ស្តីពីគម្រោងមូលនិធិអភិវឌ្ឍន៍សហគមន៍អ្នកក្រីក្រ រាជធានីភ្នំពេញ (UPRF) ដែលបានផ្តល់ឥណទានបង្កើតមុខរបរ
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កំបូល
ខ្ញុំបាទបានចូលរួមក្នុងពិធីផ្តល់ឥណទានដល់សហគមន៏ក្រីក្រ ជា ផេង អភិវឌ្ឍន៏ នៅភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2016។ នេះជាគម្រោងមូលនិធិអភិវឌ្ឍន៍សហគមន៍អ្នកក្រីក្រ រាជធានីភ្នំពេញ (UPRF) ដែលបានផ្តល់ឥណទានបង្កើតមុខរបរស្មើនឹងទឹកប្រាក់10,000$ និងសម្រាប់ឥណទានសាងសង់លំនៅឋានចំនួន 12គ្រួសារ ស្មើនឹងទឹកប្រាក់42,000$ (1គ្រួសារ 3,500$) ដែលនឹងត្រូវសាងសង់ផ្ទះជាសំណង់រឹង ទំហំ 4×10ម៉ែត្រ លើទំហំផ្ទៃដី 5×15ម៉ែត្រ។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភា បានឧបត្ថម្ភថវិកាសម្រាប់ជីកអណ្តូងទឹក1 តម្លៃ1,500$ ដែលជាថវិកាបដិភាគពីសប្បុរសជន និងពីសមាជិកសហគមន៍ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ក្នុងសហគមន៍។ សូមបញ្ជាក់ថាៈ សហគមន៍ ជា ផេង អភិវឌ្ឍន៍ មានប្រជាជនរស់នៅចំនួន 73គ្រួសារ ស្មើនឹង 223នាក់ ប្រុសចំនួន 131នាក់ ហើយគម្រោងផ្តល់ឥណទានខាងលើជាគម្រោងលើទី1 និងជាការសាកល្បងសម្រាប់សហគមន៍នេះ៕
ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវលេខ៤២
- Details
- Written by ខណ្ឌពោធិសែនជ័យ
- Category: សង្កាត់កំបូល
នាព្រឹកថ្ងៃទី២៨.០២.២០១៦ ខ្ញុំបាទចូលរួមជាមួយ ឯ.ឧ ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងឯ.ឧ ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល បានបើកការដ្ឋាន ស្ថាបនាផ្លូវលេខ៤២ ចាប់ពីផ្លូវជាតិលេខ៤ដល់ផ្លូវព្រែកព្នៅភ្នំបាសិទ្ធ។ ការបើកការដ្ឋានថ្ងៃ នេះប្រវែង ៤០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កំរាស់០,១៤ម៉ែត្រ ជាជំហ៑ានទី១ ។
ដែលជាអំណោយដ៌ថ្លៃថ្លារបស់ សម្តេចតេជោ ហ៑ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌឹត កាលពីថ្ងៃទី ២៥.១២.២០១៥ នៅអង្គការជនអស់សង្ឃឹមក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីពិនិត្យព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់កំបូល ខណ្ឌពោធី៍សែនជ័យ
- Details
- Written by រាជធានី
- Category: សង្កាត់កំបូល
នាព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងសង្កាត់កំបូល (វត្តអង្គបឹងចក) បានរៀបចំពិធីពិនិត្យព្យាបាល ជម្ងឺទូទៅ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសេដ្ឋកិច្ចរាជ ធានីភ្នំពេញចំនួន ៦០ នាក់ ។
ក្នុងកម្មវិធីនោះ មានការចូលរួម ឯកឧត្តម ង៉ែត ចដ្តាវី ប្រធានក្រុមការងារចុះជួយសង្កាត់ កំបូល, លោក ហែម ដារិទ្ធ អនុប្រធានគណៈកម្មាធិការបក្សខណ្ឌពោធិសែនជយ័, លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការសាខាយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ, លោក សេង គុណ សមាជិកអចិន្រៃយ៍គណកប្សខណ្ឌ និងក្រុមការងារមួយចំនួនទៀត។
ប្រជាពលរដ្ឋបានមកពិនិត្យ ព្យាបាលជម្ងឺទូរទៅ សរុប ប្រមាណជាង ៣០០ នាក់ ៕
កិច្ចប្រជ់ំុជីវភាពបក្សប្រចាំខែ កក្កដា ឆ្នាំ ២០១៥ របស់គណៈកម្មាធិការបក្សសង្កាត់កំបូល នាព្រឹក ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥
- Details
- Written by រាជធានី
- Category: សង្កាត់កំបូល
កិច្ចប្រជ់ំុជីវភាពបក្សប្រចាំខែ កក្កដា ឆ្នាំ ២០១៥ របស់គណៈកម្មាធិការបក្សសង្កាត់កំបូល
នាព្រឹក ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៥ នៅសាល ប្រជុំស្នាក់ការគណបក្សសង្កាត់កំបូល បានបើកកិច្ចប្រជ់ំុជីវភាពបក្សប្រចាំខែ កក្កដា ក្រោមអធិបតី ភាព លោក ហ៊ុយ យ៉ែម ប្រធានគណៈកម្មាធិការបក្សសង្កាត់កំបូល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ង៉ែត ចដ្ដាវី ប្រធានក្រុមការងារចុះជួយសង្កាត់, លោក សាន សុីថាន់ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា គណៈកម្មាធិការបក្សសង្កាត់។
ពិធីសំណេះសំណាល និង ទូទាត់សំណង់បក្សសង្កាត់កំបូល
- Details
- Written by You Phirum
- Category: សង្កាត់កំបូល
កាលពីល្ងាចថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ ឯ.ឧ ម៉ប់ សារិន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែនជ័យ, ឯ.ឧ ង៉ែត ចដ្ដាវី ប្រធានមន្ទីរបក្សរាជធានី ឯ.ឧ ក្រូច ផាន ប្រធានបក្ស
Page 2 of 3