គណបក្សសង្កាត់សាក់សំពៅ បានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន សេរី ប្រធានក្រុមការងារចុះជួយសង្កាត់សាក់សំពៅ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់សាក់សំពៅ
ថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ គណបក្សសង្កាត់សាក់សំពៅ បានរៀបចំកិច្ចប្រជុំជីវភាពប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន សេរី ប្រធានក្រុមការងារចុះជួយសង្កាត់សាក់សំពៅ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានឧបត្ថម្ភដល់នារីសង្កាត់ និងភូមិ១១នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល សមាជិកចូលរួមជាបុរស១២នាក់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល ប៉ូលីស១០ម៉ឺនរៀល និងប្រជាការពារ ១០ម៉ឺនរៀល។
ឯកឧត្តមក៏បានឧបត្ថម្ភជួលរថយន្តដល់នារីសង្កាត់ភូមិ សម្រាប់ធ្វើដំណើរកម្សាន្តទៅខេត្តព្រះសីហនុ ក្នុងឱកាសទិវាសិទ្ធិនារីផងដែរ។
លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ បានចូលរួមពិធីបុណ្យសព និងធ្វើសំបុត្រមរណភាព ជូនដល់គ្រួសារសពលោកស្រី គង់ យ៉ាន នៅភូមិកំរ៉ែង និងបានចូលរួមថវិការំលែកទុក្ខផងដែរ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់សាក់សំពៅ
ថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ លោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ បានចូលរួមពិធីបុណ្យសព និងធ្វើសំបុត្រមរណភាព ជូនដល់គ្រួសារសពលោកស្រី គង់ យ៉ាន នៅភូមិកំរ៉ែង និងបានចូលរួមថវិការំលែកទុក្ខ ចំនួន១០ម៉ឺនរៀល ផងដែរ។
បើកការដ្ឋានស្ថាបនាអណ្តូងទឹកនៅសង្កាត់សាក់សំពៅ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់សាក់សំពៅ
នៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានជីកអណ្តូងចំនួន ០២ ស្ថិតក្នុងភូមិសាក់សំពៅ និងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលជាជំនួយរបស់ក្រុមហ៊ុន CNNC នៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដោយមានការអញ្ជើញចូលរួមជា ពីសំណាក់ ឯកឧត្តម ទូ អ៊ីង ពីង អគ្គនាយកផ្នែកកិច្ចការ៉ែ ក្រុមហ៊ុនឧស្សាហកម្មនុយក្លេអ៊ែរ នៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ដារ៉ាវ័ន្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជានាយកខុទ្ទការល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ តំណាងក្រុមហ៊ុន CNNC ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់សាក់សំពៅ ប្រមាណ ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈអធិបតី បាននាំយកនូវថវិកា ឧបត្ថម្ភជូនដល់សមាជិកចូលរួម ក្នុងម្នាក់ៗថវិកា ១០.០០០រៀល និងក្រុមហ៊ុន CNNC ឧបត្ថម្ភដល់សាលាសង្កាត់សាក់សំពៅ ថវិកា ២.០០០.០០០រៀល។
គណបក្សសង្កាត់សាក់សំពៅ បានរៀបចំប្រជុំជីវភាពប្រចាំខែធ្នូ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់សាក់សំពៅ
ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ គណបក្សសង្កាត់សាក់សំពៅ បានរៀបចំប្រជុំជីវភាពប្រចាំខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន សេរី ប្រធានក្រុមការងារចុះជួយសង្កាត់សាក់សំពៅ។
អភិបាលខណ្ឌដង្កោ កាន់បិណ្ឌវេណទី៥ នៅវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ
- Details
- Written by ខណ្ឌដង្កោ
- Category: សង្កាត់សាក់សំពៅ
ដោយសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០១៦នេះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៥រោច ខែភទ្របទ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខណ្ឌ ចូលរួមកាន់បិណ្ឌវេណទី៥ នៅវត្តរតនៈតេជះ ហៅវត្តកំពុងក្តុល ស្ថិតក្នុសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកអភិបាល និងសហការី បានប្រគេនបច្ច័យកសាង ១លានរៀល ប្រគេនព្រះសង្ឃ ១៥អង្គ ក្នុងមួយអង្គ ២ម៉ឺនរៀល ចៅអធិការ ៣ម៉ឺនរៀល ទេយ្យទានជាគ្រឿងឧបភោគ ជាច្រើនមុខទៀត។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។ ។ ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
Page 1 of 2