ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៣៨៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិត្រពាំងគ សង្កាត់ពងទឹក ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

 

 

0
0
0
s2sdefault

ថ្ងៃសុក្រ ៣រោច ខែជេស្ន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានដឹកនាំការប្រជុំ​ក្រុមប្រឹក្សា​សង្កាត់ពងទឹក ប្រចាំខែ មិថុនា។

0
0
0
s2sdefault

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក បានចុះចែកអត្តសញ្ញាណប៍ណ្ណចំនួន៦០ប៍ណ្ណ និងសៀវភៅគ្រួសារចំនួន ៧គ្រួសារ នៅទូទាំង១០ភូមិ ក្នុងសង្កាត់ពងទឹក។

0
0
0
s2sdefault

នៅព្រឹកថ្ងៃពុធ​ ៩កើត ខែជេស្ធ ឆ្នាំច សំរិទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៨ សាលាសង្កាត់ពងទឹក បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចការនារីសង្កាត់ ប្រចាំខែឧសភា ក្រោមការដឹកនាំលោក ហាក់ គួយ ចៅសង្កាត់ពងទឹក ។

0
0
0
s2sdefault

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរការនព្វស័ក ពស២៥៦១ត្រូវនិងថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ពុំ ស៊ីចាន់ បានចុះទៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ ដើម្បីជួបក្រុមគ្រួសារ ស៊ែម ស៊ីលីន ដែលសម្រាលបានកូនភ្លោះ៣ស្រីទាំងអស់ លោក ជំទាវបានជួយឧបត្ថម្ភ ១០០ដុល្លារ ដល់គ្រួសារកូនភ្លោះ ។

0
0
0
s2sdefault