នាព្រឹក ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៦ នេះ អាជ្ញាធរសង្កាត់កោះដាច់ ភូមិ និងយុវជន ... សង្កាត់ ដឹកនាំដោយ លោក ប៉ាត់ អ៊ែល ចៅសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិទាំងប្រាំ ដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ។

+អំណោយក្នុង០១គ្រួសារៗទទួលបាន អង្ករ១៥គ.ក្រ, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងថវិកា ១០០.០០០រៀល។

 

ជាមួយគ្នានោះ អាជ្ញាធរសង្កាត់ក៏បាននាំយកថវិការបស់លោក ឃ្លាំង ហួត ចំនួន ៥០០,០០០រៀល និងថវិការបស់លោកចៅសង្កាត់ចំនួន ២៦០,០០០រៀល សរុបចំនួន ៧៦០,០០០រៀល ឧបត្ថម្ភជូនដល់យុវជន ... សង្កាត់ ដើម្បីធ្វើកិច្ចការងារមនុស្សធម៌ក្នុងមូលដ្ឋានសង្កាត់ផងដែរ។

0
0
0
s2sdefault