ថ្ងៃចន្ទ ១៣ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ លោក លោកស្រី ចៅសង្កាត់ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមេភូមិ ចុះជួបសួរសុខទុក្ខ បងប្អូូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ និងភូមិបឹងឈូក សង្កាត់ គ.ម ៦ ។ បន្ទាប់មក ឯកឧត្តម បានបន្តដើរពិនិត្យមើល ការស្ដារប្រព័ន្ធលូ និងសិក្សាគម្រោងដាក់ប្រព័ន្ធលូបន្ថែម ក្រោយពីមានការលិចលង់ដោយសារជំនន់ទឹកភ្លៀង ធ្វើអោយមានផលប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ៕

0
0
0
s2sdefault