេស
-ទឹកដោះគោ 5កំប៉ុង
-ស្ករស 2Kg
-ត្រីខកំប៉ុង 10កំប៉ុង
-ទឹកត្រី ០១ យួរ
-ទឹករិសុទ្ធ ០១ កេស
-ថវិកា ១០មឺុនរៀល៕
សកម្មភាពគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីក្រោមឱវាទចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋនៅភូមិភ្លើងឆេះរទេះកើត
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ភ្លើងឆេះរទះ
ព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យយើង ដោយមានការចូលរួមពីកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងកម្លាំងសន្តិសុខខណ្ឌ សរុបប្រហែល ៤០នាក់ បានចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋនៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដោយក្តីសប្បាយរីករាយ។
Page 1 of 2