លោកស្រីចន គន្ធា ភរិយាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌមានជ័យ ចុះសួរសុខទុក្ខ លោកស្រី ញឹម សុភាព សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ដែលជួបការលំបាកដោយភ្លើងឆេះផ្ទះ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែលើ
នៅវេលាម៉ោង ១៥: ០០ នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោកស្រីចន គន្ធា ភរិយាលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌមានជ័យ បានដឹកនាំសមាគមន៍នារីខណ្ឌមានជ័យចុះសួរសុខទុក្ខ លោកស្រី ញឹម សុភាព សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែលើ ដែលជួបការលំបាកភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ដែលអំណោយទាំងនោះមានៈ
១ លោកស្រី ចន គន្ធា ថវិកាផ្ទាល់ខ្លួន១០០$ ២ សមាគមន៍នារីមានជ័យ ថវិកា៤១,០០០០៛ ៣ កាកបាទក្រហមខណ្ឌមានជ័យ -អង្ករ៣០Kg -មី២កេស -ទឹកអូរាល់១កេស -តង់កៅស៊ូ១ -សារុង២ -ឃីត១កញ្ចប់
សាលាបឋមសិក្សាចាក់អង្រែលើ ប្រារព្វទិវា កុមារអន្តរជាតិ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែលើ
វេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាចាក់អង្រែលើ បានប្រារព្វទិវា កុមារអន្តរជាតិ ១ មិថុនា ក្រោមអធិបតីភាព លោក ស្រី ជា នីតាអភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក កែវសាវឿន ចៅសង្កាត់ចាក់អង្រែលើ ។ ទិវាពិភពលោក ប្រឆាំងនឹងពលកម្មកុមារនិងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់សិទ្ធិកុមារ ក៏ដូចជាប្រឆាំងនឹងការរំលោភបំពានលើកម្លាំងពលកម្មកុមារ ការប្រើប្រាស់កុមារមិនទាន់គ្រប់អាយុជាដើម។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រក្នុងសង្កាត់ចាក់អង្រែលើ
- Details
- Written by ខណ្ឌមានជ័យ
- Category: សង្កាត់ចាក់អង្រែលើ
រសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៥ លោក ពេជ្រ កែវមុនី អផិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ប្រធានកិត្តិយសសាលាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ លោកប្រធានសាលាកាកបាទបាទក្រហមកម្ពុជាខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យរដ្ឋបាល លោកចៅសង្កាត់ មេភូមិពាក់ព័ន្ទ មន្ត្រីសង្កាត់ និងក្រុមយុវជនសង្កាត់ចាក់អង្រែលើ បាននាំយកអំណោយរបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ក្នុងសង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណោយដែលត្រូវចែកជួននាឱកាសនេះ រួមមាន អង្ករ ២៥ គ.ក្រ មី០១កេស ទឹកសុទ្ធ០១កេស ត្រីខ០១យួរ និងឃីត០១កញ្ចប់ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា និងថវិកា ៥ម៉ឺនរៀល ជាថវិការបស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យផ្ទាល់ ។