នៅព្រឹកថ្ងៃទី  ២០ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម  យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណកម្មាធិការបក្សសង្កាត់ទន្លេបាសាក់ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណបក្សសង្កាត់ផ្ទាល់។

0
0
0
s2sdefault

នៅរសៀលថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម  យូ ភិរម្យ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរូមពីគណកម្មាធិការបក្សសង្កាត់ទន្លេបាសាក់ បានចុះទៅពិនិត្យ និង លើកទឹកចិត្តគាំទ្រមណ្ឌលឃោសនា របស់គណបក្សសង្កាត់។

0
0
0
s2sdefault

 នារសៀលថ្ងៃព្រហស្បត្តិ៍ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ប្រធានបក្សសង្កាត់ទន្លេបាសាក់ ក្រុមការងារជាច្រើនទៀត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តចវិបុលសេនាភក្តី និងគាំទ្រ ដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ និង ជួបសំណេះសំណាលជាមួយជនបង្គោលចំនួន ៦៤រូប មុននឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់   នឹងឈានមកដល់ នៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ។

 

 

0
0
0
s2sdefault

ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវវេនបិណ្ឌទី១៤ នៅវត្តនួនមុនីរាមហៅវត្តថាន់លោកខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់បានអមដំណើរឯកឧត្តម យូ ភិរម្យអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញបានយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចំណាំព្រះវស្សាវត្ត នួនមុនីរាមហៅវត្តថាន់ រួមមាន : - អង្ករ ចំនួន ៥០០ គីឡូក្រាម - ត្រីខ ចំនួន ១ កេស - ស្លាដក់ មួយ ឈុត - ទឹកក្រូចចំនួន ៣ កេស - ទឹកបាកាសចំនួន៣កេស - ស្កសរ ១បាវ ២៥ គីឡូក្រាម - ទឹកសុទ្ធវីតាល់ចំនួន៥កេស - ទឹកដោះគោឆៅ២យូរ តែ១កញ្ចប់ កាហ្វេ ១កញ្ចប់។ - ទឹកត្រី ចំនួន៥ យូរ ទឹកសុីអុីវ៥ យូរ - ថវិកា ចំនួន ៥០០.០០០ រៀល ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានជួយឧបត្ថម្ភដល់ គណបក្សសង្កាត់ទន្លេបាសាក់សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៥០០.០០០រៀល ផងដែរ។ 

 

No description available.

No description available.

No description available.

0
0
0
s2sdefault

យោងតាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងកាលពីថ្ងៃទី ២០ មេសា ២០២១ ទាក់ទងនឹងការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ប្រឈមការឆ្លងខ្លាំងនឹងជំងឺកូវីដ១៩ (ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល) សម្តេចបានសំណូមពរឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាលឲ្យយកចិត្តទុកដាក់ជាមួយព្រះសង្ឃដែលគង់នៅតាមវត្តនានា ព្រោះក្នុងរយៈកាលនេះប្រជាជនមិនអាចទៅវត្តធ្វើបុណ្យបានទេ ឯព្រះសង្ឃទៀតសោតក៏មិនអាចចេញទៅបិណ្ឌបាត្របានដែរ

0
0
0
s2sdefault

 

 កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ឯកឧត្តមយូ ភិរម្យ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានីភ្នំពេញ និង ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំលោកវេជ្ជបណ្ឌិត ត្រឹង បញ្ចារុណ និងភរិយានាំ និង អមដំណើរដោយលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និង ភរិយា បាននាំយកឃីតចុះចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១៦០ គ្រួសារដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតអាហារ ក្នុងកំឡុងពេលបិទខ្ទប់ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរស់នៅក្នុងភូមិ ៦,៧,៨,៩ និង ១៦ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានការចូលរួម និង រៀបចំពីក្រុមការងារ-អាជ្ញាធរសង្កាត់ទន្លេបាសាក់។

0
0
0
s2sdefault

 កាលពីរសៀល ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យូ ភិរម្យ អនុប្រធានក្រុម ការងារគណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ  ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និង ១០០ថ្ងៃរបស់លោក ប៊ូ ហ៊ុយ សមាជិកក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ប្រារព្ធនៅវត្តស្វាយពពែ ដោយក្តីក្តុកក្តួលជាពន់ពេកដែលបាត់បង់មន្ត្រីដ៏ឆ្នើមមួយរូប៕

0
0
0
s2sdefault