នៅថ្ងៃសុក្រ១៥រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័កព.ស២៥៦១​ ត្រូវថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៨វេលាម៉ោង២:៣០រសៀល​ នៅក្នុងទីធ្លាវត្តប្រជុំសាគរ​ ភូមិ១ក្រុមការថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ជ្រោយចង្វារ​ ក្រោមអធិបតីភាព​ឯកឧត្តម​ សួន​ ឈាងលី​ អនុរដ្ឋលេខាធិការក្រសួមហាផ្ទៃ​ និងអនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ​  លោក​ លោកស្រី​ ក្រុមការងារចល័ត​ សមាជិក​ សមាជិកាក្រុមការងារចុះជួយសង្កាត់ បានរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋក្នុងភូមិ១និងភូមិ​២ចំនួន២៥៥នាក់។

បញ្ហាដែលលើកឡើងរបស់ប្រជាពលរដ្ឋរួមមាន​ :

១ ស្នើសុំដាក់លូនៅពេទសត្វ​ក្រុម១៣​ ភូមិ១

២ បញ្ហាសំរាមនៅជិតមណ្ឌលសុខភាពជ្រោយចង្វារ

៣ បញ្ហាគ្រឿងញៀននៅអាគារបាស្ទ័រ​ វិហារឯករង្សី ភូមិ១

៤ បញ្ហាម្ចាស់អាជីវកម្មធ្វើលួសសំណាស់បង្កសំលេងរំខាន​ ភូមិ២

៥ បញ្ហាម្ចាស់អាជីវកម្មផលិតចាហួយដែលបង្ហុយផ្សែងពុល​ រំខានដល់អ្នកជិតខាង​ ភូមិ២

៦ ស្នើសុំធ្វើផ្លូវ១ខ្សែរនៅក្រោយបឋមសិក្សាជ្រោយចង្វារ​ ភូមិ២

៧ បញ្ហាស្នើសុំប្តូរសៀវភៅស្នាក់​ និងគ្រួសារពីខណ្ឌឬស្សីកែវ​ មកខណ្ឌជ្រោយចង្វារ

៨ ស្នើសុំចំណតទូករបស់បងប្អូនខ្មែរ​ ឥស្លាមនៅមុខវិហារឯករង្សីភូមិ១។

ក្រោយពីបានស្តាប់នូវបញ្ហាទាំងខាងលើរួចមកលោកម៉ៅ​ ប៊ុនថាចៅសង្កាត់ជ្រោយចង្វារ​ និងលោក ស៊ុន​ កាន់ណារ៉េត​ អធិការងខណ្ឌជ្រោយចង្វារ បានធ្វើការឆ្លើយបំភ្លឺបញ្ហាដែលប្រជាពលរដ្ឋលើកឡើងបានមួយចំនួន​ នឹងបញ្ហាដែលសេសសល់លោកប្រធានអង្គប្រជុំស្នើអោយអាជ្ញាធរពាក់ពន្ធត្រូវខិតខំដោះស្រាយជូនប្រពលរដ្ឋអោយទាន់ពេលវេលា​ និងបំភ្លឺនៅវេទិកាលើកក្រោយ។

0
0
0
s2sdefault