សមាជិក សមាជិកា គណបក្ស ភូមិរំដួលជើងនឹងភូមិរំដួលត្បូង ឃុំស្នោ ចំនួន ១៣៥ នាក់បានទទួលនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និង ស្តាប់នូវ
- Details
- Written by PMY
- Category: សង្កាត់ស្នោ
នៅថ្ងៃច័ន្ទ ៩រោច ខែបឋមាសាឍ ពុទ្ធសករាជ ២៥៦២ ត្រូវជាថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០១៨ ឯកឧត្តម ម៉ប់ សារិន,ឯកឧត្តម ឃុន ហាំង,ឯកឧត្តម យូ ភិរម្យ,ឯកឧត្តម ក្រូច ផាន,ឯកឧត្តម វ៉ា សុធារួមជាមួយឯកឧត្តម លោក លោកស្រី ក្រុមការងារ ថ្នាក់រាជធានី ខណ្ឌចុះជួយសង្កាត់ បានអញ្ជើញចុះជួបសមាជិក សមាជិកា គណបក្ស ភូមិរំដួលជើងនឹងភូមិរំដួលត្បូងចំនួន ១៣៥ នាក់ដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណះកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និងដើម្បីឃោសនាផ្សព្វផ្សាយ គោលនយោបាយ របស់គណបក្ស នឹងបង្រៀនគូសសន្លឹកឆ្នោត។
នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំពិធីបំបួសកុលបុត្រ កុលធីតា ចំនួន៨០០ អង្គ/នាក់ រយៈពេល៨ថ្ងៃ ដែលការបំបួសជាវគ្គទី៨ ហើយ។ ពិធីនេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមគតិ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ស្នោ
នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងបរិវេណវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំពិធីបំបួសកុលបុត្រ កុលធីតា ចំនួន៨០០ អង្គ/នាក់ រយៈពេល៨ថ្ងៃ ដែលការបំបួសជាវគ្គទី៨ ហើយ។ ពិធីនេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមគតិសេដ្ឋាបណ្ឌិត គាត ឈន់។
ពិធីសំណេះសំណាល និង ចែកជូនឯកសណ្ឋានព្រមទាំងប័ណ្ណសំគាល់ខ្លួនប្រជាការពារ ភូមិ-សង្កាត់ នៅសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ
- Details
- Written by រាជធានី
- Category: សង្កាត់ស្នោ
ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨.៣០ នាទីព្រឹក នៅស្នាក់ការបក្សសង្កាត់ស្នោរ បានរៀបចំពិធីសំណេះសំណាល និង ចែកជូនឯកសណ្ឋាន ព្រមទាំងប័ណ្ណសំគាល់ខ្លួនប្រជាការពារ ភូមិ សង្កាត់ ចំនួន ៥១ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន អនុប្រធានប្រចាំការគណ:កម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ក្រូច ផាន ប្រធានគណ:កម្មាធិការបក្សខណ្ឌ និង ឯកឧត្តម វ៉ា សុធា ប្រធានក្រុមការងារចុះជួយសង្កាត់ស្នោរ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយសង្កាត់ ភូមិ និង អ្នកចូលរួមសរុបចំនួន ១០៩ នាក់
រសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិសែនជ័យ ព្រមទាំងក្រុមការងារ បាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌ម របស់សម្តេចកិត្តិព្
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់ស្នោ
កាលពីរសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិសែនជ័យ ព្រមទាំងក្រុមការងារ បាន
ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌ម
របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី
ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋដែលជួបទះនិងការខ្វះខាតជីវភាពយ៉ាងខ្លាំងចំនួន ២០ គ្រួសារ មកពីភូមិនានាក្នុងសង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ។
អំណោយដែលបានយកទៅចែកជូននាពេលនោះក្នុងមួយគ្រួសាទទួលបាន៖
- អង្ក ចំនួន ៣០ គ ក្រ
- មី ០១ កេះ
- ត្រីខ ១០កំប៉ុង
- ទឹកបរិសុទ្ធ ០១ កេះ
- ឃីតមួយ ដែលក្នុងនោះមាន ( ភួយ១, មុង១, ក្រម៉ា១ និងសារុង១ )
- ថវិការ ៥០,០០០រៀល។