នាថ្ងៃទី១៤  ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៨និង ៣០នាទី រសៀល ឯកឧត្តម ជា ពិសី អនុប្រធានគណបក្ស CPP ខណ្ឌប្ញស្សីកែវ ជាអភិបាលខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ គ.ម ៦ បានដឹកនាំយុវជនបក្ស និង ក្រុមការងារចុះជួសជុលផ្លូវ នៅក្រុមទី១ ភូមិបឹងឈូក (ផ្លូវបឹងឈូក) ជូនតាមសំណូមពរប្រជាពលរដ្ឋ ហើយការជួសជុលនេះ ឯកឧត្តម ប្រធានក្រុមការងារ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ចំនួន ៦០០,០០ រៀល ។ នាឱកាសជួសជុលផ្លូវនោះ ក៏មានការចូលរួមឧបត្ថម្ភ ថវិកាពី ឯកឧត្តម ម៉ម ឡេងយ៉ានី អនុប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ បានឧបត្ថម្ភដល់ក្រុមការងារ ថវិកា ចំនួន ៦០០,០០០ រៀល ផងដែរ ។

0
0
0
s2sdefault