ដោយមានការណែនាំ និងចង្អុលបង្ហាញពី សំណាក់ ឯកឧត្តម ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២គ្រួសារ÷
១-គ្រួសារសពលោក ហែម ផល្លី អាយុ៦៩ នៅភូមិស្ពានខ្ពស់ ស្លា ប់ ដោយជម្ងឺលើសឈាម ដែលដំកល់នៅ វត្ត ឧត្តរាវត្តី។ ខណៈនោះដែរ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យ សពចំនួន ១០០,០០០ រៀល និងអង្ករ ២០ គ.ក ដោយឡែក លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។
២-គ្រួសារសពយុវជនភូមិឈ្មោះ មឿន វណ្ណៈ អាយុ២៧ឆ្នាំ ស្លាប់ ដោយជម្ងឺគាំងបេះដូង ដែលដំកល់សពនៅ ផ្ទះ ក្រុមទី១០ភូមិក្រោលគោ។ក្នុងឱកាសនោះ លោកជំទាវ អាន ផល្លា បានចូលរួមថវិកាបុណ្យសពចំនួន ១០០,០០០ រៀលនិងអង្ករ ២០ គ.ក ហើយ លោកស្រី សុខ ដេម៉ា ចំនួន ៣០,០០០ រៀល។
លោកជំទាវ អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ ០២ គ្រួសារ នៅសង្កាត់ គ.ម ៦
- Details
- Written by ខណ្ឌឬស្សីកែវ
- Category: សង្កាត់គីឡូម៉ែត្រលេខ៦
- Hits: 385
powered by social2s